បច្ចេកវិទ្យា​ជួយនាវាចូល​ចតនៅកំពង់ផែជប៉ុន Yokohama ប្រកប​ដោយ​​សុវត្ថិ​ភាព

កុងតឺន័រដែល​ផ្ទុកទំនិញច្រើនលើ​នាវាសម្រាប់​ចែកចាយ​ទូទាំងពិភពលោកជាទិដ្ឋភាព​ឃើញ​​ច្រើន​នៅ​កំ​ពង់​ផែ។

រូបភាព http://www.houwa.net/container/container-zukan/containership-gallery/

ដើម្បីជំរុញប្រសិទ្ធភាពនៃការដឹកជញ្ជូនចំនួន និងទំហំនៃកប៉ាល់ដឹកទំនិញកាន់តែ​ធំ។

នៅប្រទេសជប៉ុនមានកំពង់ផែសមុទ្រ​ធំស្ថិតនៅ​ខេត្ត Kanagawa គឺកំពង់ផែ Yokohama។ ប៉ុន្តែជនជាតិជប៉ុនជាច្រើនបែរជានិយាយថា Yokohama មិនមែនជាកំពង់ផែរបស់ជប៉ុនទេ។ តើអ្នកយល់ឃើញដូចម្តេច?

មែនហើយក្នុងន័យរបស់ជនជាតិ​ជប៉ុន Yokohama មិនមែនជាកំពង់ផែជប៉ុនទេតែ​ជាកំពង់ផែអាស៊ី។

នាវាជាច្រើនដែលដឹកទំនិញនាំចេញពីប្រទេសចិនឬប្រទេសផ្សេងទៀតចូលចតនៅកំពង់ផែ Yokohama បន្ទាប់​មក​ទើប​ទៅ​ដល់​ទី​តាំង​ចុង​ក្រោយគឺសហរដ្ឋអាមេរិក។ កំពង់ផែកណ្តាល​បែបនេះត្រូវគេហៅថា “The last port” ។

មានន័យថា Yokohama នឹងក្លាយជាកំពង់ផែចុងក្រោយសម្រាប់ទំនិញចុះចតមុនពេលដឹកជញ្ជូនទៅដល់គោលដៅ។

ដូច្នេះ​មាន​តែ​ប្រទេសជប៉ុន​មិន​គ្រប់គ្រាន់​ទេ ត្រូវ​និយាយ​ថាកំពង់ផែ Yokohama គឺជាច្រកចេញសម្រាប់តំបន់​អាស៊ីទាំងមូល។

ប៉ុន្តែកំពង់ផែចិនក៏ធំណាស់ដែរ មានកំពង់ផែជាច្រើនទៀតធំជាងកំពង់ផែ Yokohama ប៉ុន្តែ​ហេតុ​អ្វីនាវាផ្សេង​ទៀតត្រូវចតនៅ Yokohama? ដោយសារស្ទើរតែគ្មានឧប្បត្តិហេតុកើតឡើងពេលចុះចតនៅកំពង់ផែនេះ។

នៅពេល​សមុទ្រមាន​រលក​ខ្លាំងនាវាដឹកទំនិញសំពីងសំពោងងាយនឹងជួបប្រទះករណីដូចខាងក្រោម។

រូបភាព https://togetter.com/li/1355680

ទំនិញសំខាន់ៗនឹងធ្លាក់ចូលសមុទ្រ។ ប្រសិនបើរលក និងខ្យល់បក់ខ្លាំងស្ថាន​ភាព​អាក្រក់បំ​ផុត​នឹង​កើត​ឡើងគឺកប៉ាល់ដឹកទំនិញអាចក្រឡាប់។

រូបភាព https://togetter.com/li/1355680

ក្នុងរយៈពេល ១ ឆ្នាំនៅទូទាំងពិភពលោកមានប្រមាណ ១០,០០០ កុងតឺន័រលិចក្នុង​សមុទ្រ។ ទោះបីមានធានារ៉ាប់រង ប៉ុន្តែ​អ្នក​ដឹក​ទំនិញ​នឹង​ជ្រើសរើសកំពង់ផែដែលមានអត្រាគ្រោះថ្នាក់ទាប។ នេះ​ហើយជាមូលហេតុដែលកប៉ាល់ជាច្រើនជ្រើសរើសចូលចតនៅ Yokohama។

ហេតុអ្វីបានជាអត្រាគ្រោះថ្នាក់នៅកំពង់ផែនេះទាប?

បច្ចេកវិទ្យាដឹកជញ្ជូនដែលប្រើនៅកំពង់ផែ Yokohama ស្ថិត​ក្នុង​កម្រិត​ល្អលើពិភពលោក។ ពេល​លើក​ដាក់​ទំនិញគេ​គិត​អំពីតុល្យភាព និង​ខ្សែពួរចង​យ៉ាង​រឹងមាំផង​ដែរ។ ដោយសារតែប្រព័ន្ធនេះទោះបីកប៉ាល់ផ្អៀងក៏វាមិនក្រឡាប់ដែរ។

បច្ចេកវិជ្ជាដឹកជញ្ជូននេះធានាកប៉ាល់មិន​ក្រឡាប់ពេលផ្អៀង ៤៥ ដឺក្រេ។ បន្ទាប់ពីទៅដល់កំពង់ផែ Yokohama នាវាដឹកទំនិញអាចដឹកជញ្ជូនដោយសុវត្ថិភាពក្នុងរយៈពេលយូរ។

ពិតជាបច្ចេកវិទ្យានៃប្រទេសជប៉ុនមែនតែងតែនាំមកនូវទំនុក​ចិត្ត​សម្រាប់អ្នកប្រើប្រាស់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: