ពាក្យ Kanji ដែលពិបាកសូម្បី​តែនិស្សិតក៏​មិន​អាច​អាន​បាន

ចំ​ពោះ​អ្នក​ដែល​រៀន Kanji តើ​របៀប​អាន​ឬរការ​សរសេរដែល​ជាឧបសគ្គបំ​ផុត? អ្នកខ្លះអាន Kanji បានល្អ ប៉ុន្តែនៅពេលកាន់ប៊ិចបែរជា​មិន​អាច​សរសេរ នេះប្រហែលជាស្ថានភាពទូទៅរបស់យុវជនជប៉ុនសព្វថ្ងៃ។

ផ្ទុយ​ទៅ​វិញអ្នកខ្លះសរសេរ Kanji បានយ៉ាងលឿន ប៉ុន្តែពេល​មើល​អក្សរ​មិន​អាច​អាន​បាន។ មាន​ករណីពិសេសសម្លេង​អាន​ប្រែប្រួល។ ពាក្យ Kanji ធ្វើ​អោយ​អ្នក​រៀន​ឈឺ​ក្បាលណាស់​មែន​ទេ?

ANN News បានប្រកាសលទ្ធផលការប្រឡងអាន Kanji ប្រាក់រង្វាន់ ១០០,០០០ យ៉េនដែលរៀបចំឡើងដោយខេត្ត Ehime។ គួរ​អោយ​សោក​ស្តាយគ្មាននរណាម្នាក់ “ឈ្នះ” ទឹក​ប្រាក់​នេះ​ទេ។ សូម្បីតែនិស្សិត Todai (សាកលវិទ្យាល័យ Tokyo)។

ពាក្យ Kanji ខាង​ក្រោម​នេះ។

តើអ្នកអាចអានវាបានដែរឬទេ?

ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ផលិតផលកសិកម្មក្នុង​ខេត្ត​ សមាគមកសិកម្ម JA ខេត្ត Ehime បានរៀបចំការប្រកួតពាក្យ Kanji ទទួល​រង្វាន់ជាក្រូចឃ្វិចមួយ​កន្ត្រកមាន​ ១២ ផ្លែតម្លៃ ១០០,០០០ យ៉េន។

ប៉ុន្តែ​គួរ​អោយ​ស្តាយ និស្សិត Todai ទាំង ៣៥ នាក់ដែលត្រូវបានសម្ភាសមិនអាចអានអក្សរ Kanji នេះ។

ដោយ​ដឹង​ថាពាក្យ​នេះ​ទាក់​ទងទៅ​នឹង​លក្ខណៈពិសេសនៃពូជក្រូចឃ្វិចល្បី​ក្នុង​តំបន់ Nishiuwa ​ខេត្ត Ehime។

ដូច្នេះតើអ្នក​ស្រុក​នៅ​ទី​នេះអាច​អានពាក្យ Kanji បានទេ? ដោយ​សារពួកគេ​ស្គាល់ប្រភេទក្រូច​ឃ្វិចនេះ។

មិន​ងាយ​ស្រួល​ទេ សូម្បី​តែ​អ្នក​ស្រុក​ក៏​មិន​អាច​អាន​បាន​ដែរ។

ទីបំផុតកម្មវិធីបានប្រកាសអំពីការអាន​ពាក្យ Kanji ដែលពិបាកបំផុតនៃសតវត្សរ៍នេះ។ នោះគឺ Jounou។

ពាក្យនេះមានន័យថាសរសៃសនៅលើ​ក្រូច​ឃ្វិចពេល​ដែល​អ្នក​បក​សំ​បក​ចេញ។

មាន​មនុស្ស​ជាច្រើន​មិន​អាច​ញ៉ាំសរសៃរស​សលើ​ក្រូច​ឃ្វិច ហើយ​បក​ចេញ ប៉ុន្តែ​សរសៃសទាំង​នេះ​ល្អចំ​ពោះ​សុខភាព​ណាស់។ ជាក់​ស្តែង​អ្នក​វិទ្យា​សាស្ត្រជាច្រើនបានបង្ហាញថាជាតិសរសៃសលើ​ក្រូចឃ្វិចមានផ្ទុក Rutin មានសមត្ថភាពសម្រួល​សរសៃឈាម ល្អសម្រាប់ខួរក្បាល និងកាត់បន្ថយជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃ​ឈាម​ខួរ​ក្បាល និងជំងឺមហារីកក្រពះ។

ពាក្យ Kanji មិន​ត្រឹម​តែ​ជាបញ្ហា​ចំពោះ​អ្នក​រៀន​ភាសាជប៉ុន​ប៉ុណ្ណោះ​ទេ សូម្បី​តែ​អ្នក​សុ្រក​ក៏​មិន​អាចអាន​បានផង​ដែរ។ ពាក្យជប៉ុនជាច្រើន​ប្រើប្រចាំថ្ងៃតែមិន​ដឹងពីរបៀប​អាន Kanji របស់​វា មាន​អ្នក​ខ្លះ​មិន​ស្គាល់​ពាក្យ Kanji ដែលប្រហាក់ប្រហែល។ ដោយសារតែ “ពិបាកពេក” ជនជាតិជប៉ុនបានបង្កើតវិធី Katakana ធ្វើ​អោយ​ពាក្យ​ Kanji ស្មុគស្មាញ។ វិធីនេះក្រៅពីភាពងាយស្រួលក៏មានចំណុចមិន​ល្អដែរ នោះ​គឺពាក្យ Kanji មួយ​ចំនួន​ត្រូវ​គេ​បំ​ភ្លេចចោល។

ដូច្នេះនៅពេលដែលអ្នករៀន Kanji កុំដាក់សម្ពាធខ្លាំងពេក គ្រាន់​តែខំ​​រៀន​អោយ​បាន​ច្រើន​។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: