សាមូរ៉ៃប្រយុទ្ធយ៉ាងអស្ចារ្យ​នៅ​លើ​សមរភូមិមាន​​ពេល​​ខ្លះ​ក៏​​គួរ​​ឲ្យ​ស្រលាញ់​​ណាស់​ដែរ

Sengoku គឺជារយៈពេលចលាចលបំផុតក្នុង​ប្រវត្តិ​សាស្ត្រ​ជប៉ុន។ នៅ​ពេល​នោះ​ជប៉ុន​ត្រូវបែងចែក​ជា​ច្រើន​​តំបន់ ដោយ​សារ​ជម្លោះ​រវាង​កុល​សម្ព័ន្ធ​ដណ្តើម​​អំណាច និងដីធ្លី។ ព្រោះ​តែ​ប្រវត្តិសាស្រ្តបែបនេះ ដូច្នេះនៅ​សម័យ​នោះ​​មាន​​អ្នក​ដឹក​នាំ​ដ៏​ឆ្នើមជាច្រើន​ផង​ដែរ។

ថ្ងៃនេះ JAPO នឹងណែនាំអំពី​តួ​អង្គ​ម្នាក់​ឈ្មោះ​ថា Shimazu Yoshihiro។

គាត់ត្រូវបានគេដាក់ឈ្មោះថា “បិសាច Shimazu” ដោយ​សារ​កម្លាំង​គ្មាន​នរណា​ប្រៀប​ស្មើ និងភាពក្លាហាន។ Shimazu Yoshihiro បានចូលរួមក្នុងសមរភូមិជាច្រើន និងបានកម្ចាត់ប្រទេសដែលមានអំណាចនៅពេលនោះដូចជាកូរ៉េខាងជើង និង Ming dynasty របស់ចិនធ្វើ​ឲ្យ​​ប្រទេសដទៃ​ទៀត​ភ័យ​ខ្លាចហៅគាត់ថា “បិសាច”។

រូបភាព https://mag.japaaan.com/archives/103618

សមត្ថភាពប្រយុទ្ធរបស់គាត់ទទួល​បាន​ការ​គោរព និង​សរសើរពីសាមូរ៉ៃនៅ​សម័យ​នោះ។ ថ្វីត្បិតតែ ភាពរុងរឿងរបស់គាត់ខ្លាំង​ ប៉ុន្តែ Shimazu Yoshihiro ក៏មាន​ចំណុច​គួរ​ឲ្យ​ស្រលាញ់មួយ​ដែរ គឺថាគាត់ស្រឡាញ់ឆ្មា។

នៅពេលដែលធ្វើដំណើរទៅ​ប្រយុទ្ធ​ជាមួយកងទ័ព​កូ​រ៉េ​ខាង​ជើងគាត់​យក​ឆ្មាតាម​ ៧ ក្បាល។ មូ​ល​ហេតុ​ដែល​យក​ឆ្មា​តាមបែប​នេះ ព្រោះ​ឆ្មា​អាច​មើលឃើញ​ពេលយប់ច្បាស់ដើម្បីជៀសវាងការវាយឆ្មក់របស់សត្រូវ។

មិនចាំបាច់និយាយអ្នកទាំងអស់គ្នាដឹងហើយថា នៅសមរភូមិស្លាប់​ជារឿងធម្មតា។ ក្នុង​ចំណោមសត្វឆ្មាទាំង ៧ ក្បាលដែលយកតាមមានតែពីរក្បាលប៉ុណ្ណោះដែល​នៅ​រស់។

សត្វឆ្មាទាំងពីរដែលនៅ​រស់មាន​ឈ្មោះ​ថា Yasu និង Mike។ គេនិយាយថាឈ្មោះរបស់ Yasu ត្រូវ​បានដាក់​ដោយ​កូន​ប្រុសទីពីររបស់ Shimazu Yoshihiro ។ ដោយសារយល់ថាឆ្មានេះ​គួរឲ្យ​​ស្រលាញ់ទើប​គាត់​យក​​ពាក្យ​មួយ​ក្នុង​ឈ្មោះ​របស់​ខ្លួន​ដាក់​ឲ្យឆ្មា។

រូបភាព https://mag.japaaan.com/archives/103618

ចាប់តាំងពីពេលនោះមក នៅ​ស្រុក​កំ​ណើត​ Kagoshima របស់ Shimadzu ឆ្មាដែលប្រហាក់ប្រហែលនឹងសត្វ​ក្នុង​រូបខាងលើត្រូវគេហៅថា “ឆ្មា Yasu” ។

ឆ្មាទាំងពីរវិលត្រឡប់មក​ពីការប្រយុទ្ធដោយសុវត្ថិភាពជាមួយ Shimazu ត្រូវ​បាន​ប្រជាជនគោរពបូជាដូចជាទេវតា​។ នៅជប៉ុនគឺជាប្រទេសមាន​ទេវតា​ច្រើន ដូច្នេះ​ការ​គោរព​បូជាវត្ថុ ឬសត្វអ្វី​ម្យ៉ាង​ជា​រឿង​ធម្មតា។ ​ទោះបីជាយ៉ាង​ណា​ លើក​តំកើន​ឆ្មាធ្វើជា​ទេវតាមានតែ Shimazu ប៉ុណ្ណោះដែលអាចធ្វើបាន។

នេះជាទីសក្ការៈបូជាសត្វឆ្មាឈ្មោះ Nekogami Jinja នៅខេត្ត Kagoshima ។

រូបភាព https://mag.japaaan.com/archives/103618

Shimazu ចូលចិត្តសត្វឆ្មាខ្លាំងណាស់ និង​អរគុណឆ្មាដែល​ជួយ​គាត់​ឲ្យ​ឈ្នះ​ក្នុងសង្រ្គាម គាត់បានឲ្យ​សាង​សង់កន្លែងគោរព​បូ​ជាឆ្មា។

ប្រហែលជា Shimazu មិន​មែន​មាន​តែ​សមត្ថភាព​ប្រយុទ្ធប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពឹង​ទៅ​លើ​ជំនួយ​ដ៏​មាន​ប្រយោជន៍របស់​ឆ្មាផង​ដែរ។ មិន​នឹក​ស្មាន​ថាសាមូរ៉ៃអង់​អាច​ក្លាហាននៅលើសមរភូមិក៏​ចេះ​ស្រលាញ់​ឆ្មាដូចនេះដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: