សិក្ខាកាមវៀត​ណាម​ត្រូវ​គេ​សង្ស័យ​ថា​សម្លាប់​មនុស្ស​នៅ Ibaraki

សិក្ខាកាមវៀត​ណាមម្នាក់ឈ្មោះ Nguyễn Đình Hải (ង្វៀនឌិញហៃ) អាយុ ២១ ឆ្នាំត្រូវគេសង្ស័យថាជាឃាតករក្នុងករណីឃាតកម្មនៅ Irabaki។

រូបភាព http://wakuwakumedia.com/vietnam-worker-murder/

ប្តីប្រពន្ធជនរងគ្រោះរស់នៅក្នុងទីក្រុង Yachiyo, Ibaraki។ ជនរងគ្រោះជាលោក​តា​អាយុ ៧៦ ឆ្នាំត្រូវបានគេបញ្ជាក់ថាស្លាប់។ ប្រពន្ធអាយុ ៧៣ ឆ្នាំរងរបួសធ្ងន់។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីសហៃអះអាងថាគាត់បានទិញកាំបិតស្រដៀងនឹងកាំបិតដែលត្រូវគេចាត់ទុកថាជាអាវុធប៉ុន្តែធ្លាក់​បាត់តាមផ្លូវត្រលប់ទៅ​ផ្ទះ​។

ប៉ូលីសបានរឹបអូសកង់មួយ​ចំនួននៅក្បែរកន្លែងស្នាក់នៅរបស់ជនសង្ស័យ និងបន្តការស៊ើបអង្កេតពីកាមេរ៉ាសុវត្ថិភាពនៅក្បែរនោះ។

ប៉ូលីសនិយាយថាហៃសារភាពខ្លួនបានទិញអាវុធស្រដៀងគ្នានៅហាងក្បែរនោះម៉ោង ៥ ល្ងាចមុនពេលរឿងនេះកើតឡើង។ ម៉្យាងវិញទៀតហៃបានបដិសេធការចោទប្រកាន់ថាគាត់​ជាឃាតករ។

ករណីនេះបានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី ២៤ សីហា ផ្ទះកន្លែងកើតហេតុត្រូវបើកសោ ប្តីប្រពន្ធត្រូវវាយ​ហារ​នៅពេលកំពុងដេក។ ឥវ៉ាន់នៅ​ក្នុង​ផ្ទះគ្មាន​អ្នក​រុះ​រើ​ទេ ជនសង្ស័យ​ធ្វើ​ការ​នៅចម្ការក្បែរផ្ទះជនរងគ្រោះ អ្នកស្គាល់គ្នាដែលទទួលអ្នកហាត់ការបាននិយាយថាពួកគេមិនឃើញ​មាន​ទំនាក់ទំនងរវាងជនសង្ស័យ និងប្តីប្រពន្ធជនរងគ្រោះទេ។ 

ប្រភព Headlines.Yahoo

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: