តើ​កោះ​នៅប្រទេសជប៉ុន​គេហៅ​ថា Nihon ឬ Nippon?

តើអ្នកនៅចាំឈ្មោះប្រទេសជប៉ុនគេសរសេរជាពាក្យ Kanji បែប​ណាទេ?

បញ្ចូល​ពាក្យ (日) និងពាក្យ (本)។ 日本 – នេះប្រហែលជាពាក្យ Kanji ​ទីមួយ​សម្រាប់​អ្នកដែលស្រឡាញ់ជប៉ុន ទោះបីមិន​រៀន​ក៏ចេះ​ដែរ។

ទោះយ៉ាងណាអ្នក​គួរកត់សម្គាល់ថា 日本 មាន​របៀប​អាន​ពីរគឺ Nihon និង Nippon។

រូបភាព moriforest.com

សូម្បី​តែ​អ្នក​ផ្សាយ​តាម​វិទ្យុជាតិក៏​ប្រើ​របៀប​អាន​ទាំង​ពីរ​នេះពេល​សំ​ដៅដល់​ប្រទេសជប៉ុន ធ្វើអោយ​អ្នក​រៀន​ភាសាជប៉ុនមានការភាន់ច្រលំ។

លើសពីនេះមិនត្រឹមតែធ្វើអោយជនបរទេសមានការងឿងឆ្ងល់អំពីការអានរញ៉េរញ៉ៃនេះប៉ុណ្ណោះទេ ប៉ុន្តែ​យោង​តាមអ្នកបោះពុម្ពសៀវភៅជប៉ុនបាន​អោយ​ដឹង ពួកគេក៏ទទួលបានសំណួរបែបនេះជាច្រើនពីសិស្សផងដែរ។

ឧទាហរណ៍ដូចជា ANA ជាក្រុមហ៊ុនអាកាសចរណ៍ផ្កាយ ៥ របស់​ជប៉ុនដែល​គេ​ហៅ​ថា ALL NIPPON AIRWAYS ឬទូរទស្សន៍ជាតិ NHK ជាអក្សរកាត់ពាក្យ NIPPON HOSO KYOKAI សុទ្ធតែ​បញ្ចូល​របៀប​អាន Nippon។

“ដូច្នេះ​នៅទី​បញ្ចប់ តើ​របៀប​អានណាត្រូវ? ហើយ​ពេល​ណា​ប្រើ​ពាក្យ Nihon? ពេល​ណា​គួរប្រើ Nippon?”

តាម​ពិតរបៀប​អាន​ណា​ក៏​ត្រឹម​ត្រូវ​ដែរ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវវប្បធម៌នៃទូរទស្សន៍ NHK បានប្រកាសមិនមានច្បាប់ផ្លូវការចំពោះរបៀប​អាន​ឈ្មោះជប៉ុន 日本 ទេ។ នៅ​សម័យ Showa ទី ៩ (ឆ្នាំ១៩៣៤) មជ្ឈមណ្ឌលស្រាវជ្រាវភាសាជប៉ុននៃក្រសួងអប់រំបានជ្រើសរើស “Nippon” ជាការអានផ្លូវការរបស់ប្រទេសជប៉ុន។ ប៉ុន្តែ​សំ​ណើមិន​ត្រូវ​បាន​អនុញ្ញាតដោយ​រដ្ឋាភិបាល​ឡើយ។ ទីបំ​ផុត​ការជជែកវែកញែកមិន​ឈានដល់ទីបញ្ចប់ទេ ហើយការសម្រេចចិត្តចុងក្រោយ​ត្រូវបានទុកចោលរហូត​មក​ដល់​សព្វថ្ងៃ។

ភាពខុសគ្នានៃរបៀប​អានគឺថា Nihon ស្រួល​បញ្ចេញ​សម្លេង​ធ្វើអោយ​ស្តាប់​ចាប់​អារម្មណ៍។ បន្ទាប់​មក​បង្កើត​ជារបៀប​អាន​តាម​ទម្លាប់​របស់​មនុស្ស​ម្នាក់ៗ។ ក្រៅពីនេះ​អាស្រ័យ​លើ​ក្រុម​ហ៊ុន យុគសម័យ ឬផ្នែកអក្សរសាស្ត្រដែលប្រជាជនជប៉ុនបានផ្លាស់ប្តូរ។

មាន​មតិមួយ​ចំនួន​បាន​អោយ​ដឹង Nihon ប្រើ​ច្រើន​នៅ​ក្នុង​ប្រទេស ចំណែក​ពាក្យ Nippon ប្រើ​ពេល​និយាយ​ពី​ជប៉ុនទៅកាន់​បរទេស។ ដូចជាពេល​សរសេរឈ្មោះប្រទេសជប៉ុនជា Romaji។

NHK បានធ្វើការស្ទង់មតិអំពីទម្លាប់របស់ប្រជាជនជប៉ុនចំពោះរបៀប​អានឈ្មោះប្រទេសជាតិ។ លទ្ធផលទទួល​បានចំនួន ៦១% ប្រជាជនជប៉ុន​អាន​ថា Nihon ចំណែក ៣៩% អាន​ថា Nippon ក្នុង​នោះ​ចំនួន​យុវជនមាន​ទម្លាប់​អាន Nihon កំពុងតែកើនឡើង។

អាយុពី ២០ ទៅ ៨១ ឆ្នាំចំពោះការស្ទង់មតិលើការអានទាំងពីរនេះពេល​អាន​ជាមួយពាក្យ​ផ្សេងចេញ​ជាលទ្ធផល​។

រូបភាព v-asahi.co.jp

សម្គាល់ពីរបៀបអាន៖

  • 日本代表 (តំណាងជប៉ុន)
  • 日本一 (លេខ ១ ជប៉ុន)

ចំនួន​ប្រហាក់​ប្រហែល​គ្នាបង្ហាញថានេះជាការអានភាគច្រើន​ទាំងពាក្យ Nihon និងពាក្យ Nippon។

ដើម្បីបញ្ចប់ការជជែកដេញដោលគ្នាចំពោះ​របៀបអានឈ្មោះប្រទេសជប៉ុន ខ្ញុំសូមដកស្រង់សេចក្តីថ្លែងការណ៍​របស់ទូរទស្សន៍ជាតិ NHK ដែលបានប្រកាសថា៖

「『日本』を正式な国号として使う場合には『にっぽん』、そのほかの場合は、必要に応じて使い分けています」

“ប្រសិនបើនិយាយអំពីឈ្មោះប្រទេសផ្លូវការរសូមប្រើ NIPPON ក្នុងករណីផ្សេងទៀតបើចាំបាច់ប្រើរបៀប​អាន​ដែលសមស្រប”។

ប្រភព nhk.or.jp

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: