ការសម្តែងដ៏អស្ចារ្យនៃសាលាវិទ្យាល័យ Tokyo Tachibana នៅសហរដ្ឋអាមេរិកធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្ញើល
ក្លឹបមានប្រជាប្រិយភាពបំផុតនៅក្នុងសាលាជប៉ុនគឺក្លឹបតន្រ្តី។ ឧបករណ៍តន្រ្តីដែលប្រើក្នុងក្លឹបគឺជាឧបករណ៍ប្រភេទខ្យល់។ សម្លេងលឺខ្លាំងពេញបរិវេណសាលាជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដែលធ្លាប់រៀននៅសាលាជប៉ុន។
ជាការពិតក្លឹបទាំងនេះធ្លាប់ចូលរួមការប្រកួត ការសម្តែងក្បួនដង្ហែជាផ្នែកសំខាន់មួយនៃសកម្មភាពរបស់ក្លឹប។ លេងភ្លេងផងសម្តែងផងទាមទារយើងត្រូវមានសមត្ថភាពព្រោះឧបករណ៍ភ្លេងធ្ងន់ ហើយសំពីងសំពោង។
ថ្មីៗនេះការសម្តែងជាក្បួនតន្រ្តីនៃសាលាវិទ្យាល័យ Tokyo Tachibana ទទួលបានការចាប់អារម្មណ៍នៅទូទាំងពិភពលោក។
រូបភាព https://odorujo.com/kyoto_tachibana_disneyland_anaheim/
ដោយសារតែនេះជាសាលានារី ដូច្នេះមាន ៩៥% សិស្សដែលចូលរួមក្នុងកម្មវិធីនេះគឺជាក្មេងស្រី។
សិស្សស្លៀកសម្លៀកបំពាក់ពណ៌ទឹកក្រូចជាឯកសណ្ឋានរបស់សាលា ការសម្តែងជាក្បួនតន្រ្តីតាមដងផ្លូវ។ ការសម្តែងរបស់ពួកគេពិតជាល្អឥតខ្ចោះរហូតដល់អ្នកមើលហៅក្រុមតន្រ្តីនេះថា “The Orange Demons” (សំដៅទៅលើជំនាញនៃការសម្តែងដែលមនុស្សធម្មតាពិបាកនឹងធ្វើបាន)
ចលនានៃសមាជិកម្នាក់ៗក្នុងក្រុមពិតជាស្របគ្នាល្អឥតខ្ចោះ។ សូម្បីតែអ្នកដែលឱបឧបករណ៍តន្រ្តី Trombone ធ្ងន់ក៏អាចរាំបានយ៉ាងប៉ិនប្រសប់ និងពេញទៅដោយកម្លាំងផងដែរ។ មិនដឹងថាប្អូនៗត្រូវហាត់អស់រយៈពេលប៉ុន្មានទើបឈានដល់កម្រិតនេះទេ។
ទីកន្លែងសម្តែងធ្វើនៅសហរដ្ឋអាមេរិកក្នុងក្បួនដង្ហែ Rose Parade – ក្បួនដង្ហែឡានផ្កាប្រារព្ធធ្វើឡើងនៅរដ្ឋ California ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដើម្បីចូលរួមក្នុងការសម្តែងបុគ្គល និងអង្គការអាចចុះឈ្មោះមុន ប៉ុន្តែមានតែក្រុមដែលមានលក្ខណៈគ្រប់គ្រាន់ទើបត្រូវបានអនុញ្ញាត។ មិនសូវមានក្លឹបអាចសម្តែងពីរដងក្នុងក្បួនដង្ហែនៅអាមេរិកទេ ក្រុមជប៉ុនអាចសម្តែងពីរដងនៅទីនេះគឺជាអព្ភូតហេតុ។
ឃើញថាស្មារតីការងារជាក្រុមរបស់សមាជិកក្រុមគឺខ្លាំងក្លាណាស់។ ដើម្បីរៀបចំសម្រាប់ការសម្តែងនេះសិស្សដែលបញ្ចប់ការសិក្សាបានត្រឡប់មកសាលាវិញដើម្បីជួយសិស្សប្អូន។
មានអ្នកនិយាយថាដើម្បីសម្តែងអោយស៊ីចង្វាក់គ្នា ប្អូនៗត្រូវឆ្លងកាត់ការហ្វឹកហាត់យ៉ាងតឹងរ៉ឹង ចង់ក្លាយទៅជាសមាជិកក្រុមសម្តែងពួកគេត្រូវឆ្លងកាត់ការប្រឡងនៅសាលា។
សង្ឃឹមថាជប៉ុននឹងមានព្រឹត្តិការណ៍គួរអោយភ្ញាក់ផ្អើលកាន់តែច្រើននៅលើពិភពលោក។
Kengo Abe