ហេតុអ្វីធុងសំរាមនៅប្រទេសជប៉ុនមានប្រឡោះពីរប៉ុន្តែពេលធ្លាក់ចុះក្នុងកន្លែងតែមួយ?
មូលហេតុដែលធ្វើអោយភ្ញៀវទេសចរណ៍បរទេសមកលេងកំសាន្តធុញទ្រាន់ព្រោះសូម្បីតែនៅទីក្រុងធំក៏មិនសូវមានធុងសំរាមដែរ។ ដោយសារតែជនជាតិជប៉ុនមានទម្លាប់យកថង់សំរាមទៅចោលនៅផ្ទះ ចំណែកមួយចំនួនទៀតត្រូវគេយកចេញព្រោះបារម្ភភេរវកម្ម។
ក្រៅពីនេះភ្ញៀវទេសចរណ៍មួយចំនួនយល់ថាធុងសំរាមនៅជប៉ុនមានប្រឡោះពីរសម្រាប់ចោលសំរាម អ្នកអាចមើលឃើញនៅក្បែរម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិឬច្រកចូលផ្សារទំនើប។ ចំហៀងម្ខាងសរសេរថា pet bottles (ដបប្លាស្ទិច) មួយចំហៀងទៀតគឺ Cans (កំប៉ុង)។ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលខាងក្នុង សំរាមចូលពីប្រឡោះពីរប៉ុន្តែពេលធ្លាក់ចុះក្នុងកន្លែងតែមួយ។
ហេតុអ្វីក៏ដូច្នេះ?
SoraNews បានសាកសួរក្រុមហ៊ុនភេសជ្ជៈល្បីមួយចំនួនចំពោះបញ្ហានេះ។
នេះជាចម្លើយមកពី Coca-Cola
“ការរចនាបែបនេះដើម្បីអោយអ្នកទាំងអស់គ្នាដឹងអំពីសារៈសំខាន់នៃការបែងចែកកាកសំណល់ដែលអាចច្នៃឡើងវិញជាមួយប្រភេទផ្សេងៗទៀត”។
ជាក់ស្តែងការរចនានេះមិនប្រើដើម្បីបំបែកកំប៉ុង និងដបប្លាស្ទិចទេ ប៉ុន្តែដើម្បីរំលឹកប្រជាជនអោយធ្វើតាមគោលការណ៍។ ប្រជាជនជប៉ុនត្រូវបែងចែកកំប៉ុង និងដបប្លាស្ទិច។
ក្រៅពីនេះពេលទំនាក់ទំនងជាមួយ DyDo ពួកគេបានផ្តល់ហេតុផលផ្សេងទៀត។
“ថ្មីៗនេះហាងកាហ្វេ និងហាងលក់ទំនិញប្រើកែវច្រើនប្រភេទ។ អ្នកខ្លះប្រើហើយចោលក្នុងធុងសំរាម ប្រសិនបើកែវធំជាប់គាំង អ្នកអាចចោលក្នុងប្រឡោះម្ខាងទៀត។ ចំណែកបទបញ្ញត្តិចោលកំប៉ុង និងដបប្លាស្ទិចដើម្បីការពារកុំអោយប្រជាជនចោលសំរាមផ្សេងទៀតក្នុងធុង”។
តើអ្នកយល់យ៉ាងណាចំពោះការរចនានេះ?
ប្រភព Soranews24
M.E.O