តើការបិរភោគបីចេងអាចប៉ះពាល់សុខភាពដូចដែលអ្នកគិតទេ?
ផ្នែកចំណីអាហារប្រទេសជប៉ុនមានការច្នៃប្រឌិតច្រើន។ ក្រៅពីមីកញ្ចប់ដែលល្បីនៅទូទាំងពិភពលោក គ្រឿងទេសមួយប្រភេទដែលកំពុងពេញនិយមនៅបណ្តាប្រទេសមួយចំនួនគឺបីចេង Ajinomoto ។
រូបភាព https://www.buzzfeed.com/jp/wakimatsunaga/ajinomoto-vs-fakenews
នេះជាការរកឃើញរបស់ Kikunae Ikeda ក្នុងឆ្នាំ ១៩០៧ ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃការច្នៃប្រឌិតដ៏អស្ចារ្យបំផុតទាំង ១០ របស់ប្រទេសជប៉ុន។
នៅពេលនោះលើពិភពលោកមានរសជាតិចំនួន ៤ រួមមាន ផ្អែម ជូរ ប្រៃ និងចត់ ហើយរសជាតិទី ៥ ក្រោយមកត្រូវបានគេរកឃើញហៅថា Umami ។ ទោះបីជា Umami ពេញនិយមលើពិភពលោកនៅឆ្នាំ ២០០០ ក៏ដោយក៏មិនទាន់ទទួលស្គាល់នៅឡើយទេ។
លោក Ikeda ជឿជាក់លើ Umami ទោះបីជាពិភពលោកបដិសេធសារធាតុនេះ។ ក្នុងនាមជាសាស្រ្តាចារ្យគីមីវិទ្យា លោក Ikeda ចាប់ផ្តើមស្វែងយល់ ពិសោធ និងរកប្រភពដើមរស់ជាតិ Umami មកពី Glutamine។
គាត់បានស្រាវជ្រាវអំពីរបៀបផលិត Glutamine បន្ទាប់មក Ajinomoto ត្រូវបានផលិត។
ទោះជាយ៉ាងណា ការច្នៃប្រឌិតនេះបានក្លាយជាបញ្ហាមួយនៅប្រទេសជប៉ុន។ មនុស្សជាច្រើនជឿថា Ajinomoto បង្កគ្រោះថ្នាក់ចំពោះសុខភាព មានការបញ្ជាក់ថា “រសជាតិនេះធ្វើឲ្យអណ្តាតរបស់អ្នកស្ពឹក”។
ដោយសារតែពាក្យចចាមអារ៉ាមនេះ Ajinomoto ជាគ្រឿងទេសដែលលក់ដាច់ទៅជាមិនអាចលក់បាន ទោះបីក្រុមហ៊ុនចេញមុខអះអាងពាក្យចចាមអារ៉ាមនេះមិនពិតក៏ដោយ។
មូលហេតុមួយផ្នែកដោយសារតែឈ្មោះរបស់វា 化学調味料 (Kagaku choumiryou) – គ្រឿងទេសគីមី ដូច្នេះមនុស្សជាច្រើនសង្ស័យថា ក្នុងគ្រឿងទេសមានសារធាតុគីមី។ ប៉ុន្តែប្រសិនបើពិនិត្យគ្រឿងផ្សំនៃអាហារប្រចាំថ្ងៃអ្នកអាចរកឃើញបរិមាណ Glutamine មានច្រើន។
បច្ចុប្បន្ននេះ បីចេងត្រូវចាត់ទុកជា “គ្រឿងទេស Umami” យ៉ាងណាមិញ នេះជារឿងរ៉ាវតាំងពីពេលដែល Umami មិនទាន់ត្រូវបានគេទទួលស្គាល់កាលពី ២០ ឆ្នាំមុន។ វាពិបាកក្នុងការពិនិត្យថាតើម្សៅនេះធម្មជាតិឬទេ?
តើ Glutamine មានគ្រោះថ្នាក់ចំពោះសុខភាពទេ?
Glutamine ត្រូវបានគេរកឃើញនៅក្នុងអាហារជាច្រើន សម្បូរបំផុតគឺនៅក្នុងសារ៉ាយស្ងួត (Konbu)។ ជាទម្លាប់ជនជាតិជប៉ុនតែងដាក់ Konbu នៅក្នុងស៊ុប Miso ក្រៅពីនេះ Glutamine ត្រូវបានគេរកឃើញនៅក្នុងសាច់គោ ឈីស ផ្សិត ហើយភាគច្រើនមាននៅក្នុងទឹកត្រីដែលយើងប្រើប្រចាំថ្ងៃ។
ជាពិសេស Umami មានច្រើននៅក្នុងម្ហូបផ្អាប់ដូចជាឈីស Shoyu Miso, Natto និងសាច់ផ្អាប់។
អ្នកអាចរកឃើញ Umami ក្នុងម្ហូបប្រពៃណីគ្រប់ទីកន្លែងនៅលើពិភពលោក។
រូបភាព https://www.buzzfeed.com/jp/wakimatsunaga/ajinomoto-vs-fakenews
ពាក្យចចាមអារាមបីចេងចាប់ផ្តើមជាមួយនឹងព័ត៌មានអំពីរោគសញ្ញា “ភោជនីយដ្ឋានចិន” ក្នុងឆ្នាំ ១៩៦៨ បណ្តាលឲ្យឈឺក្បាល និងសញ្ញានៅពេលទទួលទានគ្រឿងទេសគីមី Umami ក្នុងបរិមាណច្រើន។
ទោះជាយ៉ាងណា មិនទាន់មានការស្រាវជ្រាវវិទ្យាសាស្ត្រណាអាចបញ្ជាក់ មនុស្សជាច្រើនយល់ថា រាងកាយមនុស្សអាចទទួលទានតែ ២ ភាគរយនៃបរិមាណ Glutamine ក្នុងអាហារប៉ុណ្ណោះ។ សំណួរគឺថា តើអ្វីនឹងកើតឡើងប្រសិនបើការប្រើប្រាស់លើសចំនួនដែលអនុញ្ញាត?
នៅពេលនោះសហរដ្ឋអាមេរិកមានបញ្ហាជាមួយសារធាតុរក្សាអាហារបានយូរ ដែលអាចបង្កឲ្យមានជំងឺមហារីក។ ហើយ Umami ត្រូវបានគេរាប់បញ្ចូលជាគ្រឿងទេសត្រូវកាត់បន្ថយ។
រូបភាព https://jp.wsj.com/articles/SB12438214425546094585304585273711724291490
ចាប់តាំងពីពេលនោះ អ្នកដែលមិនបរិភោគ Ajinomoto នៅប្រទេសជប៉ុនកាន់តែច្រើនឡើង ប៉ុន្តែមនុស្សទាំងនោះក៏ជាអ្នកបន្ថែមគ្រឿងទេសច្រើននៅពេលចម្អិនម្ហូបផងដែរ។ ម្សៅស៊ុប ឬស៊ុបសារ៉ាយមានផ្ទុក Ajinomoto ចំណែក Ajinomoto ផ្ទុក Umami ពួកគេគ្រាន់តែមិនដឹង។
នៅពេលមួយ Ajinomoto ត្រូវគេសង្ស័យថាជាសារធាតុគីមី ត្រូវប្រជាជនជប៉ុនបដិសេធ ប៉ុន្តែឥឡូវនេះអាចបញ្ជាក់បានថា Ajinomoto ធ្វើពីគ្រឿងផ្សំធម្មជាតិ។ អ្នកអាចបន្ថែម Ajinomoto បរិមាណល្មមក្នុងម្ហូប។
Kengo Abe