McDonald’s រចនាគំរូកែវ​ថ្មី​ត្រូវ​អ្នក​លេងអីុន​ធឺណែត​យក​មក​លេងសើច

ថ្មីៗនេះ ​McDonald’s កំ​ពុង​តែ​ល្បី​នៅ​លើ Twitter ជប៉ុន​ ពេល​ដាក់​បង្ហាញ​រចនាកែវ​ McFizz សថ្លា​គួរអោយ​ស្រលាញ់​ និង​​ច្នៃប្រឌិត។ ប៉ុន្តែអ្នក​លេង​អិុន​ធឺណែតបានរកឃើញដោយ​ចៃដន្យ​ ហើយ​បង្វែរកែវទៅជារបស់​កំ​ប្លែង។

គំនិតរចនាដំ​បូង​ពិតជាគួរអោយ​ស្រលាញ់ ផ្ទៃ​សង​ខាង​របស់​កែវ គេបោះពុម្ពរូបភាពតុក្កតាបុរស និងស្រី។ ពេល​ផឹក​ទឹក​រួចហើយ​បង្វិល​កែវ​ អ្នក​នឹង​មើល​ឃើញ​តួ​អង្គទាំង​ពីរ​នេះកំ​ពុង​ថើប​គ្នា។

សូម​មើល​ Clip ខាង​ក្រោម​ដើម្បី​យល់​ច្បាស់​របៀប​ប្រើ។

ការ​រចនាកែវ​ទី ១ ​គឺ Couple កែវនីមួយ​ៗ​មាន​បោះ​ពុម្ព​រូប​តុក្កតាមួយ។ ចំ​ណែក​ការ​រចនា​​កែវទី ២ តួអង្គ​ទាំង​ពីរ​ត្រូវ​បាន​បោះ​ពុម្ពលើ​កែវតែមួយ។

គោល​បំណង​រចនា​ដំ​បូង​ចង់​និយាយ​ប្រាប់​អតិថិជន​រឿង​សេ្នហា​បិរសុទ្ធផ្អែម​ល្ហែម​។ ប៉ុន្តែ​បន្ទាប់​ពី​បើក​លក់​នៅ​លើ​ទី​ផ្សារ ​គំនិត​ដំ​បូង​មិន​ដូច​ជា​គំនិតរបស់អតិថិជនទេ។

នេះ​ទើប​ជាអ្វី​ដែល​អតិថិជន​ប្រើ​កែវ​ថ្មី​របស់ McDonald’s បាន​គិត​។

“McDonald’s ដាក់​លក់​កែវ​ចម្លែក។ តើ​នរណា​ជាអ្នក​គិត​ឃើញ?”

ប្រសិនបើអ្នកបង្វែរ​កែវ​មួយ​នេះអោយ​ចំ​ទិសនឹង​ឃើញ​រូប​ភាពគូស្នេហ៍ដ៏​គួរអោយ​ស្រលាញ់​។ ប៉ុន្តែ​នៅ​ទិស​ដៅ​ផ្សេង​ទៀត រូប​ភាព​​មិន​ល្អដូចជា​ការ​រំ​ពឹង​ទុក​ឡើយ។

នៅ​ទិស​ដៅ​មួយ​ផ្សេង​ឃើញ​ថាតុក្កតា​ប្រុស​ក្នុង​រូប​​កំ​ពុង​តែ​មាន​បំណង​បំ​ពាន​នារីពី​ក្រោយ។

https://twitter.com/gengal_bad89/status/1154629082610425856

អ្នក​អាច​ប្តូរទៅជា​ការ​រចនា​ “រូប​នារី​ធំ បុរស​តូច” ឬ “រូប​បុរសធំ នារី​តូច​” គ្រាន់​តែ​បង្វិល​កែវ។

https://twitter.com/ew_butterfly/status/1153567199530905601

ពិតជា​គួរ​អោយ​សរសើរចំ​ពោះ​ភាព​ច្នៃ​ប្រឌិត​របស់​អ្នក​លេង​អិុន​ធឺណែតមែន។

បន្ទាប់​ពី​មើល​រូប​ភាព​ទាំង​នេះ តើ​អ្នក​រចនាកែវ McDonald’s នឹង​គិត​បែប​ណា​? ពិត​ជា​មិន​គួរអោយ​ជឿ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: