ព្យុះទើបតែផុតប្រជាជនជប៉ុនប្រញាប់ទៅធ្វើវិញឈរតម្រង់ជួរបណ្តាលអោយកកស្ទះនៅស្ថានីយ៍រថភ្លើង
បន្ទាប់ពីតំបន់ Kanto នៅប្រទេសជប៉ុនទទួលរងព្យុះខ្លាំងបោកបក់។ ដោយសារតែព្យុះផ្លូវថ្នល់ជាច្រើនរងការខូចខាត ដាច់ចរន្តអគ្គិសនី ស្ថានភាពកាន់តែពិបាក សូម្បីតែរថភ្លើងក៏ត្រូវផ្អាកបណ្តោះអាសន្នដែរ។
ប៉ុន្តែក្រោយរយៈពេលប៉ុន្មានម៉ោងរថភ្លើងអាចដំណើរការឡើងវិញ ល្បឿននៃដំណើរការឡើងវិញពិតជាគួរអោយកោតសរសើរ ប៉ុន្តែអ្វីដែលគួរអោយសរសើរជាងនេះគឺលំហូរមនុស្សដែលកំពុងរងចាំជិះលើរថភ្លើងទៅធ្វើការ។
នេះជាស្ថានភាពនៅស្ថានីយ៍ Tsudanuma ខេត្ត Chiba ។
រូបភាព http://blog.livedoor.jp/dqnplus/archives/1993687.html
នេះមិនមែនជាទិដ្ឋភាពមនុស្សឈរតម្រង់ជួរដើម្បីទិញទំនិញបញ្ចុះតម្លៃទេ។ ពួកគេកំពុងរង់ចាំជិះរថភ្លើងទៅកន្លែងធ្វើការ។
នៅស្ថានីយ៍ផ្សេងទៀតក៏ស្ថិតក្នុងស្ថានភាពកកស្ទះដូចគ្នា។
ស្ថានីយ៍ Hamadayama
រូបភាព http://blog.livedoor.jp/dqnplus/archives/1993687.html
ស្ថានីយ៍ Hiratsuka
រូបភាព http://blog.livedoor.jp/dqnplus/archives/1993687.html
ស្ថានីយ៍ Kamata
រូបភាព http://blog.livedoor.jp/dqnplus/archives/1993687.html
ចំនួនមនុស្សដែលកំពុងតម្រង់ជួររង់ចាំឡើងរថភ្លើងច្រើនបង្កអោយកកស្ទះខ្លាំង។ ប្រសិនបើមនុស្សទាំងអស់អាចឡើងរថភ្លើងហាក់ដូចជាអាចកំទេចរថភ្លើងទាំងមូល។
ក្នុងស្ថានភាពនេះមនុស្សម្នាក់ជាមធ្យមត្រូវរង់ចាំមួយម៉ោងដើម្បីឡើងរថភ្លើង។
ក្រឡេកមើលរូបភាពដូចជាស្រមោចមួយក្រុមកំពុងនាំយកចំណីត្រលប់ទៅសំបុក។
ព្យុះទើបតែផុតតើចាំបាច់ត្រូវទៅធ្វើការភ្លាមៗទេ? តើមនុស្សទាំងនេះការងាររវល់មិនអាចដោះស្រាយបានដោយធ្វើការថែមម៉ោងនៅថ្ងៃស្អែកឬ? តើក្នុងស្ថានភាពព្យុះបែបនេះអតិថិជនមិនយោគយល់?
ប្រហែលជាជនបរទេសជាច្រើននឹងងឿងឆ្ងល់នៅពេលពួកគេបានឃើញទិដ្ឋភាពនេះ។ ប៉ុន្តែនេះជារបៀបដែលជនជាតិជប៉ុនធ្វើការ។
ទោះបីដឹងថាប្រជាជនជប៉ុនជាមនុស្សធ្វើការម៉ត់ចត់ ប៉ុន្តែមិនគួរខិតខំ និងទទួលខុសត្រូវពេកទេ។ នេះពិតជាមនុស្សធ្វើអោយអនាគតប្រទេសជាតិភ្លឺស្វាង។
Kengo Abe