ផ្ទះប្រអប់ Nakagin Capsule Tower ស្ទើរតែបាត់បង់នៅក្នុងប្រទេសជប៉ុន
ខ្ញុំសូមណែនាំអ្នកទាំងអស់គ្នានេះជា Nakagin Capsule Tower ជារចនាសម្ព័ន្ធដែលស្ទើរតែបាត់បង់នៅក្នុងប្រទេសជប៉ុន។ Nakagin Capsule Tower ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៧២ រចនាដោយស្ថាបត្យករ Kisho Kurokawa។ ត្រូវបានរចនាឡើងយ៉ាងពិសេស មានរាងជាប្រអប់។ ស្ថាបត្យកម្មនេះធ្វើអោយការសាងសង់មិនដូចជាសំណង់ផ្សេងៗទេ។
ការរចនាគឺជាការរួមបញ្ចូលគ្នានៃប្រអប់រៀបពីលើគ្នា អាចផ្លាស់ប្តូរឬយកចេញតាមតម្រូវការ។ គោលបំណងសាងសង់សម្រាប់អ្នកដែលធ្វើការទទួលប្រាក់ឈ្នួល។ គួរអោយស្តាយការរចនាយ៉ាងពិសេសនេះបាត់បង់បន្តិចម្តងៗ។
នេះគឺជារូបរាងដើមនៃអគារពេលវាត្រូវបានសាងសង់ថ្មី។ ប៉ុន្តែសព្វថ្ងៃនេះនៅសល់តែមួយផ្នែកប៉ុណ្ណោះ។
រូបភាព https://kotaku.com/life-in-an-iconic-tokyo-building-1835901401
រូបភាព https://moreaedesign.wordpress.com
គម្រោងមួយមានឈ្មោះថា Save Nakagin Capsule Tower (រក្សាអគារ Nakagin Capsule Tower) ដើម្បីការពារអគារត្រូវរុះរើ។
យោងតាម As IT Media reports អ្នកប្រើ Twitter មានឈ្មោះ Yumataromu បានរស់នៅទីនោះក្នុងរយៈពេលប្រហែល ២ ខែកន្លះ បន្ទាប់មកកត់ត្រាជីវិតរបស់នាងនៅទីនេះ។
昨日まで2ヶ月間 中銀カプセルタワーで一人暮らしをしてました(夫は猫とお留守番)
お湯が出なくて銭湯通い 雨漏り上等のサバイバルマンシオンだけど世界は急激に広がったし 銀座のあたたかな面にもたくさん出会った もはやちょっとした留学だ
たった10平米のひみつ基地 またいつか帰りたい…… pic.twitter.com/Byri5Q5kEd
— 台龴 (@yumataromu) June 21, 2019
តាមការចែករំលេករបស់ Yamataromu ប្រព័ន្ធទឹកក្តៅត្រូវបានបិទតាំងពីឆ្នាំ ២០១០ ដូច្នេះនាងត្រូវងូតទឹកក្នុងបន្ទប់ទឹកសាធារណៈ។ ពិដានកំពុងលេចទឹក ហើយទំហំតូចចង្អៀត (ត្រឹមតែ ១០ ម៉ែត្រការ៉េតូចពេកបើប្រៀបធៀបទៅនឹងទីក្រុង Tokyo)។ នាងយកតាមខ្លួនទូរទឹកកកខ្នាតតូចមានរាងដូច Doraemon និងអំពូលភ្លើងមួយចំនួន ធ្វើអោយកន្លែងនេះទៅជាបន្ទប់ភ្លឺ និងមានផាសុកភាព ទីនេះជាកន្លែងដែលនាងចង់ស្នាក់នៅទោះបីមានការលំបាកបន្តិច។
ពិតជាគួរអោយចាប់អារម្មណ៍អគារនេះធ្លាប់ឃើញនៅក្នុងខ្សែភាពយន្ត “The Wolverine” នៅឆ្នាំ ២០១៣។
រូបភាព https://www.uniqhotels.com/nakagin-capsule-tower
រូបភាព https://a-port.asahi.com/projects/nakagin/
រូបភាព https://www.archdaily.com
ប្រហែលពាក់កណ្តាលនៃចំនួនប្រអប់កំពុងត្រូវបានប្រើធ្វើជាផ្ទះបណ្តោះអាសន្ន ការិយាល័យ ឬស្ទូឌីយោសិល្បៈ ហើយមានជាង ២០ ប្រអប់គឺជាផ្ទះសម្រាប់ប្រជាជន។
នៅឆ្នាំ ២០០៧ Nakagin Capsule ស្ទើរតែត្រូវគេបំផ្លាញ វិបត្តិហិរញ្ញវត្ថុពិភពលោកធ្វើអោយផែនការអភិវឌ្ឍត្រូវលុបបំបាត់ ដូច្នេះយុទ្ធនាការការពារអគារត្រូវបានធ្វើឡើងវិញ។
បច្ចុប្បន្ននេះគ្មានមធ្យោបាយសម្រាប់ការពារអគារជាមួយនឹងថ្លៃថែរក្សាសមរម្យ “ប៉ុន្តែទោះយ៉ាងណាអគារនេះមិនអាចត្រូវបានបំផ្លាញដោយគ្មានការយល់ព្រមពីម្ចាស់យ៉ាងហោចណាស់ ៤ ភាគ ៥ ម្ចាស់កម្មសិទ្ធិ” ដកស្រង់សេចក្តីថ្លែងការណ៍របស់អាជ្ញាធរ។
នេះក៏ជាការចាប់ផ្តើមនៃស្ថាបត្យកម្មសណ្ឋាគារមានរាងដូចដង្កូវមិនទាន់ក្លាយទៅជាមេអំបៅល្បីនៅក្នុងប្រទេសជប៉ុន។
បច្ចុប្បន្ននេះប្រអប់ផ្ទះកំពុងត្រូវបានប្រើដើម្បីធ្វើជាស្ទូឌីយោសិល្បៈ ដូច្នេះមានរូបភាពស្រស់ស្អាតជាច្រើនយកតាមអគារនេះ។ ក្រឡេកទៅមើលរូបភាពទាំងនេះ តើអ្នកមានអារម្មណ៍សោកស្តាយទេប្រសិនបើថ្ងៃណាមួយស្ថាបត្យកម្មនេះបាត់។
រូបភាព https://a-port.asahi.com/projects/nakagin/
រូបភាព https://realestate.yahoo.co.jp/magazine/fuufumanzai/20190215-90005950
ប្រភព KOTAKU
Sacchan