តោះជិះ​រថ​ភ្លើង​មើល​ទេស​ភាព Kyoto ត្រលប់ទៅ​សម័យ​បុរាណ

រថភ្លើង រថភ្លើងក្រោមដីគឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់នៅក្នុងជីវិតរបស់ប្រជាជនជប៉ុន។ ទៅធ្វើការពេល​ព្រឹកមនុស្ស​ច្រើន​ប្រជ្រៀត​គ្នា​លើ​រថភ្លើង។ ប៉ុន្តែរថ​ភ្លើង​ក៏​ជា​កន្លែងដែល​យើង​អាច​ជិះ​មើល​ទេស​ភាព​ផង​​ដែរ។​ ថ្ងៃ​នេះ JAPO នឹងណែនាំអ្នកអំពីរថភ្លើងដែលបង្កើតឡើងសម្រាប់គយគន់ទេសភាព។

នេះជារថភ្លើងដែលគ្រប់គ្រងដោយក្រុមហ៊ុនផ្លូវ​ដែក Hankyu ចាប់ផ្តើមដំណើរការនៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០១៩ មាន​ឈ្មោះ​ថា Kyo-train Garaku។ Kyo-train Garaku ត្រូវបានរចនាឡើងដើម្បីធ្វើអោយ​​អ្នកដំណើរអាច​មើល​ទេសភាពស្រស់ស្អាតនៃ Kyoto។

រូបភាព https://toyokeizai.net/articles/-/275240

ឈ្មោះរថភ្លើង “Garaku” (雅洛) គឺជាការ​ “ពេញ​ចិត្ត” និង “រាជវង្ស”។ យល់យ៉ាងសាមញ្ញថារដ្ឋធានី​ស្រស់​ស្អាត​ ប៉ុន្តែមាន​ភាព​បុរាណ។ ដើម្បី​លើក​សម្រស់​ប្រពៃណីទទួល​ស្គាល់ Kyoto មាន​អាយុ​កាល ១២០០​ ឆ្នាំ Kyo-train Garaku ត្រូវ​បាន​រចនា​ឡើង​តាម​គំនិត សម្ភារៈ និង​រូប​ភាពតាម​​រដូវ​កាល។

រូបភាព https://www.japanstation.com/

រថភ្លើង​មាន​ ៦ កន្លែងក្នុង​កន្លែង​នីមួយមាន​ម៉ូត​ដាច់​ដោយ​ឡែកពី​គ្នា។ ក្រណាត់​លើ​កៅ​អីអង្គុយមាន​ការ​រចនា​តាម​បែប Cloisonné (បច្ចេកទេសបុរាណសម្រាប់តុបតែងវត្ថុធ្វើពីលោហៈ)។

កន្លែង​ដំ​បូង​យក​តាម​គំនិត​នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះ ផ្តោត​សំ​ខាន់​លើ​ស្លឹក​ឈើពណ៌​ក្រហម ការ​រចនា​តុប​តែង​ស្លឹក​ឈើ​ធ្លាក់លើបឹង។

រូបភាព https://www.japanstation.com/

កន្លែង​ទី ២ បង្ហាញ​ពីសម្រស់នៃ​រដូវ​រងារ។ ផ្នែកខាងក្នុងរចនា​សួន​ច្បារតូចតាម​សួន Zen (ជាទម្រង់​សិល្បៈបង្រួម​តូច​ទេសភាពតាម​រយៈការ​រៀប​ចំ​ថ្ម ទឹក ស្លែ និង​ដើម​ឈើ ប្រើក្រួសឬខ្សាច់បង្កើត​ជារលក​លើ​ផ្ទៃ​ទឹក)។ បង្អួចរថភ្លើងខាងក្រោមត្រូវបានតុបតែងដោយកញ្ចក់ ចំណែកខាងលើធ្វើពី​ក្រដាស Shoji ធ្វើ​អោយ​មាន​អារម្មណ៍​ដូចព្រិលកំពុងធ្លាក់។

រូបភាព https://railf.jp/news/2019/03/22/100000.html

កន្លែង​ទី ៣ មាន​ទេសភាពនៃ​និទាឃរដូវជាមួយ​នឹង​ផ្កា Sakura ធ្លាក់នៅក្នុងខ្យល់។

រូបភាព https://tetsudo-ch.com/5852093.html

កន្លែង​ទី​ ៤ ជាមួយ​នឹង​ការ​រចនា​តាមរដូវ​ក្តៅត្រូវ​បានតុបតែងដោយផ្កា។ កន្លែង​នេះ​ដូចកន្លែងទី ៣ រៀបកៅអីមួយ​ជួរទល់មុខបង្អួចដើម្បីអោយអ្នកដំណើរស្រួលមើលឃើញទេសភាពខាងក្រៅ។

រូបភាព https://tetsudo-ch.com/5863922.html

កន្លែងទី ៥ ត្រូវបានរៀបចំរចនាបទសួនច្បារតូចនៃ​ Kyoto បុរាណ។

រូបភាព https://tetsudo-ch.com/5863922.html

កន្លែង​ចុង​ក្រោយនាំមកនូវអារម្មណ៍ឆ្នាំថ្មី និងរដូវផ្ការីកកំពុងមកដល់។

រូបភាព https://www.twitur.com/account/

រូបភាព https://tetsudo-ch.com/5852093.html

ដោយសាររថភ្លើងនេះត្រូវបានរចនាឡើងដើម្បីផ្សព្វ​ផ្សាយទេសចរណ៍ Kyoto ភ្ញៀវទេសចរណ៍​ស្រួល​រក​កន្លែងចំណត​ និង​ក្រដាសព័ត៌មាន​ជាភាសាបរទេស​ដូចជា អង់គ្លេស ចិនជាដើម។ មាន​សម្លេង​ប្រកាស​ជូនដំណឹង​សម្រាប់​ភ្ញៀវដែល​មិន​ចេះ​ភាសាជប៉ុន។

ចំណុចគួរអោយចាប់អារម្មណ៍មួយទៀតគឺអ្នកដំណើរអាចមើលឃើញទេសភាពនៅពីមុខរថភ្លើងតាមរយៈកាមេរ៉ានៅក្នុងរថភ្លើងរបស់អ្នក​បើក​រថ​ភ្លើង។ អ្វីដែលអ្នកត្រូវធ្វើគឺចូលទៅក្នុងកម្មវិធីឈ្មោះ​ថា Garaku View ដើម្បី​មើល។

រូបភាព https://www.japanstation.com/

នៅចាំអ្វីទៀតប្រញាប់ឡើងជាមួយមិត្តភក្តិរបស់អ្នករៀបចំផែនការធ្វើដំណើរទៅ Kyoto ហើយរីករាយនឹងរថភ្លើងដ៏ស្រស់ស្អាតនេះ។

Gyu

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: