​អស់​សំ​ណើច​ជាមួយនឹង​​មនុស្ស​យក្សទៅ​​លេង​ប្រទេស​មនុស្សមាឌ​តូច

មាន​មតិ​ជាច្រើន​យល់​ថា​ប្រជាជន​ជប៉ុន​មិនរាក់ទាក់ជាមួយជនជាតិអឺរ៉ុប​។ មួយផ្នែកដោយសារប្រជាជនជប៉ុនមិនចេះនិយាយភាសាអង់គ្លេស ដូច្នេះពួកគេមានអារម្មណ៍​ភ័យខ្លាច ហើយគេចវេសពីជនបរទេស។

នៅ​មានហេតុផលមួយទៀត មិនមែនមកពីប្រជាជនជប៉ុនទេ ប៉ុន្តែដោយសារ​ភាពខុសគ្នានៃដងខ្លួន​របស់ប្រជាជនអឺរ៉ុប និងប្រជាជនជប៉ុន។

ប្រជាជន​អឺរ៉ុប​ភាគ​ច្រើន​មាន​មាឌធំខ្ពស់ ចំណែក​ប្រជាជនអាសីុភាគ​ច្រើន​មាន​មាឌតូច ពិសេស​ប្រជាជនជប៉ុន។ ភាពខុសគ្នានេះមកពីពូជមនុស្ស និងរបបអាហារ។

បុរសពេញវ័យជប៉ុនមានកម្ពស់ជាមធ្យមគឺ ១ មែត្រ ៧០។ ចំ​ណែក​បុរសពេញ​វ័យ​អឺរ៉ុប​មាន​កម្ពស់​ដល់​ទៅ ១ មែត្រ ៩០ ឬ​រហូត​ដល់ ២ មែត្រ​។

ជនបរទេសទាំងនេះបានចែករំលែករឿងដែល​គួរអោយអស់សំណើចនៅពេលធ្វើដំណើរទៅប្រទេសជប៉ុនជាមួយនឹងរូបភាពខាងក្រោម​។ ដូចជាចូលទៅ​ពិភព​មនុស្ស​មាឌតូច​អញ្ចឹង។

ធ្វើ​ដំណើរ​ទៅ​ប្រទេសជប៉ុន​អាចប្រឈមនឹង​បុក​ក្បាល។

តើខ្ញុំ​ត្រូវ​ងូត​ទឹក​យ៉ាង​ណា​ជាមួយ​នឹង​បន្ទប់​ទឹកបែប​នេះ?

ឈរចម្អិន​​ម្ហូប​ដូចជា​កំ​ពុង​លេងបី​ឡុក​បី​ឡ។

បងប្អូន​ពីរ​នាក់។

គេដើ​រឆ្លងកាត់ខ្លោងទ្វារយ៉ាង​ស្រួល​ ចំណែកបុរស​ម្នាក់​នេះដូចជាឆ្លង​រូងក្រោមដី។

ខ្ពស់​ឡើង​ស្មើអំពូល​ភ្លើង។

ចូលមុន​ទៅ កុំ​ខ្វល់​ពី​ខ្ញុំ។

មើលទៅដូចជាមនុស្ស​យក្ស។

ត្រូវ​ឳនចុះ​អោយ​ស្មើទើប​ថត​បាន។

ត្រូវអរគុណ​ខ្ញុំ​ ព្រោះខ្ញុំ​ជាអ្នក​ទ្រពិដាននេះ។

តើ​អ្នក​យល់​ថា​រូប​ភាព​ខាង​លើ​យ៉ាង​ណាដែរ?

ក្នុង​នាម​ជាប្រជាជន​ជប៉ុនម្នាក់ ខ្ញុំ​សូម​ទោស​ដោយ​សារ​តែ​ប្រទេសរបស់​ខ្ញុំមាន​ទំហំ​​តូចសម្រាប់​អ្នក​។ 

សង្ឃឹម​ថាអ្នក​ទាំង​អស់​គ្នា​នឹង​អនុគ្រោះ ហើយ​រីក​រាយ​ជាមួយ​ដំ​ណើរ​កំ​សាន្ត​នៅប្រទេសជប៉ុន​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: