អាហារក្លាសេនៅជប៉ុនគ្រាន់តែដាក់នៅក្នុងមីក្រូវ៉េវអាចបរិភោគបានភ្លាម
អាហារក្លាសេមានភាពងាយស្រួលសម្រាប់អ្នកដែលមមាញឹក អាចរក្សាម្ហូបបានយូរ ហើយចម្អិនបានលឿន។
បង្គាក្លាសេដែលលក់នៅលើទីផ្សារត្រូវបានចម្អិនសម្រាប់បរិភោគភ្លាមៗ។ ប៉ុន្តែដោយបច្ចេកវិទ្យាក្លាសេរបស់ជប៉ុន គ្រាន់តែរលាយនៅក្នុងមីក្រូវ៉េវអាចញ៉ាំបានភ្លាម។ សូម្បីតែអាហារបំពង ឬចៀនក៏មិនត្រូវការប្រេងចម្អិនដែរ។
ឧទាហរណ៍អាហារបំពង ចៀន ឆាធម្មតា។
មាន់បំពង
រូបភាព https://kufura.jp/life/recipe/10769
គាវបំពង
រូបភាព https://kufura.jp/life/recipe/10769
មី Udon
រូបភាព https://kufura.jp/life/recipe/10769
នំបំពងស្នូរសាច់
រូបភាព https://kufura.jp/life/recipe/10769
បាយឆា
រូបភាព https://www.mbs.jp/mbs-column/maetoato/archive/2019/06/08/017382.shtml
ម្ហូបទាំងអស់សុទ្ធតែមានស្រាប់។
ក្រៅពីនេះប្រទេសជប៉ុនមានលក់ទំនិញក្លាសេជាឈុតផងដែរ។ មានន័យថាគ្រាន់តែដាក់នៅក្នុងមីក្រូវ៉េវអោយរលាយទឹកកក អ្នកអាចទទួលទានម្ហូបធ្វើពីគ្រឿងផ្សំច្រើនមុខដូចក្នុងភោជនីយដ្ឋាន។
រូបភាព https://www.amazon.co.jp/
មួយឈុតបែបនេះត្រូវបានលក់ក្នុងតម្លៃ ៤០០ យ៉េន នេះជាវិធីសន្សំសំចៃក្នុងការបរិភោគ ប៉ុន្តែនៅតែធានាចំពោះគុណភាព និងភាពទាក់ទាញនៃមុខម្ហូប។
មានអាហារក្លាសេច្រើនប្រភេទផ្សេងទៀត។ ទំនិញក្លាសេត្រូវបានដាក់លក់នៅផ្សារទំនើបរបស់ជប៉ុនដូចជា “ឋានសួគ៌” ជាកន្លែងដែលអ្នកអាចស្វែងរកមុខម្ហូបជាច្រើន។
រូបភាព https://frozenfoodpress.com/2018/06/25/colmn-iy-akaike-nissyoku-20180625/
ជនជាតិជប៉ុនធ្វើការថែមម៉ោង ភាគច្រើនត្រលប់ទៅផ្ទះទាំងយប់ហត់នឿយ។ ការបរិភោគនៅក្រៅមានតម្លៃថ្លៃ ហើយចំណាយពេលវេលាក្នុងការធ្វើដំណើរ រីឯការចម្អិនអាហារកាន់តែស្មុគស្មាញជាងនេះ។ ប្រើអាហារក្លាសេត្រូវចាត់ទុកជាជម្រើសល្អបំផុត។
លើសពីនេះទៀតអ្នកក៏អាចប្រើអាហារក្លាសេសម្រាប់ធ្វើ Bento។ គ្រឿងផ្សំដែលប្រើនៅក្នុង Bento មានដូចជាមាន់បំពង ពងមាន់ចៀន បង្គាចៀនសុទ្ធតែមានស្រាប់ អ្នកគ្រាន់តែកម្តៅក្នុងបរិមាណល្មម បន្ទាប់មកតុបតែងម្ហូប។
ប្រវត្តិនៃអាហារក្លាសេនៅក្នុងប្រទេសជប៉ុនមានតាំងពីឆ្នាំ ១៩២០ ក្រុមហ៊ុនមានឈ្មោះថា Kuzuhara Shokai ជាម្ចាស់រោងចក្រធំមួយនៅកោះ Hokkaido បានចាប់ផ្តើមលក់ទំនិញនេះ។ ក្រុមហ៊ុន Kuzuhara Shokai បច្ចុប្បន្នគឺក្រុមហ៊ុន Nichirei Food Group មានភាគហ៊ុនធំជាងគេនៅក្នុងអាហារក្លាសេ។
ដំបូងពួកគេរកឃើញម្ហូបអាចបរិភោគបន្ទាប់ពីបំពងឡើងវិញជាមួយនឹងប្រេង។ ប៉ុន្តែបន្ទាប់ពីនោះអតិថិជនគិតថាវាល្អប្រសិនបើកាត់បន្ថយការប្រើប្រេងចម្អិនអាហារ ដូច្នេះក្រុមហ៊ុនបានបង្កើតផលិតផលថ្មីសមស្របនឹងតម្រូវការរបស់អ្នកប្រើប្រាស់។
ទោះជាយ៉ាងណាប្រសិនបើបំពងម្ហូបរួចក្លាសេអាចធ្វើអោយបាត់បង់សំណើម ហើយប៉ះពាល់ដល់រសជាតិនៃម្ហូប។ ក្រុមហ៊ុន Nichirei Food Group បន្តកែលម្អបច្ចេកវិទ្យាបង្កើតស្រទាប់ស្រដៀង Film នៅកណ្តាលស្រទាប់ខាងក្រៅ និងស្រទាប់ខាងក្នុងនៃផលិតផល ដូច្នេះម្ហូបត្រូវបានធានាថាមានសំណើមខាងក្នុង ចំណែកខាងក្រៅនៅតែស្រួយ។
មិនត្រឹមតែធានានូវរូបរាង និងរសជាតិមុខម្ហូបប៉ុណ្ណោះទេ ផលិតផលក្លាសេរបស់ជប៉ុនក៏អាចរក្សានូវអាហាររូបត្ថម្ភរបស់ម្ហូបផងដែរ។
ប្រសិនបើអ្នកមានឱកាសទៅប្រទេសជប៉ុន ពិតជាគួរអោយចាប់អារម្មណ៍ណាស់ដែលអាចរីករាយនឹងម្ហូបស្រស់មានគុណភាពខ្ពស់នៅភោជនីយដ្ឋាន តើអ្នកគិតយ៉ាងណាអំពីការរកឃើញអាហារក្លាសេរបស់ប្រទេសនេះ?
គួរអោយសោកស្តាយអាហារក្លាសេមិនអាចទិញធ្វើជាអំណោយទេ ដូច្នេះអ្នកអាចញ៉ាំបានបើកំពុងនៅប្រទេសជប៉ុន ខ្ញុំធានាថាអាហារក្លាសេរបស់ជប៉ុននឹងមិនធ្វើអោយអ្នកខកចិត្តឡើយ។
Kengo Abe