រដូវក្តៅនៅប្រទេសជប៉ុន – វិធីសាស្រ្តកាត់បន្ថយកម្តៅតាមសេចក្តីណែនាំរបស់ប៉ូលីសជប៉ុន
អាកាសធាតុរដូវក្តៅនៅប្រទេសជប៉ុនមិនស្រួលប៉ុន្មានទេដោយសារសំណើមខ្ពស់ និងអាកាសធាតុក្តៅខ្លាំង។ មូលហេតុនេះបណ្តាលអោយចំនួនអ្នកស្លាប់ដោយសារកម្តៅក្នុងមួយឆ្នាំៗកើនឡើង។ នាយកដ្ឋានប៉ូលីសជប៉ុនព្យាយាមបង្កើតវិធានការជាច្រើនដើម្បីជួយអោយមនុស្សជៀសផុតពីកម្តៅ។
រូបភាព https://grapee.jp/721364
ពេលរដូវក្តៅមកដល់ ថ្លៃអគ្គិសនីដែលបានប្រើប្រាស់កើនឡើងព្រោះប្រជាជននាំគ្នាបើកម៉ាស៊ីនត្រជាក់ជាប្រចាំ។ អ្នកក៏ដឹងដែលថាម៉ាស៊ីនត្រជាក់ជះឥទ្ធិពលអវិជ្ជមានចំពោះអាកាសធាតុ និងបរិស្ថាន។ ដូច្នេះនាយកដ្ឋានប៉ូលីសជប៉ុនបានណែនាំនូវវិធីសាស្ត្រដែលមិនប៉ះពាល់ចំពោះបរិស្ថាន។
វិធីសាស្រ្តនេះក៏អាចអនុវត្តនៅក្នុងប្រទេសកម្ពុជាផងដែរ។
អ្នកគ្រាន់រៀបចំធុងទឹកមួយដែលផ្ទុកទឹកមានសីតុណ្ហភាពពី ១០ ទៅ ១៥ អង្សាសេ។ បន្ទាប់មកដាក់ដៃទាំងពីរចូលក្នុងធុងទឹកដូចបង្ហាញខាងក្រោម។
រូបភាព https://grapee.jp/721364
បន្ទាប់ពីត្រាំទឹកប្រហែល ៥ នាទីឈាមនៅក្នុងម្រាមដៃនឹងរត់ទៅគ្រប់ផ្នែកផ្សេងៗនៃរាងកាយ ដើម្បីជួយអោយរាងកាយត្រជាក់ហើយអ្នកមានអារម្មណ៍ថាត្រជាក់។
នៅពេលអ្នកប្រើទឹកត្រជាក់ឬទឹកកកដើម្បីធ្វើអោយរាងកាយរបស់អ្នកត្រជាក់ អ្នកកំពុងតែធ្វើអោយរាងកាយបញ្ចេញការការពារ។ ដូច្នេះសីតុណ្ហភាពក្នុងខ្លួនអ្នកនឹងកើនឡើងហើយផ្ទុយទៅវិញធ្វើអោយអ្នកមានអារម្មណ៍ថាក្តៅជាងមុន។
រដូវក្តៅនៅប្រទេសជប៉ុនជាកង្វល់សម្រាប់មនុស្សជាច្រើនដែលគេហៅថា “គ្រោះមហន្តរាយនៃកម្តៅ”។ មនុស្សជាច្រើនជាពិសេសមនុស្សចាស់ងាយកើតជំងឺដាច់សរសៃឈាមខួរក្បាល។
ប៉ុន្តែដោយវិធីងាយៗខាងលើអ្នកណាក៏អាចធ្វើបានដែរ។ ប្រសិនបើអ្នកមិនអាចត្រាំដៃក្នុងទឹកត្រជាក់បានព្រោះអ្នករវល់ធ្វើការ អ្នកអាចត្រាំជើងជំនួសវិញ។
តើនរណាធ្លាប់ធ្វើតាមវិធីនេះសូមចែករំលេកប្រាប់ JAPO ផង។
Kengo Abe