ដំណើរការកាត់ទោសប្រហារជីវិតនៅប្រទេសជប៉ុន
តើអាចដកហូតជីវិតមនុស្សដោយការកាត់ទោសប្រហារជីវិតបានទេ? ការជជែកវែកញែកនេះកំពុងកើតឡើងនៅលើពិភពលោក។ មានប្រទេសជាច្រើនបានលុបចោលទោសប្រហារជីវិត។ ទោះជាយ៉ាងណា ជប៉ុនជាប្រទេសមួយដែលនៅតែរក្សាទោសនេះ។
រូបភាព https://keiji-pro.com/magazine/78/
ទោសប្រហារជីវិតត្រូវបានអនុវត្តចំពោះឧក្រិដ្ឋជនដែលសម្លាប់មនុស្សច្រើនជាងម្នាក់ជាបទល្មើសមិនអាចកែខ្លួនឬជាការក្បត់ប្រទេសជាតិ។
តើអ្នកដឹងទេថាមានអ្វីកើតឡើងចំពោះមនុស្សម្នាក់ដែលត្រូវកាត់ទោសប្រហារជីវិតនៅជប៉ុន?
បន្ទាប់ពីតុលាការថ្កោលទោសប្រហារជីវិត ជនល្មើសនឹងត្រូវបញ្ជូនទៅកន្លែងប្រហារជីវិត និយាយម្យ៉ាងទៀតជាពន្ធនាគារ ឬមន្ទីរឃុំឃាំងដែលអាចអនុវត្តទោសប្រហារជីវិត។ កន្លែងទាំងនោះមានដូចជា Sapporo, Miyagi, Tokyo, Nagoya, Osaka, Hiroshima ឬ Fukuoka។
ក្នុងករណីមានអ្នកសមគំនិត ហើយមនុស្សជាច្រើនត្រូវកាត់ទោសប្រហារជីវិតក្នុងពេលតែមួយ អ្នកទោសមិនត្រូវលើស ២ នាក់ត្រូវបានបញ្ជូនទៅកន្លែងប្រហារជីវិតតែមួយ។
នៅទីនោះជនល្មើសរង់ចាំថ្ងៃប្រហារជីវិត។
អំឡុងពេលនោះរាល់ការទំនាក់ទំនងអ្នកនៅខាងក្រៅតាមសំបុត្រ ឬការជួបជនល្មើសត្រូវដាក់កម្រិត អ្នកចូលសួរសុខទុក្ខក៏ដាក់កម្រិតផងដែរ។ សូម្បីតែក្រុមគ្រួសារក៏មិនអាចសួរសុខទុក្ខ វិធីនេះជួយកាត់បន្ថយការឈឺចាប់របស់អ្នកដែលត្រូវកាត់ទោសប្រហារជីវិត។
សម្រាប់ឧក្រិដ្ឋជនធម្មតាពេលកំពុងជាប់ពន្ធនាគារពួកគេត្រូវធ្វើការងារជាច្រើនដូចជាលាងសម្អាត បោកគក់ ជាងឈើ ឬកសិកម្មជាដើម។ ការងារទាំងនេះបង្កើតឱកាសសម្រាប់អ្នកទោសអាចចូលរួមក្នុងសហគមន៍វិញបន្ទាប់ពីត្រូវបានដោះលែង។ ប៉ុន្តែចំពោះអ្នកទោសប្រហារជីវិតអ្វីៗទាំងនេះគ្មានន័យទេ។ ហេតុដូច្នេះពួកគេមិនចាំបាច់ធ្វើអ្វីនោះទេ ជារៀងរាល់ថ្ងៃពួកគេរង់ចាំការអនុវត្តទោស។
ទោះបីជាតាមផ្លូវច្បាប់ទោសប្រហារជីវិតត្រូវអនុវត្តក្នុងរយៈពេល ៦ ខែបន្ទាប់ពីការប្រកាសសាលក្រម ប៉ុន្តែជាក់ស្តែងរយៈពេលនេះអូសបន្លាយច្រើនឆ្នាំ។
នៅទសវត្សឆ្នាំ ១៩៨០ បន្ទាប់ពីការកាត់ទោសប្រហារជីវិត មាន ៤ ករណីដែលការផ្តន្ទាទោសត្រូវបានលុបចោលនៅក្នុងសាលាឧទ្ធរណ៍។ ដោយដឹងថាឧក្រិដ្ឋជនជាងពាក់កណ្តាលដាក់ពាក្យសុំឧទ្ធរណ៍ បង្កការលំបាកសម្រាប់ការផ្តន្ទាទោស។ ទោះបីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចេញបទបញ្ជាប្រតិបត្តិ ប៉ុន្តែអ្នកផ្សេងគ្រាន់តែចង់បញ្ចប់អាណត្តិរបស់ពួកគេ ព្រោះមិនចង់ទទួលខុសត្រូវ។
ឧក្រិដ្ឋជនត្រូវបានជូនដំណឹងនៅព្រឹកអំពីការប្រហារជីវិត។ ប្រសិនបើព្រឹកមួយមន្រ្តីពន្ធនាគារចូលមកប្រាប់ជនល្មើសឲ្យចាកចេញពីបន្ទប់នេះជាថ្ងៃកាត់ទោស។
រូបភាព https://keiji-pro.com/magazine/78/
អ្នកទោសប្រហារជីវិតត្រូវបានបញ្ជូនទៅបន្ទប់ដំបូងដែលគេហៅថាបន្ទប់អប់រំ។ នៅទីនោះពួកគេនឹងសម្រេចថាធ្វើអ្វីចំពោះទ្រព្យសម្បត្តិដែលបន្សល់ទុក សន្ទនាជាមួយព្រះតេជគុណ ឬព្រះសង្ឃ និងសរសេរពាក្យបណ្តាំ។ ចុងក្រោយអ្នកទោសញ៉ាំបង្អែមខ្លះ ប៉ុន្តែមិនសូវមានអ្នកអាចញ៉ាំនៅកន្លែងបែបនេះទេ។
បន្ទាប់មកនាំទៅបន្ទប់មួយទៀត។
រូបភាព https://keiji-pro.com/magazine/78/
នេះជាកន្លែងប្រកាសទោសប្រហារជីវិត អ្នកទោសម្នាក់ៗត្រូវបិទភ្នែក និងដាក់ខ្នោះ បន្ទាប់មកបញ្ជូនទៅក្រោយវាំងនន។ អ្នកទោសទាំងអស់អង្គុយស្តាប់ក្នុងបន្ទប់មិនអាចរត់បានទេ ព្រោះមានអ្នកចាំមើលដូចជាបានឃើញការសម្លាប់។
រូបភាព https://keiji-pro.com/magazine/78/
អ្នកទោសឈរនៅកណ្តាលស៊ុមពណ៌ក្រហមខាងលើព្យួរខ្សែមួយ។ នៅក្នុងបន្ទប់ប្រតិបត្តិមន្រ្តីបីនាក់ត្រូវទាញដង។ នៅពេលដែលមានបញ្ជាដងត្រូវបានទាញចុះព្រមគ្នាដើម្បីកាត់ទោសប្រហារជីវិត។ បន្ទាប់មកស៊ុមពណ៌ក្រហមនឹងបើកអ្នកទោសធ្លាក់ចុះដោយព្យួរក។ ខ្សែពួរអាចធ្វើឲ្យអ្នកទោសស្លាប់ភ្លាមៗ ហើយមានទឹកហូរចេញតាមច្រមុះ និងមាត់។
បន្ទាប់ពីរក្សាស្ថានភាពបានមួយរយៈ វេជ្ជបណ្ឌិតបញ្ជាក់អំពីការស្លាប់ ហើយទោសប្រហារជីវិតត្រូវសម្រេច។
ហេតុអ្វីមនុស្ស ៣ នាក់ត្រូវទាញដងប្រហារជីវិតជាមួយគ្នា? ដើម្បីកុំឲ្យដឹងថានរណាជាអ្នកទាញសម្លាប់ កាត់បន្ថយសម្ពាធសម្រាប់អ្នកអនុវត្ត។
មន្រ្តីទាញដងនឹងទទួលបានសំណង ២០,០០០ យ៉េន ប៉ុន្តែមិនមានអ្នកហ៊ានចាយទេ។ ធម្មតាប្រាក់នេះត្រូវគេប្រើធ្វើពិធីបុណ្យសម្រាប់អ្នកទោស។
សម្លាប់មនុស្សជាឧក្រិដ្ឋកម្មដ៏សាហាវ ទោះបីនេះជាពិរុទ្ធជន ឬជាជនរងគ្រោះក៏ដោយ។ មិនត្រឹមតែអ្នកត្រូវបានកាត់ទោសប្រហារជីវិតប៉ុណ្ណោះទេ អ្នកដែលអនុវត្តទោសក៏មានបន្ទុកអនុវត្តការងារផងដែរ។
ការជជែកដេញដោលគ្នាថាតើត្រូវបន្តកាត់ទោសប្រហារជីវិតដែរទេ? ប៉ុន្តែជាក់ស្តែងការសម្លាប់មនុស្សមិនមែនជារឿងល្អ ទោះបីអ្នកដែលត្រូវសម្លាប់ជាមនុស្សល្អ ឬអាក្រក់។
Kengo Abe