ការស្នើ​គិត​​ថ្លៃថង់ប្លាស្ទិចនៅ​ផ្សារទំនើបប្រទេស​ជប៉ុន

Yoshiaki Harada រដ្ឋមន្រ្តីបរិស្ថានប្រទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយដែលគ្រោងនឹងប្រមូលថ្លៃថង់ប្លាស្ទិច​នៅ​ហាងលក់​ទំនិញ និង​ផ្សារទំនើបនៅ​ទូ​ទាំង​ប្រទេស។

រូបភាព ダイヤモンド・オンライン

បញ្ហាបរិស្ថានត្រូវបានពិភពលោកយកចិត្តទុកដាក់ច្រើនជាងពេលណាទាំងអស់ ក្នុង​នោះបរិមាណថង់​ប្លា​ស្ទិចកើនឡើងដែលបំពុលដល់មហាសមុទ្រធ្វើ​អោយ​មនុស្ស​ត្រូវ​មើល​ឡើងវិញទម្លាប់​រស់​នៅដែល​បង្ក​គ្រោះ​ថ្នាក់​ដូចបច្ចុប្បន្ន​។

ច្រើន​ឆ្នាំ​កន្លង​មក​ផ្សារទំនើប​មួយ​ចំនួននៅ​ជប៉ុនចាប់​ផ្តើម​ប្រមូល ១ យេនដល់ ២ យេនសម្រាប់​ថង់​ប្លាស្ទិច​ដាក់ឥវ៉ាន់។ ប៉ុន្តែចំ​នួន​ប្រាក់​នេះ​មិន​ច្រើន ដូច្នេះ​ប្រជាជន​នៅ​តែ​ហ៊ាន​ចំ​ណាយ​។ សរុប​មក​ទម្លាប់​ប្រើ​ថង់​ប្លា​ស្ទិចភាគ​ច្រើន​មិន​អាច​ផ្លាស់​ប្តូរ​បាន។ ដោយ​ដឹង​ថាផ្សារទំនើប​នីមួយៗ​នៅ Tokyo ជារៀង​រាល់​ថ្ងៃ​ចោល ៣០០០ ថង់​ប្លាស្ទិច។

“(Sakurada Kengo តំណាងប្រតិបត្តិជាន់ខ្ពស់នៃគណៈកម្មាធិការអភិវឌ្ឍសេដ្ឋកិច្ចជប៉ុនបាន​អោយ​ដឹង) ដូច្នេះប្រសិនបើគិតថ្លៃក្រសួងបរិស្ថានគួរតែដាក់​ថ្លៃខ្ពស់ឧទាហរណ៍ដូចជា ៣០ យេន​សម្រាប់​​ថង់មួយ​  មុនពេលសេចក្តីព្រាងនេះត្រូវបានលើកឡើង​ពីរដ្ឋាភិបាល តើប្រជាជនជប៉ុនភាគច្រើនមានប្រតិកម្មយ៉ាងណាចំពោះស្ថានភាពនេះ?”

រូបភាព I live it

យោងតាមការសម្ភាស​របស់ក្រុមអ្នកយកព័ត៌មានវិទ្យុ TBS មនុស្ស​ស្ទើរតែទាំងអស់ដែល​ត្រូវ​បានសាក​​សួរសុទ្ធ​តែ​ឯក​ភាពលើផែនការការពារបរិស្ថាននេះ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅ​តែ​មាន​មតិមួយចំនួន​មិន​យល់​ស្របដូចខាង​ក្រោម​៖

“ហេតុអ្វីបានជាប្រមូល​តែ​អ្នក​ប្រើ​ប្រាស់ ចំណែក​ក្រុមហ៊ុនផលិតធ្វើ​យ៉ាង​ណា?”

“តើនេះជាមូលហេតុដើម្បីលក់ថង់ប្លាស្ទិចស្រប​ច្បាប់​ឬ?”

“ជំនួស​​​​ការ​ប្រើ​ថង់​ប្លាស្ទិច ប្រសិនបើមនុស្សប្តូរទៅប្រើថង់កែច្នៃសេវាកម្មដែលភ្ជាប់មកជាមួយនឹងកើនឡើង។ តើ​ដូច្នេះ​ល្អដែរឬទេ?”

“ឬនេះគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នសម្រាប់ Olympic 2020 ប៉ុណ្ណោះ​ទេ។ ដើម្បីផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតរបស់ជប៉ុននៅក្នុងភ្នែកភ្ញៀវទេសចរណ៍”។

“ខ្ញុំគិតថារឿងនេះកាន់តែឆ្ងាយហួស​ហើយ។ ឬរដ្ឋាភិបាលចង់ទប់ស្កាត់លទ្ធភាពទិញរបស់អតិថិជន។ ប្រាកដជាមានអ្នកភ្លេច​យកថង់កែច្នៃតាមហើយ​មិន​ចង់​ចំណាយ​លុយ​ដើម្បី​ទិញថង់”។

ភាពចម្រូងចម្រាសក្នុងចំណោមមនុស្សមិនមែនមិន​សមហេតុផលទេ។

ដោយសារទោះបី​គិតថ្លៃថង់ប្លាស្ទិចនៅ​តែ​មានមនុស្សហ៊ាន​ចំណាយប្រាក់ទិញ។ ហេតុ​នេះ​បរិមាណកាកសំណល់ប្លាស្ទិចគ្រាន់​តែ​កាត់បន្ថយប៉ុន្តែមិន​បញ្ឈប់​ទេ។

ដូច្នេះដើម្បីដោះស្រាយបញ្ហាអោយបានល្អ និងផ្លាស់ប្តូរទម្លាប់របស់ប្រជាជន ប្រហែលការហាមឃាត់ថង់ប្លាស្ទិចទាំងស្រុងហើយប្ដូរទៅប្រើ​ក្រដាសឬថង់​ក្រណាត់ក៏​ជា​គំនិត​ល្អដែល​រដ្ឋាភិ​បាល​គួរពិចារណា។

ចុះ​អ្នក​វិញ តើអ្នកគិតយ៉ាងណាអំពីសេចក្តីព្រាងនេះរបស់ប្រទេស​ជប៉ុន?

ប្រភព https://asagei.biz/excerpt/3992

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: