នារី Idol ជប៉ុនត្រូវបុរសជនជាតិកូរ៉េម្នាក់វាយប្រហារនៅ Seoul
កាលពីសប្តាហ៍មុនក្នុងអំឡុងពេលធ្វើដំណើរកំសាន្តទៅប្រទេសកូរ៉េ នារី Idol ជនជាតិជប៉ុនត្រូវវាយប្រហារដោយបុរសជនជាតិកូរ៉េម្នាក់។ តាមសារព័ត៌មាន Yonhap News បានអោយដឹងថាឧប្បត្តិហេតុនេះបានកើតឡើងនៅក្បែរសាកលវិទ្យាល័យ Hongdae នៅភាគខាងលិច Seoul កាលពីថ្ងៃទី ២៣ ខែសីហា។
តារាស្រីឈ្មោះថា Miyurin ជាម្ចាស់ Twitter មានអ្នកតាមដានជាង ១៦,០០០ នាក់ និងគេហទំព័រ Youtube។ នាងបានជូនដំណឹងដល់អ្នកគាំទ្ររបស់នាងនៅលើបណ្តាញសង្គមចំពោះឧប្បត្តិហេតុនេះ។
https://twitter.com/miyurindarukoro/status/1164655019750129664
“បុរសជនជាតិកូរ៉េម្នាក់បានវាយប្រហារខ្ញុំ។ គាត់ទាញដៃ និងសក់របស់ខ្ញុំ គាត់បានវាយខ្ញុំរហូតដល់ក្រហមដៃ”។
រូបភាព https://nextshark.com/japanese-idol-seoul-ignoring/
តារាស្រីរូបនេះក៏បានចែករំលែករូបថតនៃការវាយប្រហារនេះផងដែរ។ រូបថតបង្ហាញថា Miyurin កំពុងអង្គុយលើចិញ្ចើមផ្លូវ ខណៈពេលដែលបុរសនោះទាញសក់របស់នាងយ៉ាងសាហាវ។
https://twitter.com/miyurindarukoro/status/1164827792342577157
Miyurin និយាយថាបុរសនោះបានប្រើពាក្យជេរប្រមាថនាង និងមិត្តភក្តិរបស់នាង។
អ្នកប្រើបណ្តាញសង្គម Twitter ម្នាក់ទៀតបានចែករំលែកវីដេអូឃើញថាបុរសម្នាក់នេះដើរតាម Miyurin ហើយស្រែកថា“ ចេញពីប្រទេសកូរ៉េ” ។
韓国旅行中の日本人女性が韓国人に暴行を受ける・・ 韓国人にナンパされて無視し続けたら付きまとわれて差別用語を永遠に言われ続け髪の毛引っ張られて暴行される・・・(動画あり) : ツイッター速報 https://t.co/wlX4G63s8N
これがww本当の韓国人の正体ですね pic.twitter.com/v37Eajkasc— アクカツ(俺が芸術の総監督やぁ~) (@akukatu) August 23, 2019
បន្ទាប់ពីឧប្បត្តិហេតុនេះផ្សាយលើអ៊ីុនធឺណែត ហើយក្លាយទៅជាបញ្ហាជជែកគ្នា។ មន្រ្តីប៉ូលីស Seoul Mapo បាននិយាយថា “យើងបានរកឃើញអត្តសញ្ញាណជនរងគ្រោះ និងជនល្មើស ហើយទំនាក់ទំនងទៅពួកគេ។ យើងនឹងកោះហៅពួកគេដើម្បីស៊ើបអង្កេតព័ត៌មានលម្អិតនៃករណីនេះ” ។
នៅថ្ងៃទី ២៥ ខែសីហា Miyurin ត្រូវបានហៅទៅសាកសួរ ប៉ុន្តែក្នុងអំឡុងពេលស៊ើបអង្កេតនាងស្រាប់តែមានអារម្មណ៍ឈឺចាប់ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ។ លទ្ធផលបានបង្ហាញថា Miyurin ស្ពឹកក និងដៃខាងស្តាំបន្ទាប់ពីការវាយប្រហារ។
Miyurin ចូលមន្ទីរពេទ្យបន្ទាប់ពីត្រឡប់ទៅប្រទេសវិញ។
បច្ចុប្បន្ននេះទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេសកូរ៉េកំពុងស្ថិតក្នុងស្ថានភាពតានតឹងគ្រប់ផ្នែកទាំងអស់ ការបដិសេធទំនិញជប៉ុននៅប្រទេសកូរ៉េមិនទាន់កាត់បន្ថយនៅឡើយទេ។
Sacchan