រឿង​រ៉ាវ​គួរអោយ​រន្ធត់ – បុរស​ម្នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​​វិទ្យុសកម្មនុយក្លេអ៊ែរ

រាង​កាយ​មនុស្សពិតជា​​ទន់​ខ្សោយ តើអ្នកគិតថាមនុស្សម្នាក់អាចខ្លាំងដល់​តម្រិត​ណា? 

នេះគឺជារឿងរ៉ាវរបស់ Hisashi Ouchi ជាជនរងគ្រោះនៃការផ្ទុះវិទ្យុសកម្ម Tokaimura។ គ្រោះថ្នាក់​នេះកើតឡើងនៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ១៩៩៩ នៅរោងចក្រថាមពលនុយក្លេអ៊ែរ JCO ធ្វើ​អោយ​មនុស្ស ២ នាក់ស្លាប់ក្នុង​នោះ​មាន Hisashi Ouchi។

ទោះយ៉ាងណាគ្រោះថ្នាក់នេះមិនបានសម្លាប់ Hisashi Ouchi ស្លាប់​ភ្លាមៗទេ គាត់​ត្រូវ​រង​ទុក្ខរយៈពេល ៨៣ ថ្ងៃមុនពេលស្លាប់។

នៅពេលមានហេតុការណ៍កើត​ឡើង Hisashi Ouchi ជាអ្នក​ដែល​ឈរ​នៅ​ជិត​បំ​ផុត​។ មិត្តរួមការងារពីរនាក់របស់គាត់ឈរនៅចម្ងាយ ៤ ម៉ែត្រ។ គ្រោះថ្នាក់នុយក្លេអ៊ែរ Tokaimura គឺជាគ្រោះថ្នាក់នុយក្លេអ៊ែរលើកទី ២ បន្ទាប់ពីឧប្បត្តិហេតុ Fukushima Daiichi។ ឧប្បត្តិហេតុទាំងនេះធ្វើអោយមានការព្រួយបារម្មអំពីជំនាញវិជ្ជាជីវៈនៃ​បុគ្គលិក​ និង​វិធានការសុវត្ថិភាពដែលមិនទាន់អនុវត្តតឹងរឹង។

រូបភាព https://www.rebelcircus.com

ក្នុងអំឡុងពេលគ្រោះថ្នាក់កើតឡើង Ouchi ទទួល​រង​វិទ្យុសកម្មចំនួន ១៧ (sv)។ ជនរងគ្រោះផ្សេងទៀតរួមមាន Shinohara ទទួលរង ១០ (sv) ចំណែក Yokokawa ទទួល​រង​ ៣ (sv)​។ ចំពោះមនុស្សធម្មតា​គ្រាន់តែប៉ះពាល់នឹងវិទ្យុសកម្មចំនួន ៨ អាចបណ្តាលអោយស្លាប់។ Ouchi រងនូវការឈឺចាប់យ៉ាងខ្លាំងក្នុង​រយៈពេល ២០ ម៉ោង។ គ្រោះថ្នាក់មិន​បាន​បន្ថែម​សម្លេងផ្ទុះណាមួយ​ទេ ប៉ុន្តែបន្សល់នូវផលវិបាកដែលមិននឹក​ស្មាន។

ស្ថានភាព Ouchi ធ្ងន់ធ្ងរខ្លាំង​ ក្រូម៉ូសូមត្រូវបានបំផ្លាញ ចំនួនកោសិកាឈាមសបានធ្លាក់ចុះដល់កម្រិតសូន្យ។ រាងកាយទាំងមូលរលាកខ្លាំង ហើយសរីរាង្គខាងក្នុងត្រូវបំផ្លាញ។ ប៉ុន្តែដោយសារតែអព្ភូតហេតុ (ឬអាចជាការដាក់ទណ្ឌកម្ម) Ouchi នៅ​រស់​រយៈពេល ៨៣​ ថ្ងៃក្រោយបន្ត។

នៅពេលដែលស្ថានភាពកាន់តែធ្ងន់ធ្ងរគេ​បញ្ជូន Ouchi ទៅមន្ទីរពេទ្យសាកលវិទ្យាល័យ Tokyo ដើម្បីបញ្ចូលឈាមចូលកោសិកាដើម ហើយ Ouchi ត្រូវធ្វើការវះកាត់ប្តូរស្បែកជាច្រើន។ 

បន្ទាប់ពីការព្យាបាលរាងកាយរយៈពេលមួយសប្តាហ៍ Ouchi និយាយ​ថា “ខ្ញុំមិនអាចទ្រាំបានទៀតទេខ្ញុំមិនមែនជាជ្រូក Guinea ទេ”។

រូបភាព https://unbelievable-facts.com/2016/12/hisashi-ouchi.html

ទោះបី​ដឹងថាការ​បន្ត​​ព្យា​បាលអ្នក​ជំងឺ​អាច​នឹង​ឈឺ​ចាប់ខ្លាំង ប៉ុន្តែពួកគេនៅតែព្យាយាមពន្យារអាយុជីវិតរបស់ Hisashi Ouchi។

នៅថ្ងៃទី ៥៩ ស្នាក់​នៅ​មន្ទីរបេះដូងរបស់គាត់ឈប់លោត ៣ ដង ប៉ុន្តែទទួល​ជំនួយ​ទាន់​ពេល។ ទាំង​នេះ​ធ្វើ​អោយ​ប៉ះ​ពាល់ខួរក្បាល និងតម្រងនោមយ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃទី ២១ ខែធ្នូឆ្នាំ ១៩៩៩ Hisashi Ouchi ស្លាប់​ ហើយបញ្ចប់រយៈពេល ៨៣ ថ្ងៃព្យាបាលដ៏ឈឺចាប់នៅអាយុ ៣៥ ឆ្នាំ។

មូលហេតុនៃគ្រោះថ្នាក់នេះការស៊ើបអង្កេតចុងក្រោយបានបង្ហាញថាវាជាកំហុសរបស់មនុស្ស។ មរណភាពរបស់ Hisashi Ouchi គឺជាទណ្ឌកម្មចុងក្រោយចំពោះការធ្វេសប្រហែសរបស់គាត់។

ប្រជាជនជប៉ុនមានភាពហ្មត់ចត់ចំពោះបញ្ហាសុវត្ថិភាពការងារ។

ខាងក្រោមនេះជាវីដេអូសង្ខេបរឿងទាំងអស់។

*** សំគាល់ៈ វីដេអូមានរូបភាពដែលអាចធ្វើអោយអ្នកមើលខ្លាច​ សូមពិចារណាមុនពេល​មើល។

ប្រភព Icantbelieveitsnonfiction

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: