ត្រាជួយស្រី្តបង្ការព្រាននារីលក់អស់ក្នុងរយៈពេលមួយម៉ោង
ត្រាពិសេសត្រូវបានផលិតដើម្បីការពារអំពើមិនសមរម្យកើតឡើងចំពោះស្រ្តី។
ត្រានេះត្រូវបានផលិតដោយ Shachihata ជាក្រុមហ៊ុនគ្រឿងសម្ភារការិយាល័យស្ថិតនៅ Nagoya។ ក្រុមហ៊ុនបានផលិតត្រាចំនួន ៥០០ឈុតលើអីុនធឺណែតកាលពីថ្ងៃទី ២៧ ខែសីហា។ ដោយដឹងថាផលិតនេះលក់អស់ក្នុងរយៈពេលតែមួយម៉ោង។
Chikan (ព្រាននារី) គឺជាអ្នកដើរតាមមានគំនិតមិនល្អទៅលើស្រ្តីដែលជាបញ្ហានៅប្រទេសជប៉ុនពិសេសនៅកន្លែងមានមនុស្សច្រើនដូចជារថភ្លើង។
នៅឆ្នាំ ២០១៧ នាយកដ្ឋានប៉ូលីសទីក្រុង Tokyo បានកត់ត្រាចំនួន ១៧៥០ ករណីមាន ៣០% ករណីទាំងនេះកើតឡើងនៅម៉ោងមានមនុស្សច្រើនចាប់ពីម៉ោង ៧ ព្រឹកដល់ ៩ ព្រឹក។
ត្រាពិសេសនេះប្រើទឹកប៊ិចអាចលុបបាន។ អ្នកប្រើអាចផ្តិតរូបភាពក្នុងគម្លាតប្រហែល ៩ មីល្លីម៉ែត្រ មានន័យថាសញ្ញាសម្គាល់លើសម្ភារឬដៃរបស់ព្រាននារី ប៉ុន្តែស្នាមដាននេះអាចមើលឃើញតែនៅក្រោមកាំរស្មីអ៊ុលត្រាវីយូ (UV) ដូច្នេះផលិតផលត្រូវលក់ភ្ជាប់ជាមួយកាំរស្មីយូវី។
https://twitter.com/ShachihataBS/status/1165806095924776961
ត្រានេះទុកនៅក្នុងរបស់ផ្ទុកតូចពណ៌លឿង មានខ្សែព្យួរឬថ្ពួកជាប់នឹងកាបូប។ ជាមួយនឹងការរចនានេះម្ចាស់អាច “ប្រឈមមុខ” អ្នកដែលមានចេតនាមិនល្អ។
Yayoi Matsunaga អ្នកនាំមុខមជ្ឈមណ្ឌល Chikan Yokushi Katsudo (មជ្ឈមណ្ឌលបង្ការ Chikan) បានអោយដឹងអំពីការកំណត់ប្រសិទ្ធភាពនៃផលិតផល។ ទោះយ៉ាងណា Yayoi គិតថាសកម្មភាពរបស់ Shachihata ពិតជាមានន័យ និងគួរអោយសរសើរលើកទឹកចិត្ត។
Shachihata បានអោយដឹងការបង្កើតគំនិតនេះដោយសារ Tweet ល្បីលើ Twitter ក្នុងខែឧសភាពេលដែលសាស្រ្តាចារ្យម្នាក់បានស្នើអោយកំណត់អត្តសញ្ញាជនល្មើសដោយម្ជុល។
សំណើនេះទទួលបានមតិដេញដោលជាច្រើន ដូច្នេះក្រុមហ៊ុនបានស្នើអោយប្រើត្រាជំនួសវិញ។
ក្រុមហ៊ុនបានប្រកាសថា “យើងនឹងព្យាយាមអោយអស់ពីសមត្ថភាពដើម្បីដោះស្រាយស្ថានភាពនេះ។ នេះមិនមែនជារឿងលេងសើចទេ”។
ត្រាត្រូវបានដាក់លក់ក្នុងតម្លៃ ២៧០០ យ៉េន Shachihata នឹងកែលម្អវាតាមមតិរបស់អ្នកប្រើប្រាស់។ ទោះបីជាយ៉ាងណាមិនទាន់មានកាលបរិច្ឆេទជាផ្លូវការសម្រាប់កំណែទម្រង់ថ្មីទេ។
ប្រភព https://nextshark.com/groping-stamp-debuts-japan/
Sacchan