អត្រាមនុស្សចាស់នៅជប៉ុនប្រព្រឹត្តបទល្មើសដើម្បីចូលគុកកាន់តែកើនឡើង
ចំនួនប្រជាជនជប៉ុនប្រមាណ ១២០ លាននាក់ក្នុងនោះមាន ២៦% មនុស្សអាយុលើសពី ៦៥ ឆ្នាំ។ អត្រាកំណើតកាន់តែទាប ចំនួនមនុស្សចាស់កាន់តែកើនឡើងយ៉ាងឆាប់រហ័ស ចំនួន ២៦% ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៤០% ក្នុងឆ្នាំ ២០៦០។
ស្ថានភាពនេះដាក់សម្ពាធយ៉ាងខ្លាំងទៅលើការចំណាយផ្នែកវេជ្ជសាស្រ្ត និងសុខមាលភាពសង្គមលើហិរញ្ញវត្ថុប្រទេសនាពេលអនាគត។
នៅប្រទេសជប៉ុនមានរបបប្រាក់ចូលនិវត្តន៍ដែលហៅថា Nenkin។ ចំពោះរបបនេះបុគ្គលិកអាចសន្សំប្រាក់សម្រាប់ពេលចាស់ទៅ។ ប្រាក់នេះត្រូវប្រគល់ជូនវិញនៅពេលបុគ្គលិកចូលនិវត្តន៍ ដូច្នេះមនុស្សចាស់ជាច្រើនអាចរស់នៅដោយមិនបារម្ភអំពីប្រាក់។
ប៉ុន្តែសូម្បីតែរបបចូលនិវត្តន៍ក៏កំពុងតែមានបញ្ហាដោយសារចំនួនមនុស្សចាស់កើនឡើងខ្លាំងនៅប្រទេស ជប៉ុន។ របបនេះដំណើរការតាមរយៈមនុស្សដែលកំពុងធ្វើការបង់ប្រាក់ Nenkin ចំណាយសម្រាប់មនុស្សដែលចូលនិវត្តន៍។ ប៉ុន្តែសព្វថ្ងៃនេះចំនួនយុវវ័យបដិសេធមិនព្រមបង់ប្រាក់ Nenkin កើនឡើង។
បញ្ហានេះបានក្លាយទៅជាផលវិបាកនៃសង្គមជប៉ុនពេលដែលចំនួនឧក្រិដ្ឋកម្មជនល្មើសជាមនុស្សចាស់កំពុងតែកើនឡើង។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅកើនឡើង ៤ ដងប្រមាណ ១៨,៨% ជនល្មើសជាមនុស្សចាស់។ មូលហេតុប្រព្រឹត្តបទល្មើសមិនមែនដោយសារប្រាក់ទេតែដោយសារពួកគេចង់ចូលគុក។
រូបភាព https://www.bbc.com/japanese/47453931
ពន្ធនាគារមិនតម្រូវអោយជួលផ្ទះ និងផ្តល់អាហារឥតគិតថ្លៃ។ ពេលចាំបាច់ពួកគេអាចទទួលបានជំនួយផ្នែកសុខភាពផងដែរ។ ទន្ទឹមនឹងនេះទោះបីជាប់ពន្ធនាគារមនុស្សចាស់នៅតែទទួលបានប្រាក់ចូលនិវត្តន៍ ដូច្នេះអាចសន្សំប្រាក់បាន។
ស្ថានភាពនេះធ្វើអោយករណីប្រព្រឹត្តបទល្មើសឡើងវិញកើនឡើង។ មនុស្សចាស់ជាច្រើនមានកំហុសតិចតួច បន្ទាប់ពីត្រូវលើកលែងទោសនឹងប្រព្រឹត្តបទល្មើសឡើងវិញដើម្បីចូលគុក។ មនុស្សមួយចំនួនយល់ថារយៈពេលជាប់គុកខ្លី ដូច្នេះមានចេតនាប្រព្រឹត្តកំហុសធ្ងន់ដើម្បីបន្ថែមរយៈពេលជាប់ពន្ធនាគារ។ លទ្ធផលបណ្តាលអោយសន្តិសុខប្រទេសជប៉ុនត្រូវគំរាមកំហែង។
មូលហេតុមួយទៀតដែលធ្វើអោយពន្ធនាគារក្លាយទៅជាផ្ទះរបស់មនុស្សចាស់គឺពន្ធ។ អ្នកដែលរស់នៅក្នុងពន្ធនាគារបង់ពន្ធត្រឹមតែ ៣,៨ លានយ៉េនក្នុងមួយឆ្នាំ ចំណែកអ្នកដែលមិនជាប់គុកបន្ថែមថ្លៃព្យាបាលសម្រាប់មនុស្សចាស់ចំនួនទឹកប្រាក់ដែលពួកគេត្រូវបង់គឺ ៤,២ លានយ៉េន។ ការសន្សំប្រាក់តាមរបៀបនេះដូចជាចំណាយប្រាក់រដ្ឋាភិបាលធ្វើអោយសេដ្ឋកិច្ចហិរញ្ញវត្ថុកាន់តែលំបាក។
រូបភាព https://www.bbc.com/japanese/47453931
ប្រសិនបើស្ថានភាពនេះនៅតែបន្តករណីអាក្រក់បំផុតគឺប្រជាជនជប៉ុនទាំងអស់ក្លាយជាជនរងគ្រោះ។ មានមតិយល់ថាគួរតែសាងសង់កន្លែងស្នាក់នៅផ្តល់សេវាសុខភាពសម្រាប់មនុស្សចាស់ដែលចង់រស់នៅក្នុងពន្ធនាគារ។
របបដែលសន្យាថាមនុស្សចាស់រស់នៅក្នុងភាពរីករាយ និងសន្តិភាពរបស់ជប៉ុនបានដួលរលំ។ តើអនាគតនៃប្រទេសនេះនឹងទៅជាយ៉ាងណា?
Kengo Abe