រៀនធ្វើ Style ថតរូប Selfie គួរអោយ​ស្រលាញ់​ដូចនារី​ជប៉ុន

ថតរូប Selfie បាន​ក្លាយទៅជាភាព​ពេញ​និយម​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប​ សូម្បី​តែ​នារី​ជប៉ុន​ក៏​ចូល​ចិត្ត​ដែរ។

កាលពី​មុន​មាន​ព័ត៌មាន​និយាយ​ថានារី​ជប៉ុន​តែង​ធ្វើ Style អក្សរ V (សញ្ញា Peace Sign) ពេលថតរូប។ ធ្វើ​ Style នេះ​ពិតជា​ស្អាត​ និង​ពេញនិយម ប៉ុន្តែ​នៅ​មាន​ Style ជាច្រើន​ទៀត។

រូបភាព https://colorful-instagram.com/y-peace-y

Peace Sign សាក​សមសម្រាប់មនុស្សគ្រប់វ័យ គ្រប់អាយុ និង​ភេទ ត្រូវបានគេចាត់ទុកថាជា Style ដំបូង​ពេលថតរូប។

ក្រៅពី​នេះ​នៅ​មាន​ Style ថត​រូប​គួរ​អោយ​ចាប់​អារម្មណ៍​ជាច្រើន​ផ្សេងទៀត​ដែលនារីជប៉ុនចូលចិត្ត តើអ្នកចង់សាកល្បង​ដែរទេ?

១. Style លើកថ្ពាល់ម្ខាង

រូបភាព https://twitter.com/hashtag/虫歯ポーズ?lang=pl

នេះ​ជារូប​ភាពដែល​​ពេញ​និយម​របស់​អ្នក​បង្ហាញ​ម៉ូត​លើគម្របទស្សនាវដ្តី។

ជាមួយនឹងរូប​ភាព​ផុស​បែប​នេះ​ធ្វើ​អោយ​ទម្រង់​មុខ​ស្រលូន​ និងបង្ហាញក្រចកដ៏ស្រស់ស្អាតរបស់ពួកគេ។

២. Style ឆ្មាតូច​

Style ថតរូប​​ឆ្មាតូចគួរអោយ​ស្រលាញ់។

រូបភាព http://netasokulog201401.blog.jp/archives/16280201.html

ថតរូប​បែប​នេះ​មិន​ត្រឹម​តែ​គួរ​អោយ​ស្រលាញ់​ថែម​ទាំង​ទាក់​ទាញ។ ដៃ​ធ្វើដូចជា​ក្រញាំឆ្មាតូចកំពុងទាញក្រញៅ។

៣. Style បិទភ្នែកម្ខាង

ស្ទីលនេះត្រូវបានប្រើច្រើន​ដោយ blogger make-up ចង់​បិទ​ភ្នែក​ម្ខាងដែល​ទើបតែ​តុប​តែងរួច​។ ថតរូប​បែប​នេះ​អាច​បង្អួតពីក្រចក ភ្នែក និងបាំង​ផ្ទៃ​មុខ​មូល​ម្ខាង។

រូបភាព https://emmary.weban.jp/article/20151103/

៤. Style Eliza

រូបភាព https://japo.vn/contents/giai-tri/yeu-thich/18356.html

Eliza Ikeda គឺជាឈ្មោះ​អ្នក​បង្ហាញ​ម៉ូត​កូន​កាត់​ជប៉ុន និងហ្វីលីពីន ក្រៅពី​នេះ​អ្នក​គាំទ្រ​បាន​ហៅ​នាង​ថា “រាជនី Selfie”។

៥ Style Hamuhamu

កាលពី​មុន​ម៉ូត ahiru guchi (ធ្វើ​មាត់​ស្រួច) មានប្រជាប្រិយភាពណាស់​ ប៉ុន្តែម៉ូត​នេះ​ត្រូវ​បាន​ជំនួស​ដោយ​ស្ទីល Hamuhamu (ខាំបបូរមាត់ខាងក្រោម) គ្រាន់តែស្រម៉ៃក៏​គួរអោយស្រលាញ់​ដែរ។

រូបភាព https://matome.naver.jp/odai/2144129793885725301

៦. Style បឺតទុយយ៉ូ

នៅ​ពេល​ផឹក​ទឹក​ប្រើទុយយ៉ូអ្នក​អាច​បង្កើត Style ថតដូចជា​កំ​ពុង​ថើប។ 

រូបភាព https://matome.naver.jp/odai/2147297439280189401

៧. Style ក្តិច​ថ្ពាល់

ស្ទីលនេះមានអារម្មណ៍គួរអោយស្រឡាញ់ដូចជាប្អូនស្រីតូចម្នាក់កំពុងធ្វើ​មុខ Cute។ ទន្ទឹម​នឹង​នេះ Style ក្តិច​ថ្ពាល់មិត្ត​នារីអាច​បង្អួត​ស្បែក​ទន់​រលោង​ដូច Mochi។

រូបភាព https://twitter.com/enako

៨. Style បិទ​មាត់

អ្នកមិនចាំបាច់បង្ហាញមុខទាំងមូលទេ ប៉ុន្តែអ្នកអាចញញឹមដើម្បី​បង្ហាញអំពី​ភាព​ស្រស់​ស្អាត។

រូបភាព https://twitter.com/manami_enosawa

៩. Style បាញ់​កាំ​ភ្លើង

រូបភាព https://twitter.com/manami_enosawa

Style ជាការ​ពេញ​និយម​ដោយ​សារ​មាន​អ្នក​បង្ហាញម៉ូត​ល្បី​ Manami Enosawa នៃទស្សនាវដ្តី Seventeen។ ប្រសិន​បើ​អ្នក​ចូលចិត្ត​រឿង​ Conan អ្នក​អាច​ឃើញ​ដៃរបស់​តួ​អង្គកំ​ពុង​តែ​គិត​អ្វី​ម្យ៉ាង​។

បន្ទាប់ពី​មើល​ Style ថតរូបគួរអោយ​ស្រលាញ់​តាម​បែប​នារីជប៉ុន តើអ្នកអាច​ជ្រើសរើសស្ទីលដែលអ្នកចូលចិត្តហើយឬនៅ?

ប្រភព Tokyo Girls Update 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: