ទេសភាពស្រស់ស្អាតនៃប្រាសាទក្នុងពពកនៅប្រទេសជប៉ុន
ប្រាសាទ Echizen Ono នៅប្រទេសជប៉ុនជាមួយនឹងទេសភាពស្រស់ស្អាតអាថ៌កំបាំងដែលអ្នកទស្សនាបានត្រឹមតែ ១០ ដងក្នុងមួយឆ្នាំ។
ប្រាសាទ Echizen Ono នៅប្រទេសជប៉ុនត្រូវបានគេហៅថាប្រាសាទក្នុងពពក។ ដោយសារតែនៅលើភ្នំព័ទ្ធជុំវិញទៅដោយអ័ព្ទពេញមួយឆ្នាំកម្រនឹងមើលឃើញប្រាសាទណាស់។
យោងតាមទំព័រ Mirror នៅពេលមានការផ្លាស់ប្តូរសីតុណ្ហភាពប្រាសាទនេះនឹងលេចចេញមក។
គេប៉ាន់ប្រមាណថាប្រហែល ១០ ដងក្នុងមួយឆ្នាំ ភ្ញៀវទេសចរណ៍អាចមើលឃើញប្រាសាទអាថ៌កំបាំងដូចជានៅក្នុងរឿងនិទាន។
ប្រាសាទនេះមានទីតាំងស្ថិតនៅលើភ្នំតូចមួយដែលមើលពីលើទីក្រុង Ono នៅ Fukui ប្រទេសជប៉ុន។
ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៥៨០ មានទំនាក់ទំនងនឹងអ្នកគ្រប់គ្រងក្នុងប្រវត្តិសាស្ត្រជប៉ុន។
អ្នកអាចមើលឃើញប្រាសាទយ៉ាងច្បាស់បំផុតក្នុងរយៈពេលពីព្រះអាទិត្យរះរហូតដល់ម៉ោង ៩ ព្រឹក។
ប្រាសាទហាក់ដូចជាអណ្តែតលើពពក។
មូលហេតុដែលពពកច្រើនគឺដោយសារតែអាកាសធាតុសើម សីតុណ្ហភាពខុសគ្នារវាងពេលថ្ងៃ និងពេលយប់ ហើយភូមិសាស្ត្របាំងខ្សល់។
រដូវស្លឹកឈើជ្រុះ និងនិទាឃរដូវគឺជាពេលវេលាល្អដើម្បីទៅ “មើល” ប្រាសាទ។
ប្រាសាទនេះត្រូវបានកែលំអឡើងវិញនៅឆ្នាំ ១៩៦៨ ។
ប្រភព Dantri