អត្រាបុរសចេញពី​ធ្វើ​ការ​មិន​ចូល​ផ្ទះកាន់​តែ​កើន​ឡើងនៅ​ប្រទេស​ជប៉ុន

បច្ចុប្បន្ននៅក្នុងប្រទេសជប៉ុនគំរូអាជីវកម្មរបស់ក្រុមហ៊ុនកំពុងផ្លាស់ប្តូរ។

ប្រជាជន​ជប៉ុន​កំ​ពុង​ធ្វើយុទ្ធនាការកែ​ប្រែរបៀប​ធ្វើ​ការ​ ឧទាហរណ៍​ដូចជាពួកគេមិន​​ធ្វើ​ការ​ថែម​ម៉ោង បង្កើន​ពេលវេលាសម្រាកជាដើម។

ទាំង​នេះ​ជួយ​អោយ​បុគ្គលិក​ការិយាល័យ​កាត់​បន្ថយ​សម្ពាធជាង​មុន​។ ទន្ទឹម​នឹង​គុណ​សម្បតិ្តក៏​មាន​​គុណ​វិបត្តិ​ផង​ដែរ។ ថ្មីៗនេះចំនួនមនុស្សមិនត្រឡប់ទៅ​ផ្ទះ​បន្ទាប់ពីចប់ម៉ោងធ្វើការកំពុងកើនឡើង។

មិនត្រឹមតែ Salary Man ប៉ុណ្ណោះ​ទេ ប៉ុន្តែត្រូវបានគេហៅថា フラリーマン (Furari man) – មនុស្ស​តែល​តោល ភាគច្រើនជាបុរស។

ពួកគេទៅលេងហ្គេមនៅមជ្ឈមណ្ឌលឬអានសៀវភៅនៅឧទ្យាន។ មានមនុស្សមួយ​ចំនួន​ទៅហាងកាហ្វេតែម្នាក់ឯង។

រឿង​ទាំង​នេះ​ប្រពន្ធ​នៅ​ផ្ទះ​មិន​ដឹង​ឡើយ។

ហេតុអ្វីបានជាមនុស្សទាំងនេះមានផ្ទះតែមិន​ទៅ?

មូលហេតុដែលពួកគេប្រាប់មានច្រើន ប៉ុន្តែភាគច្រើនចែករំលែកថាផ្ទះមិនមែនជាកន្លែងដែលពួកគេចង់​ទៅ​ទេ​។ បុរស​ជា​ស្វាមីតែងតែមានអារម្មណ៍ថាចំពោះភរិយាកំ​ពុង​ធ្វើម្ហូប បោស​សម្អាត​ផ្ទះប្តីដូចជាបន្ទុក។

មិនចេះចម្អិន​ម្ហូប មិន​អាចលាង​សម្អាត​ ទោះបីជាអ្នកចង់ជួយប៉ុន្តែខ្លាចថាវានឹងធ្វើអោយរញ៉េរញ៉ៃកាន់តែច្រើនសម្រាប់ប្រពន្ធតែប៉ុណ្ណោះ។ នៅពេលបែបនេះមិនអាចអង្គុយមើលទូរទស្សន៍ ញ៉ាំនំទុក​អោយប្រពន្ធរវល់បែប​នេះ​ទេ​។ ហេតុ​នេះស្វាមីជ្រើសរើសមិនទៅផ្ទះកុំ​អោយ​ប្រឈមមុខនឹងប្រពន្ធ។

ជាពិសេសផ្ទះដែលមានកូនតូច ការងាររបស់ប្រពន្ធកាន់តែច្រើន។ នេះជាមូលហេតុអត្រាមនុស្ស​ចេញ​ពី​ធ្វើ​ការ​មិន​ត្រឡប់ទៅ​ផ្ទះបន្ទាប់ពីការងារកំពុងកើនឡើង។

ដូច្នេះ​បុរសដែលមិនអាចជួយកិច្ចការផ្ទះក៏​ពិបាក​ដែរ។ ពួកគេគេចពីប្រពន្ធដែលរវល់នៅផ្ទះដើរ​តែល​តោល​នៅ​​តាម​ផ្លូវ។ រឿង​នេះ​​មិនអាច​សម្រួល​ការ​ងារ​ប្រពន្ធ ហើយ​បុរស​ជាប្តីក៏​មិន​ធូរ​ចិត្តផង​ដែរ។ ដូច្នេះភាពតាន​តឹងនៅតែបន្តកើនឡើង ប្រជាជនបន្តស៊ូទ្រាំ។

ពិតជារឿងគួរអោយសោកស្តាយនៅក្នុងសង្គមសម័យ​ទំនើប។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: