រដ្ឋាភិបាលអាមេរិកសរសើរអ្នកបើកយន្តហោះទម្លាក់គ្រាប់បែកបំផ្លាញទឹកដីរបស់ខ្លួន
សហរដ្ឋអាមេរិកតែងមានសង្រ្គាមជាមួយបណ្តាប្រទេសនៅលើពិភពលោក។ ដោយសារប្រវត្តិសាស្រ្ត និងទីតាំងភូមិសាស្ត្រសហរដ្ឋអាមេរិកមិនដែលត្រូវប្រទេសដទៃឈ្លានពានឡើយ។
ក្នុងអំឡុងសង្គ្រាមអាមេរិក – ជប៉ុនប្រជុំកោះទាំងអស់របស់ជប៉ុនត្រូវវាយប្រហារ។
ជប៉ុនជាប្រទេសតែមួយគត់ដែលបានទម្លាក់គ្រាប់បែកនៅសហរដ្ឋអាមេរិក។ ទោះបីមិនអាចប្រៀបធៀបអ្វីដែលសហរដ្ឋអាមេរិកបានធ្វើទៅលើជប៉ុន គ្រាន់តែគ្រាប់បែកមួយជាសញ្ញានៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
អ្នកបើកយន្តហោះទម្លាក់គ្រាប់បែកត្រូវបានប្រធានាធិបតី Reagan សរសើរដោយសារបង្កផលប៉ះពាល់ចំពោះសហរដ្ឋអាមេរិក។
នៅពេលនោះយោធាជប៉ុនបានបង្កើតឧបករណ៍យោធាដែលកម្រមានប្រទេសណាធ្វើបាន។ ចំណតសម្រាប់យន្តហោះ និងមុខងារច្រមុជទឹកនោះគឺនាវាច្រមុជទឹក។
រូបភាព https://ja.wikipedia.org/wiki/藤田信雄
នាវាចំណតយន្តហោះ (ដូចរូបភាពខាងលើ) ច្រមុជក្រោមទឹកហើយចូលទៅជិតរដ្ឋ Oregan។ បន្ទាប់មកយន្តហោះយោធាខ្នាតតូចនីមួយៗផ្ទុកគ្រាប់បែកត្រៀមវាយប្រហារ។ មានយន្តហោះតែមួយដែលបានបំពេញភារកិច្ចនេះ ចំនួនគ្រាប់បែកទម្លាក់គឺ ១២០ គីឡូក្រាម។
រូបភាព https://www.news-postseven.com/
កន្លែងទម្លាក់គ្រាប់បែកគឺនៅក្នុងព្រៃ បន្ទាប់ពីទម្លាក់បង្កអោយឆេះខ្លាំង។ គោលដៅធ្វើអោយអាមេរិចច្របូកច្របល់ ប៉ុន្តែដំណើរការបំពេញភារកិច្ចពិតជាពិបាកណាស់។
រយៈពេល ២០ ឆ្នាំក្រោយការវាយប្រហារដោយគ្រាប់បែក អ្នកបើកយន្តហោះទម្លាក់គ្រាប់បែកនៅថ្ងៃនោះគឺលោក Nobuo Fujita ត្រូវបានអញ្ជើញអោយចូលរួមពិធីសរសើរនៃទីក្រុង Brookings រដ្ឋ Oregan។ ក្នុងពិធីនោះអភិបាលក្រុងបានថ្លែងថា៖
“អាមេរិចពីមុនមកមិនធ្លាប់ត្រូវឈ្លានពានបែបនេះទេ ប៉ុន្តែដោយការហោះចូលទម្លាក់គ្រាប់បែកនៅលើទឹកដីរបស់យើង គាត់បានបំបែកកំណត់ត្រានោះ។ ភាពក្លាហានបំពេញបេសកកម្មរបស់គាត់សមនឹងទទួលស្គាល់។”
បន្ទាប់មកលោក Fujita មានកិត្តិយសទទួលទង់ជាតិអាមេរិកព្យួរនៅសេតវិមានប្រធានាធិបតី Ronald Reagan ផ្ញើជូន។
ដើម្បីបង្ហាញពីភាពស្មោះពេលចូលរួមក្នុងពិធីសរសើរលោក Fujita ប្រើលុយរបស់គាត់អញ្ជើញសិស្សវិទ្យាល័យទីក្រុង Brookings ទៅជប៉ុនចូលទស្សនា។
លោក Fujita កំពុងធ្វើការនៅរោងចក្រក្រុមហ៊ុនផ្លូវដែកមួយ។ ទោះបីការងារមិនរកបានប្រាក់ច្រើន ប៉ុន្តែនៅឆ្នាំ ១៩៦២ អត្រាប្រាក់យេនជប៉ុន និងដុល្លារអាមេរិកខុសពីឥឡូវ។ លោក Fujita អាចអញ្ជើញសិស្សសាលា Brookings មកប្រទេសជប៉ុន។ លោក Fujita ទទួលបានការគាំទ្រព្រោះជាទង្វើល្អបង្ហាញពីប្រពៃណីនៃការចងចាំ និងតបស្នងការដឹងគុណរបស់ប្រជាជនជប៉ុន។
បន្ទាប់ពីប្រធានាធិបតី Ronald Reagan ដឹងអំពីចរិត និងភាពស្មោះត្រង់របស់លោក Fujita គាត់បានធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖
“ក្នុងអំឡុងពេលសង្រ្គាមអ្នកជាសត្រូវរបស់យើង ប៉ុន្តែភាពក្លាហានឆ្លងកាត់ព្រំដែនគួរអោយសរសើរ។ សង្គ្រាមមិនមែនជារឿងល្អទេ ហើយខ្ញុំក៏មិនចង់អោយវាកើតឡើងម្តងទៀតដែរ។ រឿងនេះបង្ហាញអំពីស្មារតីរបស់សាមូរ៉ៃជប៉ុន និងបេះដូងរបស់ជនជាតិអាមេរិក។”
តើអ្នកគិតយ៉ាងណាចំពោះបញ្ហានេះ?
Kengo Abe