នារី Karayuki – ការជួញដូរមនុស្ស

នៅពាក់កណ្តាលសតវត្សរ៍ទី ១៩ មាន​ស្ត្រីជប៉ុន​ជាច្រើន​​ទៅ​កាន់​បណ្តាប្រទេសអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ធ្វើ​ជា​ស្រ្តី​រក​​ស៊ី​ផ្លូវ​ភេទ​ដែល​គេ​ហៅ​ថា Karayuki ។

រូបភាព https://matome.naver.jp/odai/2147479086824685101

ពាក្យ Karayuki មានន័យថា “អ្នក​ដែលមកពីប្រទេស Tang” ពាក្យ​ថាង (唐) មានវិធីអានមួយទៀតគឺ Karai (唐い)។ យោងតាមការពន្យល់ខាងលើ ជាអ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​​គេ​។

នា​សម័យ​នោះផ្ទះបននៅជប៉ុនដំណើរការស្របច្បាប់។ មនុស្ស​ស្រី​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ភាគ​​ច្រើន​​ត្រូវ​​គេ​​លក់​​ដើម្បី​​សង​បំ​ណុល។ ពួកគេទទួលយកការងារនេះ ហើយព្យាយាមរកប្រាក់ដើម្បីបង្ហាញចិត្ត​កត្តញូចំពោះឪពុកម្តាយ និង​បង​ប្អូន​របស់​ខ្លួន។

រូបភាព https://matome.naver.jp/odai/2147479086824685101

ក្រៅពីនេះនារី​ដែល​និយាយ​ខាងលើកើតមកក្នុងគ្រួសារក្រីក្រមិនចេះ​អក្សរ។ ដូច្នេះ​នារី​ទាំង​នេះ​មិន​អាច​ធ្វើ​ការ​ងារផ្សេង​ឡើយ។ នៅពេលនោះមានការងារមួយដែលគេ​ហៅ​ថា “រក​ស្រីពេស្យា” ។ អ្នក​ដែល​ធ្វើ​ការ​ងារ​នេះរកគ្រួសារក្រីក្រមានកូនស្រី ហើយបញ្ចុះបញ្ចូលឪពុកម្តាយអោយលក់កូន ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួ​សារ។

បន្ទាប់មកក្មេងស្រីទាំងនេះត្រូវបញ្ជូន​ឡើង​នាវាដឹកទំនិញហើយ​នាំ​ទៅ​បរទេស។ ថ្លៃដឹក​ជញ្ជូនជាក់​ស្តែង​ត្រឹម​តែ ៥០០ យ៉េន ប៉ុន្ដែអ្នកគ្រប់គ្រងកត់​ត្រា​ថ្លៃ​ជំពាក់​ ៥ លានយ៉េនសម្រាប់​មនុស្ស​ម្នាក់ៗ ហើយសងបន្តិចម្តងៗកំឡុង​ពេល​ធ្វើ​ការងារ។

នារី Karayuki ទាំងនេះត្រូវគេដឹកទៅប្រទេសជាច្រើនដូចជា សិង្ហបុរី ចិន​ ហុងកុង ហ្វីលីពីន ថៃ និងឥណ្ឌូនេស៊ី។ អ្នកដែលនាងត្រូវបម្រើគឺទាហានភាគ​ខាងលិចនៃប្រទេសឈ្លានពាន​នៅ​ក្នុងប្រទេសអាណានិគមទាំងនោះ។

នារី Karayuki មួយ​ចំនួន​ត្រូវ​គេ​នាំ​ទៅ​ប្រទេស​ដាច់ស្រយាលដូចជា Tazania នៅអាហ្វ្រិក។ រហូតមកដល់សព្វ​ថ្ងៃនៅតែមាន Karayuki តែលតោលនៅ​បរទេស។

រូបភាព https://matome.naver.jp/odai/2147479086824685101

ក្រៅពីនេះក៏មាននារី Karayuki ជាប់នៅស្រុក​គេ​អស់រយៈពេល ៥០ ឆ្នាំ។

ហេតុអ្វីបានជាជនបរទេសចូលចិត្តស្រីពេស្យាជប៉ុន? មូលហេតុមកពីអត្តចរិក និងនិស្ស័យរបស់នារី​ជប៉ុន។ នៅ​ពេល​នោះ​ស្ត្រី​ជប៉ុនត្រូវគេចាត់ទុកថាងាយបោះបង់ ស្រួល​សម្របខ្លួននឹ​ងជីវិត មិន​ទាម​ទារប្រាក់​ច្រើន​ មិនលួច មាន​ចិត្តល្អ។ ចាប់តាំងពីពេលនោះតម្រូវការទាក់ទងនឹងស្ត្រីជប៉ុនកាន់​តែកើនឡើង។

មាននារី Karayuki ជាច្រើននាក់ព្យាយាមធ្វើអត្តឃាតលើនាវាដឹក​ទំនិញ ប៉ុន្តែ​នារី​មួយ​ចំ​នួន​មិន​ហ៊ាន​ស្លាប់​ត្រូវ​សម្របខ្លួន​។ ដោយ​សារ​ពួកគេ​ត្រូវ​គេ​គំ​រាមប្រសិនបើធ្វើអត្តឃាតបំណុលនឹងត្រូវគិតលើឪពុក​ម្តាយ​របស់ពួកគេ។ ប្រសិន​បើ​មិន​រក​ប្រាក់​សង​បំ​ណុល និង​ផ្ញើទៅ​អោយ​ឪពុក​ម្តាយ​ គ្រួ​សារ​នឹង​អត់​ឃ្លាន។ ដោយគិតអំពីការរំពឹងទុក​នារីទាំងនេះជូតទឹកភ្នែកហើយបន្តធ្វើការ។

រូបភាព https://matome.naver.jp/odai/2147479086824685101

អាយុនៃនារី Karayuki ចាប់ពីអាយុ ១៣ ទៅ ១៨ ឆ្នាំ។ ពួក​គេ​ត្រូវ​រៀន​ភាសាក្នុង​ស្រុកដោយខ្លួនឯងដើម្បីប្រាស្រ័យទាក់ទង និងរស់នៅដោយឯករាជ្យនៅស្រុក​គេ។ លើសពីនេះក្នុងកំឡុងពេលធ្វើ​ការនារី Karayuki នៅតែស្លៀក Kimono ដូច្នេះសម្លៀក​បំ​ពាក់ Kimono ល្បីនៅក្រៅប្រទេសចាប់ពីពេលនោះមក។

រូបភាព https://matome.naver.jp/odai/2147479086824685101

អាយុកាលរបស់នារី Karayuki គឺខ្លីណាស់អាយុប្រហែល ២០ ឆ្នាំប៉ុណ្ណោះ ដោយ​សារធ្វើ​ការ​ហួស​កម្រិត​ ហើយ​មាន​ផ្នូររបស់ពួកគេរាយប៉ាយពាសពេញទ្វីបអាស៊ី។

ប្រាក់ដែលនារី Karayuki ផ្ញើទៅក្រុមគ្រួសារ ទោះ​បី​ទៅ​ដល់ជប៉ុន​ដោយសុវត្ថិភាព ប៉ុន្តែ​ទី​បំ​ផុត​ត្រូវ​ប្លន់ដោយ​សារ​តែរបបធនាគារនាពេលនោះមិនមានភាពតឹងរឹងដូចបច្ចុប្បន្នទេ។ មានអ្នក​និយាយ​ថារដ្ឋាភិបាលជប៉ុន​ប្រើលុយនេះដើម្បីចំណាយលើសង្រ្គាម។

រឿងពិតអំពីនារី Karayuki នៅតែជាជ្រុងមួយនៃប្រវត្តិសាស្ត្រ។ សង្ឃឹមថាថ្ងៃណាមួយនឹងផ្តល់យុត្តិធម៌សម្រាប់​ពួក​គេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: