វីដេអូ​បន្ថែម​ពណ៌បង្ហាញ​ពី​សង្រ្គាម​ដ៏​សាហាវ​នៅ Okinawa ឆ្នាំ ១៩៤៥

នៅ​ឆ្នាំ ១៩៤៥ ដំណាក់កាលចុងក្រោយនៃសង្គ្រាមលោកលើកទី ២ ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដ៏សាហាវ។ ការវាយ​ប្រហារ​ដែល​ខ្លាំង​បំផុត​ស្ថិត​នៅ Okinawa។

Okinawa ជាតំបន់តែមួយគត់ដែល​ទទួល​រង​ការចុះចតនៃកងទ័ពសត្រូវ។ ហើយជាមូលហេតុអំពើឃោរឃៅដែលសេសសល់នៅទីនេះត្រូវបានបង្ហាញយ៉ាងច្បាស់។

រូបភាពទាំង​អស់ និង​វីដេអូរបស់ Okinawa ក្នុង​ឆ្នាំ ១៩៤៥ ត្រូវ​បាន​បន្ថែម​ពណ៌​ដោយ​បច្ចេកវិទ្យា​ AI បង្ហាញពីភាព​សាហាវ​ឃោរឃៅនៃ​សង្រ្គាម។

ចំនួន​កងទ័ពមាន​វត្ត​មាន​នៅ Okinawa ពេលនោះគឺ ១១០,០០០ នាក់បូកជាមួយ​កងកម្លាំងសម្ព័ន្ធមិត្ត ៥៥០,០០០ នាក់។ ចំនួនជនរងគ្រោះជនជាតិ​អាមេរិកជាង​ ២០,០០០ នាក់ ជនជាតិ​ជប៉ុន​ជាង ២០,០០០ នាក់​ត្រូវ​សម្លាប់។ ប្រជាជនជាអ្នក​រង​ការ​បំ​ផ្លិច​បំ​ផ្លាញ។

នៅក្នុងវីដេអូបង្ហាញរូបភាពជនជាតិ​ជប៉ុនត្រូវ​កងទ័ពអង់គ្លេស និងអាមេរិកចាប់​ខ្លួន។ ប្រជាជនបង្ហាញពី​ភាព​ភ័យ​ខ្លាច មិន​ច្បាស់​រឿង​អ្វី​កើត​ឡើង។

សង្ឃឹម​ថា​ភាព​ភ័យ​ខ្លាចនឹងត្រូវ​បញ្ចប់​​នៅ​គ្រប់​កន្លែងលើពិភព​លោក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: