បុរសសម្លាប់​សុីសាច់​ស្រ្តី​ម្នាក់​ដោយ​សារតែ​​យល់​ថាសាច់​នាង​ទំនង​ជាឆ្ងាញ់

នៅ​ឆ្នាំ ១៩៨១ ពិភពលោកទាំងមូលល្បីជាមួយនឹង​ព័ត៌មានអំពើឃាតកម្មព្រៃផ្សៃមួយ។ ជនល្មើស Issei Sagawa មាន​អាយុ ៣២ ឆ្នាំ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅប៉ារីសបានសម្លាប់ស្ត្រីម្នាក់។ មិនត្រឹម​តែប៉ុណ្ណឹង គាត់បានស៊ីសាច់ជនរងគ្រោះផងដែរ។

រូបភាព https://www.excite.co.jp/news

បុរសម្នាក់នេះបានសម្លាប់និស្សិត​ជនជាតិហូឡង់ មាន​អាយុ ២៥ ឆ្នាំឈ្មោះ Renee ដោយបាញ់កាំភ្លើងពីក្រោយ នៅ​ពេល​ដែលនារី​ម្នាក់នោះទទួលបានការ​អញ្ជើញ​ឲ្យ​ទៅ​លេង​ផ្ទះ​។ បន្ទាប់មក ប៉ូលិសបានចាប់ខ្លួន Issei ពេល​រក​ឃើញ​សាក​សព​ជនរង​គ្រោះត្រូវ​​កាប់​ជាបំ​ណែក ហើយ​​យក​ទៅ​បោះ​​ចោល។

ទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យ​ពិភពលោកទាំងមូលរន្ធត់គឺថា រូបកាយសាក​សពមិនពេញលេញ មិន​មែនដោយសារត្រូវកាត់ដាច់នោះទេ ប៉ុន្តែត្រូវ​​គេ​សុី។ ផ្នែក​ខ្លះ​ត្រូវ​បាន​គេ​អាំង ហើយ​ក៏​មាន​ផ្នែក​ខ្លះ​ត្រូវ​គេ​សុីឆៅ​ដូចជា Sashimi។

ឆ្លើយនឹងសំណួររបស់ប៉ូលិស “ហេតុអ្វីបានជាលោកសម្លាប់ និងសុីសាច់ជនរងគ្រោះ” ជនល្មើសឆ្លើយទាំង​ឈាម​ត្រជាក់​ថា។

“ត្រូវ​ ខ្ញុំ​សម្លាប់​នាង​ដើម្បីសុីសាច់ដោយ​សារ​នាងមើល​ទៅទំនងជាឆ្ងាញ់”។

ពាក្យ​សម្តី​នេះ​ធ្វើ​ឲ្យ​​ពិភព​លោក​ទាំង​មូលខ្ពើមរអើមដោយសារភាពសាហាវព្រៃផ្សៃនៃមនុស្ស។ អាច​និយាយ​បាន​ថាមិនមែនជាមនុស្សទៀតទេ តែជាបិសាច។

“សម្រាប់​ខ្ញុំ តម្រូវការផ្លូវភេទ និងចំណីអាហារដូចគ្នា។ រាល់ពេលដែលខ្ញុំឃើញនារី​វ័យ​ក្មេង ខ្ញុំស្រេកឃ្លាន​ចង់សុីពួក​គេ​​ទាំង​​អស់។ ជាការពិតណាស់ មិនមែនមានតែខ្ញុំទេដែលមានអារម្មណ៍បែបនេះ មិន​មែន​មាន​តែ​ខ្ញុំ​នៅ​លើ​ពិភព​លោក​មាន​តម្រូវ​ការផ្លូវភេទ​ចម្លែកបែបនេះ” ។

ការស្រមៃគិតពីឧក្រិដ្ឋកម្មនេះជនល្មើស​ត្រូវ​ទទួល​ខុស​ត្រូវ​ ប៉ុន្តែដោយសារអំណាចគ្រួសារជាមួយនឹងជំងឺផ្លូវចិត្តរបស់គាត់ Issei Sagawa ​ត្រូវ​បាន​បញ្ជាក់ថា​មាន​បញ្ហា​ផ្លូវ​ចិត្ត​ និងត្រូវ​ផ្ទេរទៅមន្ទីរពេទ្យផ្លូវចិត្ត គាត់ត្រូវបានគេ​ដោះ​លែង​ក្រោយពេល ៤ ឆ្នាំ។

រកប្រាក់ដោយសារឧក្រិដ្ឋកម្មរបស់ខ្លួន។

រូបភាព CNN.com

បន្ទាប់ពីគាត់ត្រូវបានគេដោះលែង Issei Sagawa មិនមានការប្រែចិត្តទាល់តែសោះ ហើយបានទាញយកប្រយោជន៍​ពីប្រជាប្រិយភាពរបស់ខ្លួ​នទៀត។ គាត់បានបង្ហាញខ្លួននៅលើកម្មវិធីទូរទស្សន៍ រៀបរាប់អំពីឧក្រិដ្ឋកម្មរបស់ខ្លួនដូចជាគុណសម្បត្តិ រហូតដល់បោះពុម្ពសៀវភៅមានឈ្មោះថា “នៅក្នុងអ័ព្ទ” ហើយ​គួរឲ្យ​​ខ្លាច​ជាង​នេះសៀវ​ភៅ​មាន​​​អ្នក​អាន​ច្រើន។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង Issei Sagawa បានចូលរួមថត​រឿង​អាសគ្រាម និង​ខ្សែ​ភាពយន្ត​និយាយ​អំពី​ជីវិត​របស់​ខ្លួន ក្នុង​នោះ​គាត់​រៀប​រាប់អំពី​អារម្មណ៍​រំភើប​ពេល​សុីសាច់​មនុស្ស។

ទោះបីជាមិនមានទេពកោសល្យអ្វី ប៉ុន្តែ Issei Sagawa ទទួល​បាន​ Show ច្រើន។ ការចង់ដឹងចង់ឃើញរបស់​សាធារណៈជនធ្វើឲ្យ Issei មាន​អារម្មណ៍​មោទនៈភាព។

“សាធារណៈជនលើក​ដំ​កើនខ្ញុំ​ជាអ្នក​សុីសាច់​មនុស្ស។ ខ្ញុំមាន​អារម្មណ៍​ថា ​ពិតជា​សប្បាយ​រី​ក​រាយដោយ​សារ​រឿង​នឹង”។

Issei Sagawa ត្រូវ​បានអញ្ជើញ​ក្នុងព្រឹត្តិការណ៍ដើម្បីធ្វើជាវាគ្មិន សរសេរអត្ថបទធម្មតាឲ្យ​កាសែតប្រចាំសប្តាហ៍ ​និពន្ធសៀវភៅមួយចំនួននិយាយ​អំពី​ការ​សុីសាច់​មនុស្ស គាត់ថែមទាំងបានចូលរួមក្នុងការសរសេរអត្ថាធិប្បាយឲ្យ​ទស្សនាវដ្តីអាហារ និងធ្វើជា​អ្នក​ថត​បង្ហាញ​ម៉ូត​ទំព័រ​ដើមនៃ​ទស្សនាវដ្តីមនុស្ស​ពូកែ​បរិភោគ​នៅ​ជប៉ុនផង​ដែរ។

គ្មាន​នរណា​ម្នាក់នឹក​ស្មាន​ថា​ ជនល្មើស​ធ្លាប់សម្លាប់​មនុស្សបែរជា​អាច​ទទួល​បាន​ជីវិតរស់​នៅ​ល្អបែប​នេះទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: