ហាងកាហ្វេ 2D នាំមកនូវអារម្មណ៍ពិតដូចក្នុងរឿងគំនូរជីវចល
តើអ្នកធ្លាប់អានសៀវភៅរឿងគំនូរជីវចលហើយស្រមៃថានឹងទៅជាយ៉ាងណាប្រសិនបើអ្នកពិតជាអាចរស់នៅក្នុងពិភពនោះ?
Tokyo ជាទីក្រុងនៃរឿងគំនូរជីវចល Manga និង Anime នៅទីនេះមិនខ្វះហាងកាហ្វេធ្វើតាមបែបពិភព 2D ទេ។ ដូច្នេះហាងកាហ្វេដូចក្នុងរឿង 2D ពិសេសនៅក្បែរតំបន់ Shin Okubo, Tokyo នាំមកនូវអារម្មណ៍ដូចក្នុងរឿងគំនូរជីវចល។
គ្រឿងសង្ហារឹមនៅក្នុងហាងប្រើវិធីសាស្រ្តមួយចំនួនដើម្បីបន្លំភ្នែក។ ការរចនាតុកៅអីប្រើពណ៌ដូចក្នុងគំនូរ។
ក្រៅពីពណ៌សខ្មៅនៅមានឆ្នូតខ្មៅដូចជាគំនូរព្រាងលើក្រដាស។ ការតុបតែងមួយចំនួនដូចជាវាំងនន ថុផ្កាប្រើការរចនាបែបគំនូរ 2D។
អាហារ និងភេសជ្ជៈនៅក្នុងហាងកាហ្វេនៅតែរក្សាពណ៌ដើម។ ប៉ុន្តែដោយសារអាហារដាក់នៅក្នុងបរិយាកាសសខ្មៅធ្វើអោយមានលក្ខណៈពិសេសនៃមុខម្ហូប។
ភេសជ្ជៈពិសេសរួមមានទឹកកកឈូសស្ត្រប៊េរីក្នុងតម្លៃ ១២៥០ យ៉េនប្រើការ៉េមទឹកដោះជាមួយនឹងស៊ីរ៉ូ។
មានតែទឹកដោះគោតម្លៃ ៦៥០ យ៉េនផងដែរ កំពុងពេញនិយមនៅប្រទេសជប៉ុន។
ក្រៅពីភេសជ្ជៈដែលបានរៀបរាប់ខាងលើ ហាងកាហ្វេ 2D មានលក់តែ កាហ្វេ ទឹកផ្លែឈើ និងទឹកកកឈូស។ នេះជាកន្លែងសម្រាប់អ្នកដែលធុញទ្រាន់នឹងពិភពពខាងក្រៅ។
ព័ត៌មានអាស័យដ្ឋាន
2D Cafe / 2Dカフェ
អាស័យដ្ឋាន៖ Tokyo-to, Shinjuku-ku, Hyakunin-cho 1-7-5
東京都新宿区百人町1‐7‐5
បើកពីម៉ោង ១១ ព្រឹកដល់ ១១ យប់។
ប្រភព Soranews24
Sacchan