ផ្លូវក្រោមរូងភ្នំសម្រាប់រថយន្តមានចម្ងាយវែងបំផុតនៅប្រទេសជប៉ុន
ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានភ្នំចំនួន ៧៣% នៃផ្ទៃដី។
ដើម្បីអោយការដឹកជញ្ជូនងាយស្រួល កាត់បន្ថយរយៈពេលធ្វើដំណើរ គេបានធ្វើផ្លូវក្រោមរូងភ្នំជាច្រើន។
លើសពីនេះការធ្វើផ្លូវហាយវ៉េដើម្បីជៀសវាងផ្លូវបត់ បង្កើនសមត្ថភាពដឹកជញ្ជូន ដំណោះស្រាយល្អបំផុតគឺធ្វើផ្លូវក្រោមរូងភ្នំ។
នៅប្រទេសជប៉ុនមានផ្លូវក្រោមរូងភ្នំពីរប្រភេទគឺផ្លូវក្រោមរូងភ្នំសម្រាប់ឡាន និងផ្លូវក្រោមរូងភ្នំសម្រាប់រថភ្លើង។ ក្នុងអត្តបទនេះយើងនឹងលើកឡើងអំពីផ្លូវក្រោមរូងភ្នំសម្រាប់រថយន្ត។
បើប្រៀបធៀបនឹងស្ពានគឺវាវែងជាង។ នៅទូទាំងប្រទេសមានផ្លូវក្រោមរូងភ្នំជាង ៥០០ ផ្លូវ។
ក្នុងអត្តបទនេះយើងសូមណែនាំផ្លូវក្រោមរូងភ្នំទាំង ៥ នៅប្រទេសជប៉ុន។
១. ផ្លូវក្រោមរូងភ្នំ Kan-etsu
នេះជាផ្លូវក្រោមរូងភ្នំតភ្ជាប់ខេត្ត Niigata និងខេត្ត Gunma មានប្រវែង ១១.១ គីឡូម៉ែត្រ ហើយថយន្តអាចជិះបាន ៤ ខ្សែ។
ល្បឿនដែលត្រូវបានអនុញ្ញាតគឺ ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ឧបករណ៍ភ្លើងសញ្ញាត្រូវបានដំឡើងនៅខាងក្នុងផ្លូវក្រោមរូងភ្នំតែងមានពណ៌បៃតង ប្រសិនបើមានការប៉ះទង្គិចភ្លើងនឹងប្រែជាពណ៌ក្រហមដោយស្វ័យប្រវត្តិ។
២. ផ្លូវក្រោមរូងភ្នំ Hida
នេះគឺជាផ្លូវរូងក្រោមដីដែលមានទីតាំងនៅក្នុងខេត្ត Gifu ប្រវែងសរុបគឺ ១០.៧ គីឡូម៉ែត្រ។
ចាប់ផ្តើមសាងសង់នៅឆ្នាំ ១៩៩៦ បើកដំណើរការ ២ ខ្សែក្នុងឆ្នាំ ២០០៨ ជាផ្លូវក្រោមរូងភ្នំវែងជាងគេទី ២ នៅប្រទេសជប៉ុន។
ប្រវត្តិសាស្រ្តនៃការសាងសង់ផ្លូវក្រោមរូងភ្នំនេះគឺពិបាកណាស់ ប៉ុន្តែរឿងមួយដែលគួរអោយសរសើរមិនសម្លាប់នរណាម្នាក់ឡើយ។
៣. ផ្លូវរូងក្រោមសមុទ្រ Tokyo Bay Aqua
ជាផ្លូវរូងក្រោមសមុទ្រតភ្ជាប់ទីក្រុង Kawasaki ខេត្ត Kanagawa និងទីក្រុង Kisarazu ខេត្ដ Chiba នៅលើផ្លូវហាយវេ ៤០៩ បណ្តោយ ៩.៦ គីឡូម៉ែត្ របានបើកដំណើរការនៅឆ្នាំ ១៩៩៧ ។
៤. ផ្លូវក្រោមរូងភ្នំ Ritsuko
ភ្ជាប់ខេត្ត Fukushima និងខេត្ត Yamagata មានទីតាំងស្ថិតនៅលើផ្លូវហាយវេសម្រាប់រថយន្តបណ្តោយ ៩.០ គីឡូម៉ែត្រ។
៥. ផ្លូវក្រោមរូងភ្នំ Enasan
នេះជាផ្លូវរូងក្រោមដីភ្ជាប់ខេត្ត Nagano និងខេត្ត Gifu បណ្តោយ ៨.៦ គីឡូម៉ែត្រស្ថិតនៅលើផ្លូវហាយវេ។
ជាគម្រោងដែលមានមោទនភាពរបស់ប្រទេសជប៉ុនក្នុងឆ្នាំ ១៩៧៥ ដំណាក់កាលដំបូងផ្លូវរូងក្រោមភ្នំត្រូវបានបើក ហើយក្នុងឆ្នាំ ១៩៨៥ បានបញ្ចប់ការបើកផ្លូវថ្មីចំនួន ៤ ខ្សែ។
Takahashi