បច្ចេកទេស​ប្រណាំងរថយន្តរបស់អ្នក​បើកបរជប៉ុន

Drift គឺជាបច្ចេកទេសដែលប្រើក្នុងការប្រណាំង ជាមួយ​នឹ​ងទី​តាំង​ភូមិសាស្រ្តបត់​បែន។ Drift តម្រូវអោយ​អ្នក​បើក​បរត្រូវ​មាន​សមត្ថភាពរក្សាដៃចង្កូតបាន​ល្អ ហើយ​អាច​គ្រប់គ្រង​ល្បឿន ប្រើហ្វ្រាំងជើង ហ្វ្រាំងដៃបាន​យ៉ាងស្ទាត់ដើម្បី​រក្សាល្បឿន​ក្នុងពេលប្រណាំង។

សូមមើល Clip ខាងក្រោមនេះ។

នៅប្រទេសជប៉ុនមានការប្រកួតជាច្រើនធ្វើឡើងញឹក​ញាប់ដើម្បីបង្ហាញពីបច្ចេកទេស Drift ។ នៅ​ពេល​បត់គ្រាន់តែធ្វេសប្រហែសបន្តិចអាចបង្កគ្រោះថ្នាក់។ ដើម្បីទប់ស្កាត់បញ្ហានេះរាល់​ពេល​ប្រណាំងមាន​ឡាន​រៀប​ជាជួរ​សង​ខាង​។ ពេលបត់កាច់ជ្រុងការពារកុំអោយរថយន្តទាំងពីរចេញពី​ផ្លូវប្រណាំង។

តើអ្នកមានអារម្មណ៍យ៉ាងណាពេលមើល Clip ចប់? គ្រាន់តែស្តាប់សម្លេងប្រហែល​អ្នក​គិត​ថានេះគឺជាការបុកទង្គិច? ទោះបីជាយ៉ាង​ណាប្រណាំង Drift ជាកីឡាដែលមានប្រជាប្រិយភាពខ្លាំងនៅលើពិភពលោក។

រូបភាព https://motorz.jp/race/drift/2471/

ការប្រណាំង Drift ត្រូវបានរៀបចំតាមទម្រង់ផ្សេងៗគ្នា ប៉ុន្តែ​ពេញ​និយម​បំ​ផុត​គឺការប្រណាំងឡាន ២ ក្នុងពេលតែមួយ។ មិន​មែន​ប្រណាំង​ល្បឿនតែប្រជែងបច្ចេកទេស ដូច្នេះ​រថយន្ត​ទាំង​ពីរចេញ​ដំ​ណើរ​មុន​ក្រោយ ហើយបន្ទាប់មកផ្តល់អតិភាពជិះ​មុន​ក្រោយម្នាក់​ម្តង​។ សម្រាប់​រថយន្តប្រណាំងដែល​ចេញ​ដំ​ណើរ​មុន ពេល​បត់​មិន​ចេញពី​ផ្លូវ​ប្រណាំងទទួល​បាន​ពិន្ទុ។

សូម​មើលរថយន្ត​នៅ​ក្នុង​ Clip ខាងលើដូចជាកំពុងតែរាំ។

មិន​ត្រឹម​តែ​រថយន្តតែ​ប៉ុណ្ណោះទេ មាន​អ្នក​ប្រណាំង​ម៉ូតូក៏​ប្រើបច្ចេកទេស Drift បានយ៉ាង​ស្ទាត់ជំនាញ។

ជាការពិតនេះជាបច្ចេកទេសហាមឃាត់នៅតាមផ្លូវ។ អ្នក​ដែល​ចង់​រៀនឬចង់​អនុវត្តបច្ចេកទេស​បើក​បរនេះត្រូវ​ទៅ​ទី​លាន​ប្រណាំង។ ទោះបីជា​យ៉ាង​ណា​មិន​មែន​ទី​លានប្រណាំង​ណា​ក៏​អនុញ្ញាតអោយ​ប្រើបច្ចេកទេស​នេះ​ទេ។ ពេល​មើ​ល Clip ខាងលើរថយន្តដែលប្រើបច្ចេកទេស Drift នឹង​បន្សល់​​ស្នាម​កង់លើផ្លូវ។ ដូច្នេះត្រូវប្រាកដ​ថាអ្នកទទួលបានការអនុញ្ញាតពី​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្លូវ​ប្រណាំង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: