បុរស Otaku ម្នាក់​អាយុ ៥៧ ឆ្នាំ​​គំរាម​សម្លាប់​អ្នក​ជិត​ខាង

នៅរសៀលថ្ងៃអាទិត្យសប្តាហ៍មុនយប៉ូលីសបានចាប់ខ្លួន Otaku អាយុ ៥៧ ឆ្នាំពីបទគំរាមអ្នកជិតខាងដោយប្រើដាវ Katana ក្លែងក្លាយ។

នៅថ្ងៃទី ១ ខែកញ្ញាបុរសម្នាក់អាយុ ៥៧ ឆ្នាំរស់​នៅ​ទី​ក្រុង Toyooka ខេត្ត Hyogo ចំណាយពេលមើល Anime នៅផ្ទះរបស់គាត់។ នៅពេលនោះគាត់បើកសម្លេងលឺខ្លាំង ហើយបើកបង្អួចដោយសារតែអាកាសធាតុក្តៅនៅប្រទេសជប៉ុន។

រូបភាព http://jin115.com/archives/52268634.html

សម្លេង​រំខានខ្លាំងពេកពីខ្សែភាពយន្តធ្វើអោយប៉ះពាល់ដល់អ្នកជិតខាង។ មនុស្សម្នាក់ដែលរស់នៅក្បែរនោះមានអាយុប្រហែល ៥០ ឆ្នាំបានមកដល់ផ្ទះរបស់ Otaku នោះដើម្បីតវ៉ាអំពីសម្លេងរំខាន។ Otaku មិនត្រឹមតែមិន​បន្ថយសម្លេងប៉ុណ្ណោះទេ ថែមទាំង​ខឹង​ខ្លាំងកាន់ដាវ Katana មានប្រវែង ៤៦ សង់ទីម៉ែត្រ​គំរាម​សម្លាប់​អ្នក​ជិត​ខាង​ទៀត។

អាកប្បកិរិយាហឹង្សារបស់​គាត់ត្រូវបានគេរាយការណ៍ទៅប៉ូលីស។ ប៉ុន្តែ​ដាវត្រូវ​បាន​គេ​បញ្ជាក់​ថាជាដាវ​ក្លែង​ក្លាយ ចំណែក Otaku ម្នាក់​នេះបានបដិសេធការគំរាមកំហែងនៃការចោទប្រកាន់ ប៉ូលីស​បាន​អោយ​ដឹងមានភស្តុតាងគ្រប់គ្រាន់ដើម្បីចាប់ខ្លួនជននេះ។

សំ​ណាងខ្សែភាពយន្តដែលគាត់កំពុងមើលត្រូវបានរក្សាទុក ដូច្នេះគាត់អាចមើលវាម្តងទៀតពេល​ត្រូវដោះ​លែង។

នៅអាយុ ៥០ ឆ្នាំប្រហែល​ជាហួស​អាយុត្រូវឪពុកម្តាយស្តីបន្ទោសព្រោះ​មើលរឿង Anime មាន​សម្លេង​ខ្លាំងរំ​ខាន។ ប៉ុន្តែ​ចំពោះ Otaku ម្នាក់គ្មានអ្វីដែលមិនអាចទៅរួចទេ សូម្បី​តែអាយុច្រើនក៏​ដោយ។

គ្មានអ្នកណាម្នាក់ហាមឃាត់អ្នក​ចូលចិត្ត Anime និង​មើល​រឿង​នៅ​ផ្ទះ​ទេ ប៉ុន្តែសកម្មភាពរំខានដល់អ្នកជិតខាង និង​គំរាមកំ​ហែងប្រើហឹង្សាគឺមិនអាចទទួលយកបានទេ។

ក្នុងនាមជា Otaku ម្នាក់គ្មាន​អ្វី​អាក្រក់ទេ ប៉ុន្តែសមាជិក Otaku បែបនេះពិតជាគួរអោយខ្មាសសហគមទាំអស់ណាស់។

ប្រភព Headlines.Yahoo

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: