រដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុនស្នើអោយបញ្ចេញកាកសំណល់វិទ្យុសកម្មនៅ Fukushima ចូលមហាសមុទ្រប៉ាស៊ីហ្វិក
មន្ត្រីជប៉ុនទើបតែប្រកាសជាសាធារណៈថាពួកគេអាចនឹងបញ្ចេញកាកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរដែលត្រូវបានបំផ្លាញនៅ Fukushima ចូលមហាសមុទ្រប៉ាស៊ីហ្វិក។
សេចក្តីថ្លែងការណ៍គួរអោយព្រួយបារម្ភនេះមកពីរដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់ជប៉ុនគឺលោក Yoshiaki Harada។ យោងតាមព័ត៌មាន MailOnline លោកបានអោយដឹងក្រុមហ៊ុនថាមពលអគ្គីសនី Tokyo (Tepco) ទទួលខុសត្រូវលើកាកសំណល់វិទ្យុសកម្ម បច្ចុប្បន្នមិនគ្រប់កន្លែងផ្ទុកសារធាតុនេះ។
រូបភាព https://www.cbc.ca/news/technology/fukushima-water-pacific-1.5278877
នៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ រញ្ជួញដីដ៏ធំបានបណ្តាលអោយរ៉េអាក់ទ័រចំនួន ៣ នៅរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ផ្ទុះភាយចំហាយវិទ្យុសកម្មចេញទៅបរិយាកាស ហើយបង្ខំត្រូវជម្លៀសមនុស្សជាង ១៦០.០០០ នាក់ចេញពីតំបន់នោះ។ Tepco ត្រូវប្រើទឹកដើម្បីធ្វើអោយរ៉េអាក់ទ័រត្រជាក់អស់រយៈពេល ៨ ឆ្នាំកន្លងមក។
យោងតាមព័ត៌មាន CNET តាមរយៈដំណើរការនេះក្រុមហ៊ុនបានប្រមូលទឹករងវិទ្យុសកម្មជាង ១ លានតោនក្នុងអាងផ្ទុកចំនួន ៩០០ ស្ថិតនៅតំបន់ជាច្រើននៅ Daiichi។
លោក Harada បាននិយាយថាលែងមានកន្លែងស្តុកទឹកដែលរងវិទ្យុសកម្មនៅឆ្នាំ ២០២២ ។
“មានជម្រើសតែមួយកត់ត្រូវបង្ហូរចូលសមុទ្រដើម្បីរំលាយកាកសំណល់នេះ” យោងតាមសម្តីរបស់លោក Harada ក្នុងសន្និសីទកាសែត។ “រដ្ឋាភិបាលទាំងអស់នឹងពិភាក្សាអំពីបញ្ហានេះ ប៉ុន្តែខ្ញុំចង់បង្ហាញអំពីយោបល់របស់ខ្ញុំ”។
ប្រទេសជប៉ុនមិនទាន់ធ្វើការសម្រេចចិត្តលើបញ្ហានេះនៅឡើយទេពីព្រោះរដ្ឋាភិបាលកំពុងរង់ចាំរបាយការណ៍ពីក្រុមអ្នកជំនាញ។
នៅក្នុងសន្និសីទកាសែតផ្សេងទៀតប្រធានលេខាធិការលោក Yoshihide Suga បានបញ្ចុះបញ្ចូលរដ្ឋាភិបាលកុំស្តាប់តាម “មតិផ្ទាល់ខ្លួន” របស់លោក Harada។ គាត់គិតថាគំនិតរបស់លោក Harada អាចបង្កអោយមានភាពតានតឹងនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
Tepco ប្រកាសថាពួកគេព្យាយាមបំបាត់សារធាតុពុលក្នុងទឹក ដោយអះអាងរហូតមកដល់បច្ចុប្បន្នបានស្វែងរកវិធីបំបាត់សារធាតុចំនួន ៦២ ក្នុងចំណោមសារធាតុវិទ្យុសកម្មចំនួន ៦៣ សល់តែ Tritium ការបញ្ជាក់ថា Tritium ពិបាកបំបាត់ដោយសារវាភ្ជាប់ជាមួយម៉ូលេគុលទឹក។ គួរកត់សម្គាល់ថារោងចក្រនុយក្លេអ៊ែរនៅក្បែរឆ្នេរត្រូវបានអនុញ្ញាតអោយចាក់កាកសំណល់មានផ្ទុក Tritium ចូលសមុទ្រក្នុងបរិមាណតិច។ ទោះយ៉ាងណាកាលពីឆ្នាំមុន Tepco ក៏បានបញ្ជាក់ថាកាកសំណល់ត្រូវបំបាត់មានផ្ទុកសារធាតុផ្សេងក្រៅពីសារធាតុ Tritium។
Greenpeace បានអំពាវនាវអោយ Tepco បន្តរក្សាទុកកាកសំណល់ និងបន្តអភិវឌ្ឍបច្ចេកវិទ្យាបំបាត់សារធាតុរងវិទ្យុសកម្មចេញ។
ការបញ្ចេញកាកសំណល់វិទ្យុសកម្មចូលមហាសមុទ្រប៉ាស៊ីហ្វិកនឹងទទួលការរិះគន់ជាច្រើនពីអង្គការដែនសមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិ ប្រជាជន និងអ្នកនេសាទផងដែរ។ មនុស្សទាំងនេះនឹងប្រឆាំងចំពោះគម្រោងបង្ហូរទឹកកខ្វក់ចូលកន្លែងនេសាទរបស់ពួកគេ។
ប្រភព CBC News
Sacchan