ស្ថិតិបង្ហាញអំពី​វិបត្តិកំ​ពុង​តែ​កើន​ឡើង​នៅ​ប្រទេសជប៉ុន

ប្រទេសជប៉ុនជាប្រទេសមួយមានចរិតលក្ខណៈច្រើន។ ពិតណាស់ប្រទេសទាំងអស់សុទ្ធតែមានលក្ខណៈផ្ទាល់ខ្លួន ប៉ុន្តែ​យោង​តាម​ស្ថិតិខាងក្រោមអ្នកអាចស្រមៃឃើញ​ថាស្ថានភាពប្រទេសជប៉ុនកាន់តែអាក្រក់ជាងប្រទេសដទៃ។

១. ប្រាក់ចូលនិវត្តន៍

ប្រាក់ចូលនិវត្តន៍គឺជាការទូទាត់សម្រាប់​និយោជិកបន្ទាប់ពីចូលនិវត្តន៍។ ចំនួនប្រាក់នេះនៅប្រទេសជប៉ុនគឺទាបណាស់។ ជាប់ចំណាត់ថ្នាក់ទី ៤៤ ក្នុងចំណោម ៤៩ ប្រទេសនៃ OECD ។ អ្នកទទួលបានប្រាក់ខែតែ ៤០% នៃប្រាក់ខែបច្ចុប្បន្នរបស់អ្នកតិចជាងពាក់កណ្តាលនៃចំនួនប្រាក់នៅប្រទេសហូឡង់ និងអ៊ីតាលី។

រូបភាព https://twitter.com/inoueshin0/status/1163656482409201664/photo/1

ក្នុងចំណោមប្រទេសអភិវឌ្ឍជប៉ុនចំណាយទាបបំផុតចំពោះបញ្ហានេះ។

២. ពន្ធរថយន្តខ្ពស់ពេក

រូបភាព https://twitter.com/boruchiyan/status/495073484695822336/photo/1

តើអ្នកដឹងទេហេតុអ្វីយុវជនជប៉ុនមិនចូលចិត្តជិះរថយន្ត? មិនមែនដោយសាររថភ្លើងស្រួលជិះ​ទេ។ 

ដោយសារតែពន្ធរថយន្តនៅជប៉ុនខ្ពស់ពេកជាង ៤,២ ដង​ប្រៀបជាមួយ​អាឡឺម៉ង់ ចំនួន ១៦,៣ ដងប្រៀបជាមួយបារាំង និងចំនួន ៥០,១ ដងប្រៀបជាមួយអាមេរិក។

៣. មិន​ជួយមនុស្សប្លែក

រូបភាព https://matome.naver.jp/odai/2156681421392345901

ក្នុងចំណោម ១៤៤ ប្រទេសដែលត្រូវស្ទង់មតិលើកម្រិតនៃការជួយជនប្លែកមុខ​ ជនជាតិជប៉ុនឈរនៅលំដាប់ទី ៤២។

៤. ជាប់​ចំ​ណាត់​ថ្នាក់ធ្វើអត្តឃាត

រូបភាព https://matome.naver.jp/odai/2156681421392345901

ជនជាតិជប៉ុនមានវិធីស្ទង់ករណីសម្លាប់​ខ្លួន​។ ក្នុងករណីមាន​បណ្តាំត្រូវ​រាប់​ថាជាការធ្វើអត្តឃាត ចំណែក​ស្លាប់​គ្មាន​ពាក្យ​បណ្តាំត្រូវ​ចាត់​ទុក​ថា​គ្មាន​មូល​ហេតុ​។ ប្រសិនបើតាមស្តង់ដារពិភពលោកពាក់កណ្តាលនៃករណី​​ស្លាប់គ្មាន​មូល​ហេតុ​មក​ពី​ធ្វើ​អត្ត​ឃាត ប្រទេសជប៉ុន​មានករណី​សម្លាប់​ខ្លួន​​ប្រហែល ១០០.០០០ នាក់ជារៀងរាល់ឆ្នាំនាំមុខគេលើពិភពលោក។

៥. មានអាហារូបករណ៍ទាប

រូបភាព https://twitter.com/mkepa5/status/1152882979468800001/photo/1

ប្រទេសដទៃផ្តល់អាហារូបករណ៍ច្រើនសម្រាប់​សិស្សពូកែ។ ប៉ុន្តែប្រព័ន្ធអាហារូបករណ៍នៅប្រទេសជប៉ុនមិន​ទាន់ពេញ​លេញ​នៅ​ឡើយ អ្នកត្រូវបង់ប្រាក់ឬខ្ចីប្រាក់ពីធនាគារ។

៦. ថ្លៃធានារ៉ាប់រង

ការដំឡើងប្រាក់​ធានារ៉ាប់រងលឿនចំណែកតម្លើងប្រាក់ខែយូរ​។ ប្រាក់ខែមិនកើន​ប៉ុន្មានតែធានារ៉ាប់រងសង្គមបែរជាកើនឡើងខ្ពស់។ ក្រៅពីនេះប្រជាជនជប៉ុនជាច្រើនកំ​ពុង​ព្រួយ​បារម្ភដោយ​សារគម្រោងដំឡើងពន្ធលើការប្រើប្រាស់នៅឆ្នាំនេះ។

៧. ស្រ្តី​មេម៉ាយ

រូបភាព https://matome.naver.jp/odai/2156681421392345901

​ចំនួន ៥៤,៦% ស្ត្រី​មេម៉ាយនៅប្រទេសជប៉ុនស្ថិតក្នុងភាពក្រីក្រ។

៨. អត្រាគ្រួ​សារ​គ្មាន​ប្រាក់សន្សំកើនឡើង

នៅប្រទេសជប៉ុនបើ​គ្មាន​ប្រាក់​សន្សំពេល​ចាស់​ទៅជីវិត​នឹង​វេទនាណាស់។ ប៉ុន្តែ​សព្វ​ថ្ងៃចំ​នួន​គ្រួសារគ្មាន​លទ្ធភាព​សន្សំ​ប្រាក់កំពុងតែកើនឡើង។

ទោះបីជាព័ត៌មាន និងតួលេខខាង​លើ​មានលក្ខណៈលំបាក ប៉ុន្តែវាឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃប្រទេស​ជប៉ុន។ ប្រសិន​បើ​ប្រទេស​នេះមិន​អាចស្តារឡើង ខ្ញុំមិនដឹងថាមានអ្វីកើតឡើងនាពេលអនាគតទេ។

ក្នុងនាមជាជនជាតិជប៉ុនខ្ញុំមានអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: