នំ Takoyaki មើល​ភ្លាម​ចង់​ញ៉ាំ​ភ្លាម

Osaka មានមុខម្ហូបឆ្ងាញ់ៗជាច្រើន ម្ហូប​ល្បី​ក្នុង​ចំ​ណោម​នោះ​គឺ Takoyaki។

រូបភាព https://www.kurashiru.com/recipes/7da548af-7c75-48c8-b336-510869540bc1

Takoyaki មាន​រាង​មូល​គួរអោយ​ចង់​ញ៉ាំ នៅ​ក្នុង​មាន​មឹក ស្លឹក​ខ្ទឹម​ ស្ពៃក្តោប -ល- ត្រូវបានចម្អិននៅលើខ្ទះក្តៅ ដូច្នេះពេលដែលអ្នកញ៉ាំត្រូវប្រយ័ត្នប្រយែងកុំ​អោយ​រលាក​មាត់។ នៅ​ពេល​ឆ្អិន​អ្នកបន្ថែមទឹកជ្រលក់ mayonnaise ញ៉ាំ​ជាមួយ​សាច់​ត្រី​ផាត់។

Takoyaki ជានំ​​ដែល​ក្មេង​ និង​មនុស្ស​ធំសុទ្ធតែ​ចូលចិត្ត​ញ៉ាំ។ អ្នក​អាចញ៉ាំនៅ​ពេលផឹក soda ឬស្រា whiskey។

ទោះយ៉ាងណាម្ហូប​ Takoyaki ត្រូវ​បាន​ផ្លាស់​ប្តូរ​រូប​រាង​ មិន​ដូចជា ​Takoyaki ពី​មុន​នោះទេ។ ក្រុមហ៊ុនជំនាញខាងផលិតទឹកជ្រលក់សម្រាប់ Takoyaki និង Okonomiyaki មាន​ឈ្មោះ​ថា Otafuku Sauce ថ្មីៗ​នេះ​បាន​ណែនាំ ​Takoyaki បែប​ថ្មី។

នោះគឺ​ Cup – Takoyaki

រូបភាព https://www.lmaga.jp/news/2019/07/72370/

តើអ្នកកំពុងឆ្ងល់ថាហេតុអ្វីបានជាប្តូររូបរាងមូលដ៏ស្រស់ស្អាតរបស់នំ Takoyaki មែនទេ?

Concept រូប​រាង​នេះគឺ “ញ៉ាំ Takoyaki ប្រើ​ដៃ​តែ​ម្ខាង”

របៀប​ញ៉ាំ Takoyaki ធម្មតាគឺ​កាន់ចង្កឹះឬប្រអប់ Takoyaki ដោយ​ដៃ​ម្ខាង បន្ទាប់​មក​ដៃម្ខាង​ទៀតកាន់​ចង្កាក់ហើយ​ញ៉ាំ។ មនុស្សជាច្រើនគិតថាវិធីញ៉ាំបែបនេះពិបាកបន្តិច ពិសេស​ពេល​ញ៉ាំ​ផង​ហើយធ្វើដំ​ណើរ​ផង។

​ដាក់​ Takoyaki នៅ​ក្នុង​ពែង អ្នក​អាចញ៉ាំ Takoyaki ដោយ​ប្រើស្លាបព្រាងាយជាងមុន​។ ប៉ុន្តែ​ប្រសិន​បើ​ប្រើ​ស្លាប​ព្រានៅ​តែ​ប្រើ​ដៃទាំង​ពីរឬ?

ទំហំ​ពែង​ដាក់​នំ​ Takoyaki ប្រហែលស្មើនំ Takoyaki បី​ដុំ ហើយ​ខាង​ក្នុង​មាន​ទឹក​ជ្រលក់​ស្រាប់។

ក្រៅពី​នេះ​នំ Takoyaki មាន​នារី​ជាច្រើន​ចូលចិត្ត​ ជំនួស​អោយ​សារ៉ាយ​ស្ងួត​ធម្មតា​ គេ​ប្រើ​ប្រភេទ​សារ៉ាយរលាយ​ពេល​ផឹក​ទឹក កាត់​បន្ថយ​ករណីសារ៉ាយ​ជាប់​ធ្មេញធ្វើ​អោយ​គ្មាន​សោភណ្ឌភាពពេល​ពួកគេញញឹម​។

តម្លៃ Takoyaki ក្នុង​ពែងគឺ ២៧០ យេនមាន​លក់​ក្នុង​ហាងតែមួយ​ប៉ុណ្ណោះ។

Oh !!! Sauce 

ទីក្រុង Osaka ស្រុក Kita 8-7 Kadotamachi Hankyu Umeda Main Store B1

ចាប់​បើកពីម៉ោង ១០ ដល់​ម៉ោង ២០ (ដោយ​ឡែកថ្ងៃ​សុក្រ សៅរ៍បើក​រហូត​ដល់​ម៉ោង​ ២១)។

អ្នក​ដែល​ចូលចិត្តញ៉ាំ Takoyaki បែប​ថ្មី​អាច​ទៅ​ភ្លក់​បាន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: