ឧបករណ៍ដាស់អ្នក​ល្មបគេង​ផលិតដោយក្រុមហ៊ុនផ្លូវដែកជប៉ុន

តើអ្នកធ្លាប់គេង​ជ្រុល​ម៉ោង​ទៅ​សាលារៀន ទៅធ្វើការ​យឺត ហើយ​ត្រូវ​អ្នក​គ្រូ​លោក​គ្រូឬថ្នាក់លើស្តីបន្ទោសដែរ​ឬ​ទេ? ពេល​ខ្លះ​អ្នក​មិន​ចង់​ក្រោក​ពី​គេងយឺតទេ ប៉ុន្តែ​មិន​ដឹង​ហេតុ​អ្វីបានកំណត់សំឡេងរោទិ៍តែ​ខ្លួន​ប្រាណ​បែរជាមិនអាច​​ក្រោក។

ប្រជាជនជប៉ុន​ផ្តោតសំ​ខាន់​លើ​ពេលវេលា។ មិន​ខ្វល់​ថា​អ្នក​បាន​ធ្វើ​ការ​ឬអត់ទេ ដំបូងអ្នកត្រូវប្រកាន់ខ្ជាប់ពេលវេលាដែលបានកំណត់។

មាន​មនុស្ស​មួយ​ចំនួន​ល្មប​គេង​ទោះបីជាពួកគេបានកំណត់ម៉ោងរោទិ៍មុន​រាល់​យប់ ព្យាយាម​ចូល​គេងពី​ប្រលប់ ប៉ុន្តែ​ខ្លួន​គេ​នៅ​តែ​មិន​អាច​ភ្ញាក់ពី​ព្រលឹម។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​សំលេងរោទិ៍មិន​បិទ​អាច​រំ​ខាន​ដល់​អ្នក​​នៅជុំវិញខ្លួន។

​មនុស្ស​បែប​នេះ​ត្រូវ​មាន​ជំនួយសម្រាប់ពួកគេ។​

ឧបករណ៍ដាស់​ភ្ញាក់​ទាន់​ពេលវេលាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផ្លូវដែក JR ធានាថា “អាច​ដាស់​មនុស្ស​​គ្រប់​គ្នា” លើកលែងតែ​មនុស្ស​ស្លាប់។

បើ​ប្រៀបទៅនឹងឧបករណ៍ដាស់​ភ្ញាក់ផ្សេងទៀត ឧបករណ៍​នេះ​ពេល​មើល​ដំ​បូង​ដូចជាស្មុគស្មាញណាស់។ មួយ​ឈុត​រួម​មាននាឡិកា ម៉ាសុីនបូម និង​ពូកខ្សល់។ មើលទៅស្មុគស្មាញប៉ុន្តែរបៀបប្រើស្រួល​ណាស់។

ដំបូងអ្នក​ដាក់ពូកខ្យល់នៅក្រោមពូកគេងរបស់អ្នក។

បន្ទាប់មកកំណត់ពេលវេលាភ្ញាក់។

នៅ​ពេល​ដល់​ម៉ោងឧបករណ៍​មិន​បញ្ចេញ​សម្លេង​ទេ ផ្ទុយទៅវិញម៉ាស៊ីនបូមខ្យល់បំប៉ោងពូក បន្ទាប់មកបញ្ចេញ​ខ្យល់ចេញម្តងហើយម្តងទៀតនឹងធ្វើអោយអ្នកភ្ញាក់។ ការ​បំ​ប៉ោងពូកមិន​ធ្វើអោយ​ប៉ះ​ពាល់​​ឆ្អឹង​ខ្នងរបស់អ្នកប្រើនោះទេ គឺគ្រាន់តែធ្វើអោយពួកគេមានអារម្មណ៍មិនស្រួលប៉ុណ្ណោះ។

ដោយ​សារ​តែ​ការដាស់​​ភ្ញាក់មិនមានសម្លេងទោះបី​អ្នក​ត្រូវ​ក្រោកពី​ព្រលឹមក៏មិនខ្លាចរំខានដល់ដំណេករបស់អ្នកផ្សេងដែរ។

ដើម្បី​បិទ​ឧបករណ៍​ដាស់​​ភ្ញាក់អ្នក​ត្រូវ​បិទ​ក្នុង​ពេល​តែមួយ​ដោយ​ចុចប៊ូតុង ​A និងប៊ូតុង B ក្នុងនាឡិកា របៀប​​បិទ​អាច​​ធ្វើ​អោយ​អ្នក​ភ្ញាក់ពី​គេង ដូច្នេះអាច​ធានាថាអ្នក​មិន​គេង​វិញ​បន្ទាប់ពីបិទឧបករណ៍​ដាស់​​ភ្ញាក់​។

ក្រៅពី​នេះឧបករណ៍​ដាស់​​ភ្ញាក់មិន​មាន​មុខ​ងារដំណើរ​ការ​ឡើង​វិញទេ។ ក្រោយរយៈពេល ៣ នាទីបន្ទាប់​ពី​ប្រព័ន្ធ​បូមខ្សល់​ដំណើរការ ហើយអ្នកមិនបានចុចប៊ូតុងឈប់ប្រព័ន្ធសុវត្ថិភាពនឹងដំណើរការ។ នៅ​ពេល​នោះម៉ាស៊ីនបូមខ្យល់ឈប់ដំណើរការ ផ្ទុយទៅវិញ​នឹង​មានកណ្តឹងរោទិ៍។ ក្នុង​ករណី​ដាច់​ភ្លើងមិន​ប៉ះពាល់​នាឡិកាទេ ព្រោះ​ប្រើសម្លេងរោទិ៍។

មើលវីដេអូ review ខាងក្រោម។

ករណី​ផ្នែក​ខ្លះក្នុង​ឧបករណ៍ខូចមិនអាចជួសជុលអ្នកអាចទាក់ទងក្រុមហ៊ុនផលិតដើម្បីទិញគ្រឿង​បន្លាស​ប្តូរ។

តម្លៃ​លក់​លើ​ទី​ផ្សារគឺ ៩៩,០០០ យ៉េនប្រហែល ៩០៣ ដុល្លា។

តើអ្នកគិតថាអ្នកត្រូវការម៉ោងរោទិ៍នេះដើម្បីភ្ញាក់ពេលព្រឹកទេ?

ប្រភព Jreastmall

Sacchan

មើលបន្ថែម: