ទេសភាពកោះ Aogashima ស្អាត​ដូចក្នុង​គំនូរ

ពេល​និយាយ​ពី Tokyo តើ​អ្នក​គិត​ដល់​ទេសភាព​កន្លែង​ណាខ្លះ?

ជាអគារ​ខ្ពស់ៗនៅជិត​គ្នា​ ហាង​​លក់​ទំនិញ​ជាច្រើន​នៅ​តាម​ដង​ផ្លូវ​ Shibuya ឬស្ថាន​ីយ៍​មាន​មនុស្ស​ច្រើន​កុះ​ករ។

ប៉ុន្តែ Tokyo មិន​មែន​មាន​តែ​ប៉ុណ្ណឹង​ទេ​។ នៅ Tokyo ក៏​មាន​ទិដ្ឋភាព​ស្អាតដូច​ខាង​ក្រោម​នេះដែរ។

កន្លែងនេះមានឈ្មោះថា Aogashima។

កោះ Aogashima ស្ថិតនៅទីក្រុង​ Tokyo ចម្ងាយ ៣៥០ គីឡូម៉ែត្រ អ្នកអាចទៅដល់ទីនេះតាមឧទ្ធម្ភាគចក្រ ឬកប៉ាល់។

ប្រសិន​បើ​ចេញ​ដំ​ណើរ​ពី Tokyo ទៅភាគខាងត្បូងអាកាសធាតុកក់​ក្តៅ។ នៅពេលធ្វើដំណើរតាមឧទ្ធម្ភាគចក្រ មើលពីខាងលើទេសភាពពិតជាអស្ចារ្យដូចខ្សែភាពយន្ត Jurassic Park។

មេឃពេលយប់ពោរពេញទៅដោយពន្លឺផ្កាយ។

ទោះបីមានទេសភាពស្រស់ស្អាត ប៉ុន្តែ​ដោយ​សារអាកាសធាតុមានពេលខ្លះសេវាកម្មនាវាមិន​អាច​ដំណើរការបានទេ។ ក្រៅពីនេះមិនសូវ​មាន​ភ្ញៀវ​ធ្វើ​ដំ​ណើរ​ចេញទៅកោះដោយឧទ្ធម្ភាគចក្រទេ។ ជារៀងរាល់ឆ្នាំកន្លែងនេះគ្រាន់តែទទួលភ្ញៀវទេសចរណ៍​ប្រមាណ ១.០០០ នាក់ប៉ុណ្ណោះ។ មិនត្រឹមតែភ្ញៀវទេសចរណ៍ទេ សូម្បីតែប្រជាជនជប៉ុន​នៅ Tokyo ក៏មិនស្គាល់កន្លែង​ស្រស់​ស្អាត​នេះ​ដែរ។

ទោះបីវាជាកោះដាច់ស្រយាល និងដាច់ឆ្ងាយពីគេក៏ដោយ ប៉ុន្តែនៅ​តែ​ស្ថិត​ក្នុង​ទី​ក្រុង​ Tokyo កន្លែង​នេះ​មាន​បំ​ពាក់​សេវា​កម្ម​ជាច្រើន​ដូចជាបណ្តាញអុីនធឺណែត 4G បណ្តាញខ្សែ ADSL និង​បណ្តាញ​ខ្សែអ៊ិុនធឺណែតថេរ។

ដូច្នេះអ្នកអាចថតរូបព្រៃ​ភ្នំហើយ​ផុស​ភ្លាម​ៗលើហ្វេសប៊ុកដើម្បីចែករំលែកជាមួយមិត្តភក្តិ។

ម៉្យាងទៀតពីទីក្រុង Tokyo អ្នកអាចហោះត្រង់ទៅកាន់កោះ Hachijoujima ក្នុងរយៈពេលតែ ៥០ នាទី។ ប្រសិនបើហោះដោយឧទ្ធម្ភាគចក្រចំណាយពេលតែ ២០ នាទីប៉ុណ្ណោះ។

ចំនួនមនុស្សនៅលើឧទ្ធម្ភាគចក្រអាច​ដឹក​ត្រឹមតែ ៩ នាក់ប៉ុណ្ណោះ។ ដូច្នេះប្រសិនបើអ្នកចង់ទៅគួរតែ​កក់​សំ​បុត្រ​មុន។

ប្រសិនបើអ្នកមិនប្រញាប់ ហើយចង់រីករាយជាមួយនឹង​ដំ​ណើរ​កំ​សាន្ត​អ្នក​អាចជិះនាវា។ ជិះ​នាវាពី Tokyo ទៅដល់ Hachijoujima ត្រូវចំណាយពេល ១១ ម៉ោង បន្ទាប់មក​ចំ​ណាយ​ពេល​ប្រហែល ២ ម៉ោងកន្លះដើម្បីប្តូរជើងធ្វើ​ដំ​ណើរ។ ការ​ធ្វើ​ដំ​ណើរ​តាម​វិធី​នេះក៏​គួរ​អោយ​ចាប់​អារម្មណ៍​ម្យ៉ាង​ដែរ ប៉ុន្តែ​អាច​នឹង​រំ​សាយ​ការធ្វើ​ដំ​ណើរព្រោះ​ត្រូវ​ចំ​ណាយ​ពេល​ច្រើន។

សូម្បីតែប្រជាជននៅ Tokyo ក៏​មិន​ដឹង តើអ្នកចង់ទៅលេង​​ដែរឬទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: