ប្រភពដើមនៃ Ekiden ការ​ប្រកួត​រត់​ប្រណាំង Marathon

ដើមឆ្នាំថ្មីនៅប្រទេសជប៉ុនមាន​ប្រារព្ធ​ពិធីប្រកួត​រត់​ប្រណាំង Marathon ដែល​គេ​ហៅ​ថា Hakone Ekiden។ ការ​រត់ Marathon ធម្ម​តា​មាន​តែ​មនុស្ស​ម្នាក់​ ចំណែក Ekiden គឺជាប្រភេទនៃការរត់ Marathon ជំនួយ​កម្លាំង​ក្រុម​ប្រកួត​មាន​មនុស្ស​ ៤ នាក់។

និស្សិតសាកលវិទ្យាល័យប្រមូលផ្តុំគ្នាជាក្រុមតំណាងអោយសាលារបស់ពួកគេទៅប្រកួត។ គ្រាន់តែមើលរូបភាពរបស់បេក្ខជនខំប្រឹងរត់​ប្រណាំងក៏​​ធ្វើ​អោយអ្នកទស្សនាស្រក់ទឹកភ្នែកដែរ។ នេះគឺជាប្រពៃណីដែលមិនអាចខ្វះបាននៅថ្ងៃចូល​ឆ្នាំថ្មីនៅប្រទេសជប៉ុន។

រូបភាព https://news.yahoo.co.jp/byline/

មូលហេតុដែល Ekiden ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្សជាច្រើន ព្រោះតែពួកគេមើលឃើញការខិត​ខំ​ប្រឹង​​ប្រែងរបស់កីឡាករ។ អ្នក​ដែល​រត់​ប្រណាំង​តែង​​តែ​​អស់​​កម្លាំង ប៉ុន្តែដោយ​សារ​តែមិត្តរួមក្រុមរបស់ខ្លួន ទើប​ខំ​​រត់​ឲ្យ​​អស់​​ពីកម្លាំង​ ពួក​គេ​មិន​អាចបោះបង់ ហើយ​ក៏​ដោយ​សារ​តែអ្នកទស្សនានៅសង​ខាង​ផ្លូវ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ។ 

ប្រភេទនៃការរត់ Marathon ជាក្រុម គឺជាកីឡាដំបូងគេនៅប្រទេសជប៉ុន ប៉ុន្តែសូម្បីតែប្រជាជនជប៉ុនក៏មិនច្បាស់​រឿង​នេះ​ដែរ។

ប្រភពដើមនៃ Ekiden មកពី​មុខ​របរ​ដែល​មាន​ឈ្មោះ​ថា Hikyaku នៅ​​យុគសម័យរបស់ Samurai។ Hikyaku ស្រដៀងទៅនឹងបុគ្គលិក​ប្រៃសណីយ៍សព្វថ្ងៃ។

នៅពេលនោះរាជធានី Edo (Tokyo សព្វថ្ងៃ) និង Kyoto គម្លាតពី​គ្នាប្រហែល ៥០០ គីឡូម៉ែត្រ។ រវាង​ទី​ក្រុង​ទាំង​ពីរ​នេះ​មាន​ ៥៣ ការិយាល័យប្រៃសណីយ៍។ នៅគ្រប់ការិយាល័យប្រៃសណីយ៍មាន​រៀបចំ Hikyaku ដើម្បី​ធានា​ពេល​វេលា​បញ្ជូន​សំ​បុត្រ ហើយ Hikyaku តែង​​តែខំ​ប្រឹង​ប្រើ​ល្បឿន​ដើម្បីរត់ទៅស្ថានីយ៍ប្រៃសណីយ៍បន្ទាប់។ នៅពេលដែល​ទៅ​ដល់​កន្លែង​ ពួក​គេ​នឹង​ប្រគល់​សំបុត្រ​ទៅឲ្យអ្នកដែលទទួលបន្ទុកនៅស្ថានីយ៍នោះ ដូច្នេះអំឡុងពេល ៣ ថ្ងៃសំបុត្រ​នឹងទៅដល់អ្នកទទួល។

អ្នក​បញ្ជូន​សំ​បុត្រ​នៅ​សម័យ​នោះ​មាន​រូប​រាង​ដូចខាង​ក្រោម​។

រូបភាព http://karapaia.com/archives/52116073.html

មូលហេតុដែល Hikyaku មាន​រូប​សាក់ច្រើន​ដោយសារនៅ​ពេល​រត់មើល​ទៅ​វា​ពិសេស។

រូបភាព https://nipponbiyori.com/hikyaku-speed/

បើប្រៀបនឹងអ្នករត់ Marathon សព្វថ្ងៃ ល្បឿនមធ្យមរបស់អ្នករត់បញ្ជូនសំ​បុត្រទាំង​នោះយឺតជាង ព្រោះ​ផ្លូវនៅ​សម័យ​មុន​ពិបាក​ធ្វើ​ដំ​ណើរ​ជាង​ឥឡូវ​។ ពួកគេត្រូវជំនះឧបសគ្គជាច្រើនដូចជាហែលទឹក ឆ្លងទន្លេ ឬផ្លូវវាងដើម្បី​ជៀស​វាងភ្នំរខ្ពស់គ្រោះ​ថ្នាក់។ 

ហេតុអ្វី Hikyaku មិនជិះសេះអោយ​លឿន? ដោយ​សារសេះ​នៅ​សម័យ​នោះមិន​មែន​ជាសេះ​ចិញ្ចឹម មិន​ដូចជាសេះ​សព្វ​​ថ្ងៃ។ ​ក្រៅពី​នេះ នៅ​សម័យ​នោះ​សេះរត់​មិនលឿន​ដូចសេះឥឡូវ​ឡើយ។ ជាការពិតណាស់ សេះ​ហត់ត្រូវ​ឈប់​សម្រាក​​ ពេល​​ខ្លះចំណាយពេលយូរជាងធ្វើដំណើរតែម្នាក់ឯងទៅ​ទៀត មិន​ត្រឹម​តែ​ប៉ុណ្ណឹងថ្លៃ​ចំ​ណាយ​សម្រាប់​ទិញ​សម្ភារបំពាក់សេះ​ដូចជារបស់ការ​ពារ​ពេល​ចូល​ព្រៃ និងស្បៀង​ផង​ដែរ។

មូលហេតុមួយទៀតគឺថា សេះមិនអាចរត់នៅពេលយប់បាន។ សេះ​​គ្មាន​ការ​ហ្វឹក​ហាត់​ងាយភ័យ​ខ្លាច។

នេះជារឿងដែលទាក់ទងនឹងប្រពៃណី Ekiden។ ពេល​វេលាគន្លង​ផុតទៅ Ekiden មាន​ការ​ប្រែប្រួលមួយ​ចំនួន​ដូច​ជា Fuji Tozan Ekiden មាន​ន័យ​ថាការ​ប្រណាំង​ឡើង​ភ្នំ។ ជារៀងរាល់ឆ្នាំមានក្រុមចូលរួមប្រមាណ ១០០ ក្រុម ក្នុងនោះ​ក្រៅ​ពីក្រុមមកពីសាកលវិទ្យាល័យ មាន​ក្រុម​ការ​ពារខ្លួន។

នៅ​ពេល​ចាប់​ផ្តើម​ឡើង​ភ្នំក្រុមមកពីសាកលវិទ្យាល័យហាក់ដូចជាលឿនជាង ប៉ុន្តែ​ពេល​ឡើង​កាន់​តែ​ខ្ពស់សម្ពាធបរិយាកាសធ្វើអោយពួកគេហត់ ដូច្នេះក្រុមការពារខ្លួនមាន​ប្រៀបជាងព្រោះ​ត្រូវ​បានហ្វឹកហាត់ជារៀងរាល់ថ្ងៃ។

នេះជាកីឡាមួយដែលធ្វើអោយមនុស្សជាច្រើនទប់ទឹកភ្នែកមិនបាន ដោយសារតែទម្រង់ពិសេសក្នុង​ការប្រកួត។ នៅប្រទេស​ជប៉ុន​មាន Hakone-Ekiden ក្នុងរដូវរងារ ចំណែក Ekiden ឡើង​ភ្នំ Fuji នៅរដូវក្តៅ។

អ្នក​គួរតែ​មើល​ផ្ទាល់ការប្រកួត​ប្រណាំង​នេះប្រាកដជាមិន​ខក​ចិត្ត​ឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: