សារមន្ទីរបង្គន់ប្លែកបំផុតនៅលើពិភពលោក

Kyushu ជាកោះមួយនៅភាគខាងត្បូងនៃប្រទេសជប៉ុន ជាតំបន់ទេសចរណ៍ដ៏ល្អសម្រាប់ភ្ញៀវទេសចរណ៍។ កន្លែង​នេះមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដូចជា​ហាង​មី Ramen ជ្រោះទឹកក្តៅ Onsen។ ប៉ុន្តែថ្ងៃ​នេះ​ខ្ញុំ​នឹង​ណែនាំ​អ្នក​ទាំង​អស់​គ្នាអ្វី​ដែល​ប្លែក​គឺសារមន្ទីរ Toto មានទីតាំងនៅទីក្រុង Kitakyushu ខេត្ត Fukuoka ជាសារមន្ទីរបង្គន់អនាម័យប្លែកៗ។

រូបភាព https://www.japankyo.com/2019/08/

សារមន្ទីរ Toto ចម្ងាយ​ពី​ស្ថានីយ៍ ​JR Kokura ១៥ នាទីបើជិះឡានក្រុង។ ស្ថិត​នៅជាន់ទី ២ ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនផលិតបង្គន់ Toto បើកនៅខែសីហាឆ្នាំ ២០១៥ ឆ្ពោះទៅរកគម្រប់ខួប ១០០ ឆ្នាំបង្កើតក្រុមហ៊ុនក្នុងឆ្នាំ ២០១៧ ។

រូបភាព https://www.gururich-kitaq.com/kitaq_apps/

បំពេញតាមតម្រូវ​ការ​អ្នកគាំទ្រផលិតផលរបស់​ក្រុម​ហ៊ុន​ Toto។ កន្លែង​នេះ​មានបង្គន់​ច្រើន​ប្រភេទខុស​គ្នា ភ្ញៀវដែល​ចូល​រួម​អាច​ដឹងអំពីប្រវត្តិនៃការបង្កើត និងការអភិវឌ្ឍបង្គន់នៅជប៉ុនតាមរយៈវត្ថុបុរាណដែលប្រមូលបាន​ក្នុងសារមន្ទីរ។

ម៉ូត​ចាន​បង្គន់​ទាបនៅ​សម័យ​មុន។

រូបភាព https://www.japankyo.com/2019/08/

ម៉ូត​បង្គន់​របស់​អឺរ៉ុបនៅ​សម័យ​មុន។

រូបភាព http://jmknp03106.hatenablog.com/entry/2017/05/09/143836

ជាមួយនឹង​បង្គន់​ទំនើបល្បី​ទូទាំងពិភពលោកដូចបច្ចុប្បន្ន​។

រូបភាព https://osha-kimi.com/go/japan-travel/toto-museum/

បង្គន់​ឆ្លាតវៃដំបូងបង្អស់មានឈ្មោះថា Washlet G ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨០ បានផ្លាស់ប្តូរទម្លាប់ប្រើបង្គន់របស់ប្រជាជនជប៉ុន។ នៅឆ្នាំ ២០១២ Washlet G ត្រូវបានគេទទួលស្គាល់ជាទ្រព្យ​សម្បតិ្តនៃគ្រឿង​ម៉ាសីុន។

រូបភាព https://osha-kimi.com/go/japan-travel/toto-museum/

នេះជាបង្គន់បង្ហូរទឹក​ដំបូងបំ​ផុត​ត្រូវ​បាន​ផលិត​នៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩២៧។ ផលិតផលនេះគឺជារបកគំឃើញថ្មីនៅ​សម័យ​នោះ ហើយត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌបច្ចេកវិទ្យារបស់ជប៉ុនផងដែរ។

រូបភាព https://osha-kimi.com/go/japan-travel/toto-museum/

ក្រៅពីនេះកន្លែងនេះមាន​ដាក់​តាំងគំរូគួរអោយចាប់អារម្មណ៍ផ្សេងទៀតដូចជា៖

ប្រភេទបង្គន់សម្រាប់បុរស

រូបភាព http://jmknp03106.hatenablog.com/entry/

ម៉ូដែលបង្គន់ខ្នាតតូចគួរអោយស្រឡាញ់។

រូបភាព https://osha-kimi.com/go/japan-travel/toto-museum/

មិនត្រឹមតែបង្គន់ទេ សារមន្ទីរបាន​ដាក់បង្ហាញសម្ភារៈបន្ទប់ទឹកដូចជាឡាបូ​លាង​មុខ។

រូបភាព https://osha-kimi.com/go/japan-travel/toto-museum/

នៅរដូវក្ដៅឆ្នាំ ២០១៩ ក្រុមហ៊ុនបានរចនាម៉ូតូបង្គន់មិនប៉ះពាល់បរិស្ថាន។ ប្រសិនបើអ្នកជាម្ចាស់ម៉ូតូនេះអ្នកមិនចាំបាច់ខ្លាចគ្មានបង្គន់អនាម័យទៀតទេ ដើម្បីអោយងាយយល់សូមមើលវីដេអូខាងក្រោម។

មិន​ត្រឹម​តែ​ទស្សនា​ប៉ុណ្ណោះទេ ភ្ញៀវមាន​ឳកាស​មើល​ផលិតផល​របស់​ក្រុម​ហ៊ុន Toto ដូចជាវត្ថុដាក់តាំងនៅទីនេះផងដែរ។

រូបភាព https://osha-kimi.com/go/japan-travel/toto-museum/

នៅហាងលក់វត្ថុអនុស្សាវរីយ៍ក្នុង​សារមន្ទីរអ្នកអាចទិញកាដូគួរអោយស្រឡាញ់ដូចជាសាប៊ូបង្គន់ឬក្រដាសបង្គន់ម៉ាក Toto។ 

រូបភាព https://unlog.me/topics/report-toto-museum

រូបភាព http://asianbeat.com/ja/feature/

អ្នកដែល​ចូលចិត្ត​បង្គន់ជប៉ុនប្រាកដជា​ចង់​មក​ទស្សនា​កន្លែងនេះ។

Chiko

មើលបន្ថែម: