សម្រស់​ស្លឹក​ឈើ Momiji ពេល​រាត្រីនៅ​ប្រទេសជប៉ុន

ពេល​រដូវ​ស្លឹក​ឈើ​ជ្រុះនៅ​ប្រទេសជប៉ុន​មក​ដល់អ្នក​អាចទៅ​មើល​ស្លឹក​ឈើ Momiji។

ទិដ្ឋភាព​នៃពន្លឺ​ព្រះ​អាទិត្យរះ​ និង​ស្លឹក​ឈើពេល​ព្រឹក​ប្រលឹមនាំមកនូវ​អារម្មណ៍​ស្រស់​ថ្លាដែល​មិន​អាចពិពណ៌​នា​​បាន។

រូបភាព JAPO

តើ​ទេសភាព​ពេល​រាត្រីស្អាត​យ៉ាង​ណា? តើ​រាត្រី​ងងឹតអាច​បាំង​សម្រស់​ស្លឹក​ឈើដែរឬទេ? 

ពេល​រាត្រី​មិន​ត្រឹម​តែ​មិន​អាប់អួរប៉ុណ្ណោះទេ រដូវស្លឹកឈើជ្រុះបង្ហាញសម្រស់ក្រោម​ពន្លឺ​អំពូលភ្លើងដែល​ត្រូវ​បាន​រៀប​ចំ​យ៉ាងពិសេសនៅវិទ្យាស្ថាន Entsu-in, Matsushima ក្នុងខេត្ត Miyagi។ នេះជាកន្លែងមួយក្នុងចំណោមកន្លែងទាំង ៣ ដែលអាចមើលឃើញទេសភាពស្រស់ស្អាតបំផុតនៅក្នុងប្រទេសជប៉ុន។

ពេលថ្ងៃទេសភាពស្ងប់ស្ងាត់បន្តិច។

រូបភាព entuuin.or.jp

នៅពេលរាត្រីទេសភាព​កាន់​តែ​ស្អាតធ្វើអោយ​អ្នក​ច្រឡំ​ថាខ្លួន​វង្វេងនៅ​ក្នុង​ដែន​ដីនៃ “វិញ្ញាណដើមឈើ”។

រូបភាព JAPO

ជារៀងរាល់ឆ្នាំនៅ Entsu-in បានរៀបចំកម្មវិធី Light-up ដើម្បី​បង្ហាញអំពីសម្រស់ស្លឹក​ឈើពេល​រាត្រី មាន​មនុស្ស​ជាច្រើន​ចូល​រួម។

ចំណុចពិសេសនៅទីនេះគឺពន្លឺភ្លើងធ្វើ​អោយ​ស្លឹក​ឈើ​មាន​ពណ៌​ចម្រុះ ប្តូរ​ពណ៌​ជាបន្តបន្ទាប់។

រូបភាព JAPO

ពន្លឺចង្កៀង​គោម​នៅតាមបណ្តោយផ្លូវនាំអ្នកចូលទៅសួនច្បារធ្វើអោយបរិយាកាសកាន់តែអាថ៌កំបាំង។

រូបភាព JAPO

ស្លឹក​ឈើជ្រុះ​ក្នុង​ចង្កៀង​គោម​ធ្វើ​អោយ​មាន​អារម្មណ៍ថារ៉ូមែនទិចដែល​មិន​អាច​រក​បាន​នៅ​កន្លែងផ្សេង។

រូបភាព http://susiesomewhere.blogspot.com

ពន្លឺ​ភ្លើង​ពណ៌រួម​បញ្ចូល​ជាមួយនឹងតន្រីបុរាណ​ជប៉ុនកាន់តែ​ធ្វើ​អោយ​អ្នក​ព្រឺសម្បុរ។

រូបភាព JAPO

នៅក្នុងសួនច្បារមានបឹងមួយទឹក​ថ្លាអាចមើល​ឃើញ​ស្លឹក​ឈើ។ តើអ្នកមានអារម្មណ៍ថាអ្នកកំ​ពុងស្ថិត​នៅក្នុង​ពិភព​ណាដែរឬទេ?

រូបភាព JAPO

នៅតាមផ្លូវអ្នកនឹងមានឱកាសរីករាយនឹងតន្ត្រី Pop ដែលសំដែងដោយវិចិត្រករជប៉ុន។ 

សូម​មើល​វីដេអូ​ខាង​ក្រោម។

រូបភាព entuuin.or.jp

យប់ខ្លះ​ពួកគេ​សម្តែងជាមួយឧបករណ៍ប្រពៃណី។

រូបភាព entuuin.or.jp

មិនត្រឹមតែប៉ុណ្ណឹងទេនៅតាមផ្លូវត្រឡប់ទៅវិញគេ​រៀប​ចំ​អំពូល​ភ្លើងតូចៗដូចទិដ្ឋភាព​ក្នុង​ខ្សែ​ភាព​យន្ត Tangle របស់ Walt Disney។

រូបភាព JAPO

ប្រសិនបើអ្នកមានឱកាសទៅ Matsushima ក្នុងខេត្ត Miyagi កុំភ្លេចមក​មើល​សម្រស់​ដ៏​អាថ៌កំបាំងនៃ​ស្លឹក​ឈើទាំង​នេះ។

ប្រភព /http://www.entuuin.or.jp/

Sachiko 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: