បាយ​ប្រអប់​ភរិយាជប៉ុន​ធ្វើអោយ​ប្តី​ពេលស្រលាញ់ និង​ពេលឈ្លោះ​គ្នា

នៅក្នុងខ្សែភាពយន្តភរិយាជប៉ុនជាស្ត្រីដែលគួរអោយស្រឡាញ់ណាស់។ ពួកគេក្រោកពីព្រលឹមរៀបចំម្ហូបក្តៅ​ឆ្ងាញ់សម្រាប់ប្តី និងកូន។ បាយ​ប្រអប់ Bento ទាំងនោះគេហៅថា Aisai Bento (愛妻弁当) – ប្រអប់​បាយ​នៃ​សេចក្តី​ស្រលាញ់។

បន្ទាប់ពីធ្វើការ ខិតខំប្រឹងប្រែងសិក្សា មើលឃើញ​ប្រអប់​បាយ Bento បែបនេះពិត​ជារំ​ភើប​ចិត្ត​ណាស់។

ប៉ុន្តែតាមពិតមិនមែនគ្រប់គ្រួសារទាំងអស់សុទ្ធតែសប្បាយរីករាយនោះទេ។ ប្រសិនបើអ្នកមិនអាចទទួលបានបាយ​ប្រអប់ Bento ជាទីស្រលាញ់ពីប្រពន្ធ អ្នកនៅតែអាចទិញវានៅអាហារដ្ឋានកន្លែងធ្វើការក្នុងតម្លៃ ១០០០ យ៉េន។

តើអ្នកដឹងទេថាសេចក្តីស្រលាញ់​មានតម្លៃប៉ុណ្ណា?

ស្នេហាពិបាករក​បាន​ ថែរក្សាកាន់តែ​ពិបាកជាង​នេះ។ បន្ទាប់ពីរៀបការស្ត្រីជប៉ុនតែងនៅផ្ទះដើម្បីថែទាំគ្រួសាររបស់ពួកគេជាជាងទៅធ្វើការ។ ប៉ុន្តែ​ពេល​នៅ​ផ្ទះ​ច្រើន​អត្តចរិក​ប្រែប្រួល។ ដូច្នេះប្រសិនបើស្វាមីមិនយោគយល់នឹង​ធ្វើ​អោយ​ប្រពន្ធ​ជា​ទី​ស្រលាញ់​ខឹង។

ពេលដែលពួកគេខឹងផលវិបាកនឹងមិនអាចទាយទុកមុនបានទេ។

តើពួកគេ​កាត់​អាហាររបស់​ប្តី​ឬ?

មិន​មែនស្រួល​បែប​នេះ​ទេ។

ពួកគេធ្វើអោយ​ប្តីជាទី​ស្រលាញ់ប្រអប់ Shikaeshi Bento (仕返し弁当) – បាយ​ប្រអប់សងសឹក។

សូមស្រមៃគិតបន្ទាប់ពីឈ្លោះប្រកែកគ្នាយប់មិញ ព្រឹក​នេះ​អ្នក​នឹង​ទទួល​បាន​បាយ​ប្រអប់ពីប្រពន្ធ ប៉ុន្តែនៅពេលបើកវាអ្នក​នឹង​យល់។

Aho – ប្តីល្ងង់ជាវិធីសងសឹកដោយ​ផ្ទាល់។ តើ​នឹង​ទៅ​ជា​យ៉ាង​ណាប្រសិន​បើ​ប្តី​បើក​វានៅចំពោះមុខមិត្តរួមការ​ងារ?

ម្រាមដៃ​ឈាម តើ​ប្រពន្ធដូច Yakuza ដែរឬទេ?

ប្រអប់បាយ Bento ហាក់ដូចជាមិនគួរអោយទាក់ទាញ។ បាយ និងស្ករគ្រាប់ Marshmallow។

បាយ ស៊ុតឆៅ និង​នំមើលទៅដូចជាមិន​សម។

បេះដូង​របស់​អូន​ប្រែទៅជាខ្មៅ ហើយ​ខូចចិត្ត​ព្រោះ​បង។

 

បណ្តាសា តើ​ប្រអប់​បាយ​មាន​ថ្នាំពុលដែរឬទេ?

ប្រអប់​បាយ​តូចគួរអោយ​ស្រលាញ់នៅ​កណ្តាលព្រៃ Umeboshi។ សង្ឃឹម​ថា​ប្តីមិន​លើសឈាមទេគ្រាន់តែមើល​ឃើញ​ប្រអប់​បាយ​។

ពណ៌លឿងមើលទៅដូចជាកំ​ប្លែង។ សប្បាយ​ព្រោះប្រើចង្កឹះចាប់ពោតមួយ​គ្រាប់ៗ។ ពិតជាការដាក់ទណ្ឌកម្មយ៉ាងជ្រាលជ្រៅ។

ប្រអប់​បាយ​ធ្វើ​តាម​ផលិតផល​សម្លាប់កន្លាត។ 

តើ​ញ៉ាំអង្ករឆៅដោយ​របៀប​ណា?

បាយ​ហាក់​ដូចជាតុប​តែង​យ៉ាង​ល្អ ប៉ុន្តែ​នឹង​ទៅជា​យ៉ាង​ណាប្រសិន​បើ​អ្នក​បើក​វា​នៅចំ​ពោះមិត្ត​រួម​ការ​ងារ? ប្រាកដជាត្រូវ​គេ​ហៅ​ថាព្រាននារី។

ភាពស្ងៀមស្ងាត់ទន់ភ្លន់ ប៉ុន្តែ​មិន​ស្លូតទេ នេះជារបៀបដែលភរិយាជប៉ុនសងសឹក។ តើអ្នកធ្លាប់ទទួលប្រអប់ Shikaeshi Bento ពីមិត្តស្រីឬប្រពន្ធរបស់អ្នកដែរឬទេ? តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលនោះ?

Sachiko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: