តើមិត្តភក្តិរបស់អ្នកនរណាម្នាក់ដូចតួអង្គក្នុងរឿង Doraemon?
Doraemon ប្រហែលជារឿងគំនូរជីវចលវ័យកុមារភាពរបស់អ្នកទាំងអស់គ្នា។ វាមិនមែនគ្រាន់តែជារឿងកំប្លែងសម្រាប់ការកំសាន្តប៉ុណ្ណោះទេ។ រឿងរ៉ាវនិយាយពីឆ្មាយន្ត និងមិត្តភក្តិ។ ជួយអោយយើងមានភាពចាស់ទុំនៅក្នុងគំនិត និងរៀនអំពីមេរៀននៃជីវិត។
ទោះជាយ៉ាងណាគោលបំណងចំបងនៃរឿងកំប្លែងគំនូរជីវចលគឺដើម្បីកំសាន្ត ជាពិសេសសម្រាប់កុមារ។
ថ្ងៃនេះយើងនឹងមើលឡើងវិញពាក្យសន្ទនារបស់តួអង្គនៅក្នុង Doraemon ដើម្បីវិលត្រលប់ទៅវ័យកុមារភាព។ ប្រហែលការនិយាយរបស់អ្នក និងមិត្តភក្តិរបស់អ្នកអាចនឹងដូចតួអង្គខាងក្រោមនេះ។
“ប្រសិនបើប្រទេសជប៉ុនទាំងមូលនរណាក៏មានភាពវៃឆ្លាតស្មើឯង ពិភពលោកនេះនឹងដួលរលំ”។
Nobita ពិតជាសំណាងពេលមានមិត្តល្អដូចជា Doraemon។
“មានតែមនុស្សឆោតល្ងង់គ្មានលទ្ធភាពញែស្រីបានប្រើរបស់នេះតែប៉ុណ្ណោះ តើឯងនៅតែចង់ប្រើឬ?”
“មិនខ្វល់ អញ្ចឹងកាន់តែល្អ”
យ៉ាងហោចណាស់ Nobita ចេះទទួលស្គាល់ខ្លួនឯង។
“ខួរក្បាលរបស់ Nobita ដូចជាឈប់ដំណើរការហើយ”
“ឯងគិតច្រើនហើយ ឯងមិនមែនជាមនុស្សគ្មានប្រយោជន៍ជាងគេនៅលើពិភពលោកទេ។ អ្នកខ្សោយប្រាកដជាមានអ្នកខ្សោយជាង”។
នេះជាការលួងលោមដ៏ល្អ។ Nobita ប្រាកដជាធូរជាងមុន។
“តោះខ្ញុំនឹងជួយឯងភ្លាម ដោះអាវចេញទៅ”
អូ៊ Nobita ពិតជាព្រាននារីមែន។
ពេល Nobita និង Doraemon សន្ទនាជាមួយទាហាននៅក្នុងសង្គ្រាមលោកលើកទី ២
“ពូកុំបារម្ភពីសង្រ្គាម វានឹងបញ្ចប់ក្នុងពេលឆាប់ៗ”
“Yeah yeah ប្រទេសជប៉ុនចាញ់ទេ”
តើដោយសារ Nobita ឆោតល្ងង់ទើបមាន Doraemon មកជួយឬ?
នាងមឆា៖ “សូមអោយខ្ញុំមានជើងដូចជាមនុស្ស”
មេធ្មប់៖ “ដូច្នេះយើងនឹងយកសម្លេងដ៏គួរអោយស្រលាញ់របស់នាង”
Doraemon៖ “ពិតជាហួសហេតុណាស់គ្រាន់តែជើងមួយគូរ អោយឥតគិតថ្លៃទៅ។ យាយចាស់កំណាញ់នេះ គួរអោយអាណិតដល់ម្លឹង”
មើលទៅដូចជាសុភាពបុរស។
“ដូចជាមិនសម ស្អាតក៏មិនស្អាត គួរអោយស្រលាញ់ក៏មិនគួរអោយស្រលាញ់ដែរ”
ពេលមិត្តរបស់អ្នកថតរូបបន្ទោសថាមិនសីុកាមេរ៉ាបាន។
“បន្តិចទៀតទៅ អាញ់កំពុងខ្ចិល”
ប្រហែលមាននរណាម្នាក់ក្នុងចំណោមមិត្តភក្តិដូចតួអង្គក្នុងរឿង។
“ទោះបីឯងឆោតល្ងង់យ៉ាងណា ឯងពិតជាអត្មានិយមពេលធ្វើអោយគេសប្បាយរួចធ្វើអោយខកចិត្ត”។
ដូចជាសម្តីរបស់យុវជនគំរូមែន គ្រាន់តែពាក្យមាត់ជេមនុស្ស ៣ នាក់
“ខ្ញុំធុញទ្រាន់នឹងការរស់នៅ”
“អ្នកតែងតែបែបនេះ”
នេះជាពាក្យសម្រាប់លួងលោមអ្នកជិតស្លាប់ឬ?
“ហេតុអ្វីឯងតែងតែងូតទឹកដូច្នេះ? ខ្ញុំមិនអាចប៉ះឯងបានទេ តើឯងធ្លាប់យល់ពីអារម្មណ៍របស់ខ្ញុំដែរឬទេ?”
Doraemon ជេគេក៏មិនចាញ់នរណាដែរ។
ទោះបីជាពេលខ្លះឈ្លើយ មិនគួរសម ជេគ្នាទៅវិញទៅមក។ Doraemon និងមិត្តភក្តិរបស់គេនៅតែជាមិត្តល្អ។
តើអ្នកចូលចិត្តតួអង្គណា?
ប្រភព BUZZFEED
Sacchan