ជនល្មើសករណីឆេះ Kyoto Animation មិនទាន់ត្រូវចាប់ខ្លួន
ព័ត៌មានអំពីករណីអគ្គិភ័យនៅ Kyoto Animation ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០១៩ ករណីអគ្គិភ័យបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោក។
យោងតាមព័ត៌មានបុរសម្នាក់បានលួចចូលក្នុងការិយាល័យហើយដុត។ ហេតុការណ៍នេះបណ្តាលអោយមនុស្ស ៣៥ នាក់ស្លាប់ និង ៣៤ នាក់រងរបួសធ្ងន់។
រូបភាព https://ja.wikipedia.org/wiki/
ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ដែលត្រូវគេប្រទះឃើញបង្កអគ្គិភ័យចម្ងាយ ១០០ ម៉ែត្រពីកន្លែងកើតហេតុ គាត់រលាកពេញខ្លួនហើយមិនអាចនិយាយបាន។ ដោយសារតែមិនមានភស្តុតាងបញ្ជាក់ថានេះជាជនល្មើសប៉ុន្តែបុរសម្នាក់នេះត្រូវគេចាត់ទុកថាជាជនសង្ស័យទី ១។
បច្ចុប្បន្នជនសង្ស័យបានជាសះស្បើយលែងមានគ្រោះថ្នាក់ដល់អាយុជីវិត។ ប៉ុន្តែប៉ូលីសនៅតែមិនអាចយកចម្លើយបាន។
រដ្ឋាភិបាលជប៉ុននៅតែប្រើគោលនយោបាយពិសេស និងទទួលប្រាក់ឧបត្ថម្ភបន្ទាប់ពីករណីអគ្គិភ័យ Kyoto Animation។ បុគ្គល និងអង្គការដែលបរិច្ចាគសម្រាប់ Kyoto Animation នឹងទទួលបានការលើកទឹកចិត្តពន្ធពីរដ្ឋាភិបាល។ បច្ចុប្បន្នចំនួនទឹកប្រាក់នៃការបរិច្ចាគនៅទូទាំងពិភពលោកឈានដល់ ២,៣ ពាន់លានយ៉េន។
ទោះបីជាទទួលបានសំណងឬចាប់បានជនល្មើស ប៉ុន្តែការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិនៅក្នុងហេតុការណ៍នេះមិនអាចប៉ះប៉ូវបានឡើយ។ សង្ឃឹមថាជនល្មើសនឹងត្រូវបានផ្តន្ទាទោសកុំអោយរឿងនេះកើតឡើងម្តងទៀត។
Kengo Abe