ខ្សែរថភ្លើងនៅ Tokyo គន្លឹះសម្រាប់អ្នកជិះរថភ្លើងនៅប្រទេសជប៉ុន
ប្រសិនបើអ្នកមិនអាចស្រមៃពីទីក្រុង Tokyo សូមមើលរូបភាពខាងក្រោមនេះ។
រូបភាព http://jasf.org/rosenzu/metro.html
ផ្លូវបញ្ឈរ និងផ្ដេកជាច្រើនត្រូវបានតភ្ជាប់ដោយពណ៌ជាច្រើន។ នេះគឺជាផែនទីផ្លូវក្រោមដីនៃទីក្រុង Tokyo។
ពណ៌នីមួយៗតំណាងអោយផ្លូវដែកមួយ។ បើរៀបរាប់ទាំងអស់យើងមានផ្លូវ៖
១. 銀座線 Ginza-sen
២. 丸ノ内線 Marunouchi -sen
៣. 日比谷線 Hibiya-sen
៤. 東西線 Tosai-sen
៥. 千代田線 Chiyoda-sen
៦. 有楽町線 Yurakuchou-sen
៧. 半蔵門線 Hanzoumon-sen
៨. 南北線 Nanboku-sen
៩. 副都心線 Fukutoshin-sen
១០. 大江戸線 Ooedo-sen
១១. 浅草線 Asakusa -sen
១២. 三田線 Mita-sen
១៣. 新宿線 Shinjuku-sen
១៤. 都電荒川線 Toden Arakawa-sen
១៥. 日暮里・舎人 Nippori-Toneri -sen
មានទាំងអស់ ១៥ ខ្សែនៃរថភ្លើងក្រោមដី។
នេះគ្រាន់តែជាផែនទីរថភ្លើងក្រោមដី ខាងក្រោមនេះជាផែនទីទាំងមូលបង្ហាញពីក្រុមហ៊ុនផ្លូវដែកទាំងអស់ដូចជា JR, Keio, Tobu, Seibu នៅលើដី និង ១៥ ខ្សែរថភ្លើងក្រោមដីដែលបានរៀបរាប់ខាងលើ។
រូបភាព http://web1.gakusei-chintai.com/routemap/tokyo.html
ទោះបីជាយ៉ាងណាមិនត្រឹមតែទីក្រុង Tokyo ប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងធំៗជាច្រើននៅលើពិភពលោកក៏មានផែនទីបែបនេះ។
នេះមិនត្រឹមតែជាការលំបាកសម្រាប់ជនបរទេសពេលធ្វើដំណើរដោយខ្លួនឯងនៅទីក្រុង Tokyo សូម្បីតែជនជាតិជប៉ុនដែលរស់នៅក្នុងទីក្រុងនេះក៏មិនចាំដែរ។
ដើម្បីទន្ទេញអោយចាំផែនទីផ្លូវដែកទីក្រុង Tokyo អ្នកប្រាកដជាត្រូវប្រឹងប្រែងច្រើន ប៉ុន្តែមានវិធីងាយៗមួយចំនួនជួយកាត់បន្ថយការវង្វេងស្ថានីយ៍រថភ្លើងរបស់អ្នក។
ចុះច្រឡំស្ថានីយ៍ប៉ុន្តែអាចដើរដល់។
ឧទាហរណ៍នៅស្ថានីយ៍ Yurakuchou។ ពីទីនេះអ្នកអាចដើរទៅស្ថានីយ៍ Hibiya ឆ្លងស្ថានីយ៍ក្រោមដីឬអាចដើរមួយជុំទៅស្ថានីយ៍ Ginza ផងដែរ។ លើសពីនេះដើរប៉ុន្មានជំហានអ្នកនឹងទៅដល់ស្ថានីយ៍ Higashi Ginza។ សន្សំប្រាក់ជិះរថភ្លើងក៏ល្អម្យ៉ាងដែរ។
ក្រៅពីនេះស្ថានីយ៍ Tokyo និងស្ថានីយ៍ Otemachi, Nagatacho និង Akasakamitsuke ភ្ជាប់គ្នាដោយផ្លូវរថភ្លើងក្រោមដី។
ស្ថានីយ៍តែមួយប៉ុន្តែអ្នកត្រូវចេញពីស្ថានីយ៍ដើម្បីប្តូរខ្សែ។
ក្នុងករណីនេះផ្ទុយទៅវិញមានផ្លូវមួយចំនួននៅស្ថានីយ៍តែមួយ ប៉ុន្តែមិនឆ្លងកាត់បង្ខំអោយអ្នកដំណើរត្រូវចេញពីច្រកពិនិត្យសំបុត្រ ហើយដើរបន្តិចដើម្បីទៅដល់កន្លែងប្តូរខ្សែរថភ្លើង។
ឧទាហរណ៍ខ្សែ Asakusa និង Oedo ស្ថិតក្នុងស្ថានីយ៍ Kuramae ប៉ុន្តែមានលក្ខណៈដូចខាងលើ។
ទោះបីចម្ងាយរវាងខ្សែរថភ្លើងទាំងពីរស្ថិតក្នុងស្ថានីយ៍តែមួយមិនឆ្ងាយ ប៉ុន្តែវាងាយធ្វើអោយភ្ញៀវទេសចរណ៍លើកដំបូងមកទីក្រុង Tokyo មិនយល់។
ប្តូររថភ្លើង
ក្រឡេកមើលខ្សែក្រហមបៃតងក៏ស្មុគស្មាញណាស់ទៅហើយ ប៉ុន្តែមិនមែនជិះរថភ្លើងម្តងអាចទៅដល់គោលដៅទេ។ នេះជាមូលហេតុអ្នកត្រូវប្តូរខ្សែរថភ្លើង។
ឧទាហរណ៍ពីអាកាសយានដ្ឋាន Narita ទៅអាកាសយានដ្ឋាន Haneda ពេលអ្នកក្រឡេកមើលលើផែនទីមិនមានផ្លូវទៅដល់ផ្ទាល់ទេ។ ប៉ុន្តែអ្នកអាចជិះ ៣ ខ្សែខាងក្រោម៖
Keisei-sen (京成線)→Asakusa-sen (浅草線)→Keihin kyuko-sen (京浜急行線)
អ្នកនៅតែទៅដល់កន្លែងដែលអ្នកចង់គ្រាន់តែចំណាយពេលច្រើន ហើយអត្រាដែលមិនអាចរកឃើញរថភ្លើងគឺខ្ពស់។ ដូច្នេះសូមទាញយក Apply ជំនួយដើម្បីផ្លាស់ប្តូររថភ្លើងក្នុងករណីអ្នកមិនអាចមើលផែនទីរថភ្លើង។ ឬអាចសួរបុគ្គលិកស្ថានីយ៍មុនពេលសម្រេចចិត្ត។
ផ្លូវដែកតែមួយប៉ុន្តែបំបែកគ្នា។
ខ្សែរថភ្លើង JR Chuo-sen នាំទៅដល់ស្ថានីយ៍ Tachikawa កន្លែងនេះអ្នកអាចជិះរថភ្លើងទៅ Hachioji។ ប៉ុន្តែអ្វីដែលចម្លែកគឺថារថភ្លើងមួយផ្នែកធ្វើដំណើរទៅ Hachioji បំបែកពាក់កណ្តាលផ្លូវទៅស្ថានីយ៍ Oume។
ដូច្នេះមានអ្នកដំណើរជាច្រើនក្នុងនោះមានទាំងជនជាតិជប៉ុនយល់ច្រឡំ ហើយបន្តដំណើរទៅមុខទៀតដោយមិនអាចទៅដល់ Hachioji។
ប្រសិនបើអាចគួរតែជ្រើសរើសផ្លូវត្រង់កុំប្តូររថភ្លើង។
ខាងក្រោមនេះគឺជាផែនទីខាងក្នុងស្ថានីយ៍ Otemachi។
រូបភាព Ảnh: http://www.fel.t.u-tokyo.ac.jp/istu/Otemachistationmap.pdf
គ្រាន់តែស្ថានីយ៍មួយក៏ធំទូលាយ និងស្មុគស្មាញបែបនេះ។ ទោះជាយ៉ាងណានៅតែមិនអាចប្រៀបជាមួយស្ថានីយ៍ Tokyo និង Shinjuku ទេ។
ដូច្នេះទោះបីអ្នកអាចសន្សំប្រាក់បានបន្តិចបន្តួចក៏ដោយ អ្នកគួរតែកុំប្តូររថភ្លើងនៅស្ថានីយ៍ Otemachi។
ខាងលើជាទិដ្ឋភាពសង្ខេបសម្រាប់អ្នកជិះរថភ្លើងនៅទីក្រុង Tokyo។
សង្ឃឹមថាអ្នកអាចជិះរថភ្លើងនៅទីក្រុង Tokyo។
Kengo Abe