អង្គ​ការ​សិទ្ធិ​មនុស្ស​បង្ខំ​អោយ​បញ្ឈប់​កី​ឡាកាសសម្រាប់​មនុស្ស​តឿ

តើ​អ្នក​ស្គាល់កី​ឡាកាសអាជីពទេ? នេះគឺជាកី​ឡា​សម្រាប់បុរសដែលមានសុខភាពល្អ។

រូបភាព https://number.bunshun.jp/articles/-/825762

មិន​ដូចជា​កី​ឡា​ឯទៀត​ទេ នៅ​ក្នុង​កី​ឡា​កាសអ្នកប្រដាល់ត្រូវរង​កណ្តាប់ដៃពីគូប្រកួត ត្រូវស៊ូទ្រាំ បន្ទាប់មកប្រើកម្លាំងទាំងអស់ដើម្បីវាយ​បកទៅវិញ។

ដើម្បី​បង្កើនភាពអូ៊អរក្នុង​ព្រឹត្តិការណ៍កី​ឡាកាស គេរៀបចំ​អ្នក​ប្រកួត​ជា​មនុស្ស​តឿ។

រូបភាព http://blog.zige.jp/sp/annagogo/kiji/664944.html

មនុស្សទាំងនេះសុទ្ធតែជាមនុស្សពេញវ័យ ប៉ុន្តែ​ជាមនុស្ស​តឿ។ មនុស្ស​មួយ​ចំនួន​អាយុ ៧ ឆ្នាំឈប់លូតលាស់កម្ពស់។

ដោយសារចលនារបស់មនុស្ស​តឿកំប្លែង ដូច្នេះទទួល​ការ​គាំទ្រ​ច្រើន។ ប៉ុន្តែអង្គការសិទ្ធិមនុស្សមានទស្សនៈផ្ទុយទៅវិញ ចំពោះពួកគេនេះជាសកម្មភាពទាញយកផលប្រយោជន៍ពីជនពិការ។

អ្នក​ទាំងនេះ​បាន​បង្ខំ​អោយ​កម្មវិធី​ចាក់ផ្សាយកី​ឡា​កាសមនុស្ស​តឿត្រូវបញ្ឈប់ បន្ទាប់​មក​ការ​សម្តែង​ត្រូវ​គេ​ដក​ចេញ។

ប៉ុន្តែតើ​ធ្វើ​បែប​នេះ​ត្រូវ​ដែរឬទេ?

លោក Inose ដែល​គេ​ហៅ​ថា​ Mr Porn ល្បី​ដោយ​សារចលនា​កំ​ប្លែង​របស់​គាត់បង្ហាញ​ពី​កីឡាកាសនៃមនុស្ស​តឿ។ គាត់​ត្រូវ​ហាត់​ជារៀង​រាល់ថ្ងៃ​ទើប​មាន​រូប​រាង​បែបនេះ។ ដោយ​សារគាត​់ជាមនុស្សតឿ​ទើប​មើល​ទៅគ្មាន​តុល្យភាព ប៉ុន្តែ​ក្បាច់​ដែលគាត់​ប្រើ​ពិតជា​ជំនាញ​។

មិនត្រឹមតែលោក Inose សម្រាប់អ្នកចំបាប់មនុស្សតឿដទៃទៀតនេះ​ជាកី​ឡា។ កី​ឡាករទាំង​អស់​ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។

នៅពេលគាត់ត្រូវបង្ខំអោយឈប់ពី​ការ​ងារ Inose បាន​និយាយ​យ៉ាង​ក្រៀម​ក្រំ។

ហេតុអ្វីមនុស្សខ្ពស់អាចធ្វើបានចំណែកមនុស្សតឿមិនអាចធ្វើបាន?

គាត់បានបន្ថែមថា “នេះគឺជាកន្លែងតែមួយគត់ដែលខ្ញុំអាចបញ្ចេញ​សមត្ថិភាព។ ​ហេតុអ្វីបានជាអង្គការសិទ្ធិ​មនុស្សទាំងនេះចូលមកធ្វើ​អោយ​ខ្ញុំ​មិន​អាច​ប្រកួតបន្ត? ខ្ញុំបាត់បង់អាជីព និងជីវិតរបស់ខ្ញុំ”។

អ្នកចំបាប់ទាំងនោះមិនមែន​ត្រូវ​គេ​សើចចម្អកទេ ប៉ុន្តែនាំមកនូវសំណើច។ ស្នាមញញឹមនោះតំណាងអោយភាពរីករាយមកពីអ្នកទស្សនា និង​អ្នក​ប្រកួត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: