បុរសជប៉ុន​ម្នាក់​ចែក​រំ​លេកអាថ៌កំ​បាំងទទួល​បាន​សាច់​ដំុ ៦ កង់ក្នុង​រយៈពេល ៥ ខែជាមួយនឹង​វិធី​សាស្រ្ត Tabata

អ្នកប្រើបណ្តាញសង្គម Twitter ជប៉ុន​ម្នាក់​ឈ្មោះ​ថា Hiragi ថ្មីៗ​នេះ​បាន​ចែក​រំ​លេក​លើអ៊ីុនធឺណែតអំពីលទ្ធផលការហាត់ប្រាណដោយប្រើវិធីសាស្រ្ត Tabata។

គាត់បានចែករំលែកថាគាត់​សម្រកទម្ងន់បាន​ ១៣ គីឡូក្រាម និង ១៨,២% ជាតិខ្លាញ់ក្នុងខ្លួន។

នេះជារូបភាពមុន និង​ក្រោយ​ពេលបុរស​​ម្នាក់​នេះ​សម្រក​ទម្ងន់​ ផុស​នៅ​ថ្ងៃទី ២៥ ខែសីហាបង្ហាញអំពី​ភាព​ខុស​ប្លែក​គ្នា។

វិធីសាស្ត្រ Tabata ត្រូវបានបង្កើតឡើងដោយក្រុមស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រជប៉ុន Izumi Tabata មកពីវិទ្យាស្ថានសុខភាព និងកីឡាជាតិនៅទីក្រុង Tokyo ក្នុងឆ្នាំ ១៩៩៦។

ពេលវេលាហាត់មានរយៈពេលខ្លីតែលំបាកណាស់។ វិធីសាស្ត្រ Tabata ចំ​ណាយ​ពេល​ត្រឹម​តែ ៤ នាទីដើម្បី​ហាត់ ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​វិញ​ជារៀង​រាល់​ថ្ងៃហើយ​ប្រើ​កម្លាំង​ខ្លាំង។ អ្នកត្រូវអនុវត្ត ៨ Set ក្នុង​មួយ​ Set ចំណាយពេល ២០ វិនាទីបន្តបន្ទាប់ និង ១០ វិនាទីសម្រាកក្នុង​ចន្លោះ Set។

លទ្ធផលបានអោយ​ឃើញ​ថា Hiragi សម្រកទម្ងន់​បាន ១៣ គីឡូក្រាម និងបន្ថយ​ ១៨,២% ជាតិខ្លាញ់ក្នុង​ខ្លួន។ គាត់បានអះអាងថាខ្លួន​បញ្ចុះ​ទម្ងន់​ពី ៧២ គីឡូក្រាមសល់​ត្រឹម ៥៩ គីឡូក្រាមដោយគ្រាន់តែហាត់ប្រាណ Burpee។

ការធ្វើលំហាត់ប្រាណ Burpee ដំបូងមានចលនាតែ ៤ ប៉ុណ្ណោះ ប៉ុន្តែក្រោយមកត្រូវបានបង្កើតជា ៥-៦ ចលនាអាស្រ័យលើបម្រែបម្រួល​នៃការលំហាត់ និងរបៀបដែលអ្នកអនុវត្ត។

  • ចាប់​ផ្តើម​ជាមួយនឹង​ចលនាលោតប្រើ​ដៃ​ទាំង​ពីរដាក់​លើ​ដីនៅពីមុខអ្នក​
  • លោត​ជើងទាំងពីរ​អោយ​លឿនទៅ​ក្រោយ បន្ទាប់​មក​លោតឡើង​លើ
  • លោត​ចុះ​លោត​ឡើង​
  • ចលនា​លោត​ដូចជា​អង្គុយចោង​ហោង​
  • បន្ទាប់​មក​ត្រលប់​ទៅ​ចលនា​ឈរ​ត្រង់​។

បន្ទាប់ពីសម្រាករយៈពេល ៣០ វិនាទីអ្នក​អាចអនុវត្តជំហានទាំងអស់ឡើងវិញក្នុងល្បឿនលឿនបំផុត។ ភាគ​ច្រើន​កី​ឡា​ករអាចធ្វើលំហាត់ប្រាណទាំង​នេះប្រហែល ១២-១៥ ដងរាល់ ៣០ វិនាទី។ ទោះ​បីជា​យ៉ាង​ណា​អ្នក​គ្រាន់​តែព្យាយាម​អនុវត្ត​ Burpee ៤-៨ ដង ដើម្បីទទួលបានប្រសិទ្ធិភាពដូចដែល​ចង់​បាន​។

មើលរូបភាពនេះ តើអ្នកចង់ចាប់ផ្តើមសម្រក​ទម្ងន់ដែរឬទេ?

ប្រភព Nextshark

N.A

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: