វគ្គបណ្តុះបណ្តាលរបស់ Host បង្រៀនអំពីវិធីសាស្រ្តទាក់ទាញស្ត្រី
នៅប្រទេសជប៉ុនមានហាង Bar ពីរប្រភេទដែលពេញនិយម ទីមួយសម្រាប់ភ្ញៀវជាបុរស និងទីពីរសម្រាប់ភ្ញៀវជានារី។
បុគ្គលិកស្រីធ្វើការនៅហាង Bar ទីមួយត្រូវគេហៅថា Hostess ចំណែកបុគ្គលិកប្រុសធ្វើការនៅហាង Bar ប្រភេទទីពីរហៅថា Host។
មាន Host ក្លឹបជាច្រើននៅប្រទេសជប៉ុន ភ្ញៀវនារីភាគច្រើនចូលចិត្ត ហើយលង់ស្រលាញ់ Host នៅទីនោះ។ Host មួយចំនួនដែលពួកគេស្រលាញ់មានប្រាក់ច្រើន។ នេះជាមូលហេតុការងារ Host មានបុរសជប៉ុនជាច្រើនចូលចិត្ត។
មានទាំងថ្នាក់បណ្តុះបណ្តាល Host រៀបចំដោយគ្រូ Host ជាអ្នកបង្រៀន។
រូបភាព https://web.smartnews.com/articles/gm8LMQQEhff
សិស្សនៅទីនេះសុទ្ធតែបុរសភាគច្រើនជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន។
ថ្នាក់រៀននេះមានជំនាញបង្រៀនអំពី “សិល្បៈនៃការសន្ទនា”។
សមត្ថភាពរបស់ Host ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ស្រ្តី រក្សាពួកគេបន្តមករង្គសាលញឹកញាប់ និងរកលុយពីភ្ញៀវ។ ហើយសមត្ថភាពក្នុងការនិយាយនេះក៏ជួយច្រើនក្នុងការទំនាក់ទំនងអាជីវកម្មផងដែរ។
នេះជាមូលហេតុដែលសហគ្រិនជោគជ័យមានវត្តមាននៅក្នុងថ្នាក់រៀននេះដើម្បីបណ្តុះបណ្តាលសមត្ថភាពលើកទឹកចិត្តបុគ្គលិកចាស់ និងជ្រើសរើសបុគ្គលិកថ្មី ហើយបង្កើនជំនាញលក់ផលិតផល។ អាថ៌កំបាំងនៃភាពជោគជ័យលើគ្រប់វិស័យជាពិសេសអាជីវកម្មស្ថិតលើការប្រាស្រ័យទាក់ទង។
ជាទូទៅពិបាកក្នុងការលក់សេវាកម្មមានគុណភាពក្នុងតម្លៃខ្ពស់ ប្រឈមនឹងការប្រកួតប្រជែងខ្លាំងជាមួយដៃគូ តម្រូវអោយបុគ្គលិកផ្នែកលក់ត្រូវចេះបញ្ចុះបញ្ចូលអតិថិជន មិនត្រឹមតែចូលចិត្តផលិតផលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្រឡាញ់អ្នកលក់ផងដែរ។
រូបភាព https://web.smartnews.com/articles/gm8LMQQEhff
សាលានេះត្រូវបានគ្រប់គ្រងដោយសាជីវកម្មធំបំផុតនៅក្នុងឧស្សាហកម្ម Host, Dandy មានប្រហែល ១២០០ នាក់។ គោលបំណងដំបូងដើម្បីលើកកម្ពស់ជំនាញបុគ្គលិកក្នុងក្រុម។ ប៉ុន្តែមនុស្សកាន់តែច្រើនឡើងធ្វើអោយតម្រូវការចូលរួមថ្នាក់រៀនច្រើន ដូច្នេះពួកគេបានពង្រីកធំ ហើយជ្រើសរើសសិស្សនៅខាងក្រៅបន្ថែមទៀត។
ដឹកនាំថ្នាក់គឺលោក Maki អនុប្រធានក្រុមហ៊ុន Dandy។
រូបភាព https://web.smartnews.com/articles/gm8LMQQEhff
ក្រោមការបង្រៀនរបស់គាត់ Host អាចបង្កើនប្រាក់ចំណូលប្រចាំខែ ១០០ លានយ៉េន។ លោកបានធានាថាបន្ទាប់ពីបានចូលរួមវគ្គនេះអត្រានៃការទំនាក់ទំនងអាជីវកម្មបានកើនឡើង ១០% ដោយយល់អំពីបច្ចេកទេសទំនាក់ទំនង ៩០% ។
លោក Maki បានអោយដឹង។
“អ្នកនឹងបង្ហាញអោយដៃគូរបស់អ្នកឃើញអ្វី គូប្រជែងគិតអ្វីចំពោះអ្នក សូមសង្កេតមើល និងគិតអោយបានច្បាស់បន្ទាប់មកធ្វើការទំនាក់ទំនង។ នេះហើយជាគន្លឹះនៃការសន្ទនា រៀនសង្កេតមើលអាកិប្បកិរិយាតូចបំផុតរបស់គូប្រជែង ការដកដង្ហើម ទឹកមុខ និងសម្លេង”។
រូបភាព https://web.smartnews.com/articles/gm8LMQQEhff
ជាការពិតណាស់វគ្គសិក្សានេះមិនត្រឹមតែជួយអ្នកអោយទទួលជោគជ័យនៅកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញស្ត្រីដែលអ្នកចាប់អារម្មណ៍ផងដែរ។
ស្រ្តីចាប់អារម្មណ៍រឿងជាច្រើនពីបុរស ប៉ុន្តែពួកគេនឹងពេញចិត្តចំពោះបុរសដែលបង្កើតបរិយាកាសសន្ទនាល្អ។
តើអ្នកចង់រៀនអំពីរបៀបធ្វើជា Host ដែលមានជំនាញឬទេ?
Kengo Abe