បញ្ហាតាន​តឹងរវាងជប៉ុន និង​​កូរ៉េ – បុគ្គលធម្មតាផ្សះផ្សាប្រទេស​ទាំងពីរដោយសន្តិវិធី

បញ្ហាតាន​តឹងរវាងជប៉ុន និង​​កូរ៉េក្នុងប្រវត្តិសាស្ត្ររហូតមកដល់ពេលនេះមិនទាន់ដោះស្រាយបាននៅឡើយទេ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនសូវល្អ ហើយពេលនេះប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពអាក្រក់​បំផុត។

មិនមានចម្លើយថាខាង​ណាត្រូវឬខុសទេ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរសម្រេចចិត្តរក្សាភាពស្ងៀមស្ងាត់ដោយគ្មាន​វិធានការអ្វីទាំងអស់។

បច្ចុប្បន្ន​ប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពតានតឹង បុគ្គលមួយចំនួនបានសម្រេចធ្វើ​សកម្ម​ភាព​ដោយ​ផ្ទាល់។ មនុស្សទាំងនេះគិតថាប្រសិនបើមិនអាចដោះស្រាយដោយសារឧបសគ្គភាសា សូម​ទុកអោយសកម្ម​ភាព​ជាអ្នក​ដោះ​ស្រាយ។ តាមរយៈយុទ្ធនាការ “free-hug”។

ក្នុង​ទីតាំងព្រឹត្តិការណ៍ “ថ្ងៃប្រឆាំងជប៉ុន” នៅប្រទេសកូរ៉េ ជនជាតិ​ជប៉ុន​ម្នាក់​បង្ហាញ​ខ្លួន​ហើយសុំ​អោយ “free-hug” នៅកន្លែង​មនុស្ស​ជាច្រើន​ប្រមូល​ផ្តុំ​គ្នា​កាន់​ស្លាកសញ្ញាប្រឆាំង​ជប៉ុន។ 

បុរសម្នាក់​នេះធ្វើសកម្មភាពស្រដៀងគ្នានៅទីក្រុង Busan ប្រទេសកូរ៉េ។

មិនត្រឹមតែជនជាតិជប៉ុន បុគ្គលជនជាតិ​កូរ៉េក៏​ព្យាយាមធ្វើអោយស្ថានការណ៍ប្រសើរឡើងដែរ។

នេះជារឿងបុរស​ជនជាតិកូរ៉េកើតនៅ Busan។ តាំងពីតូចគាត់មានទម្លាប់ប្រមូលគំរូ Gundam។ គាត់​ចូល​ចិត្ត​ប្រទេសជប៉ុន ហើយ​ព្យាយាម​រៀនភាសាជប៉ុន​។ នៅក្នុងវីដេអូរបស់គាត់បាននិយាយថាការបង្រៀនប្រវត្តិសាស្រ្តនៅសាលាជប៉ុន និងកូរ៉េខុស​គ្នាទាំងស្រុង តើខាង​ណា​សរសេររឿង​ពិត? បញ្ហា​នេះ​ខ្លួន​គាត់មិនអាចដោះស្រាយបានទេ។ អ្វីដែលគាត់អាចធ្វើបានគឺរៀបចំ​ព្រឹត្តិការណ៍ “free-hug” នៅប្រទេសជប៉ុនដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។

ប្រទេសជប៉ុន និងកូរ៉េជាប្រទេសជិតខាងបើនិយាយ​ពីទីតាំងភូមិសាស្ត្រ ភាពស្រដៀងគ្នាផ្នែកវប្បធម៌។ ទំនាក់​​ទំនង​រវាង​ប្រទេសទាំងពីរគួរតែ​ល្អ ប៉ុន្តែដោយសារជម្លោះកន្លងមកប្រទេសទាំងពីរឥឡូវមានភាពតាន​តឹង​នឹង​គ្នាខ្លាំងណាស់។ 

បុគ្គលធម្មតាមកពីប្រទេសទាំងពីរបានផ្សះផ្សាដោយសន្តិវិធី ហេតុអ្វីរដ្ឋាភិបាលនៃប្រទេស​ទាំងពីរមិនអាចអង្គុយពិភាក្សាគ្នា?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: