ហេតុអ្វីបានជាសត្វក្អែកនៅប្រទេសជប៉ុនចេះនិយាយពាក្យ “ល្ងង់”?
នៅប្រទេសជប៉ុនគេមានជំនឿថាសត្វក្អែកនាំមកនូវសំណាងមិនល្អហើយគេថែមទាំងយល់ថាកន្លែងណាមានសត្វក្អែកស្រែកនឹងមានមនុស្សស្លាប់។
តើអ្នកដឹងថាសម្លេងក្អែកស្រែកបែបណានៅក្នុងភាសាជប៉ុនដែរឬទេ?
នោះគឺ カァーカァー (Kaa-Kaa) ឬ ガァーガァー (Gaa-Gaa) ឬ アーアー (Aa-aaa) -ល-។
សត្វក្អេក៖ “កុំហោះមកជិត ខ្ញុំកំពុងឈរទីនេះ”។
រូបភាព shimashimaseikatu.com
ពិតជាចម្លែកសត្វក្អែកជប៉ុនចេះពាក្យថាល្ងង់។
ប៉ុន្តែពេលមើល Manga ឬ Anime យើងឃើញមានរូបភាពច្រើនទាក់ទងនឹងសត្វក្អែក។ ពេលមានមនុស្សម្នាក់ត្រូវសើចចម្អកនឹងមានសត្វក្អែកហោះកាត់ស្រែកថា “AHO…AHO” “ល្ងង់ណាស់…ល្ងង់ណាស់”។ តើអ្នកធ្លាប់មើលឃើញនៅក្នុងរឿង Manga ឬ Anime ដែរឬទេ?
រូបភាព giphy.com
សត្វក្អែកជាសត្វ “ឆោតល្ងង់” ក្នុងរឿង Anime Naruto
រូបភាព tvtropes.org
ហេតុអ្វីបានជាចម្លែកដូច្នេះ? ប្រហែលជាសត្វក្អែកតំណាងអោយភាពឆោតល្ងង់ឬគ្រាន់តែចៃដន្យសម្លេងរបស់វាស្រដៀងគ្នា។
ដូច្នេះសូមស្តាប់ទាំងអស់គ្នាថាសត្វក្អែកបញ្ចេញសម្លេងដូចនេះដែរឬទេ?
នៅក្នុងជីវិតជាក់ស្តែង
ពិតជាចៃដន្យណាស់សម្លេងរបស់សត្វក្អែកស្រែកបែបនេះ។
ច្បាស់ណាស់សម្លេងបញ្ចេញគឺ AHO…
ក្រៅពីនេះវាថែមទាំងចេះបញ្ចេញសម្លេង Kanto ទៀត។ “Baka…Baka…”
ចំពោះសម្លេងស្រែកចម្លែកនេះ ជនជាតិជប៉ុននិយាយថាវាគ្រាន់តែជាសម្លេងយំស្រែករបស់សត្វក្អែក ហើយចៃដន្យធ្វើអោយយើងយល់ថាជាសម្លេងដូចគ្នា។
ឧទាហរណ៍៖ សត្វក្អែកនៅប្រទេសជប៉ុនបញ្ចេញសម្លេងថា “Ka…Ka”។
ដូច្នេះប្រសិនបើអ្នកមិនមែនជាជនជាតិជប៉ុនហើយមិនធ្លាប់ឮពាក្យ AHO ឬ Baka ប្រាកដជាមិនយល់ថាវាកំពុងថាអោយនរណាម្នាក់ទេ។
សម្លេងរបស់សត្វក្អែក
ពេលទៅដល់ប្រទេសជប៉ុនជាពិសេសនៅក្នុងទីក្រុងធំដូចជា Tokyo ចំនួនសត្វក្អែកមានច្រើន។ គេបែងចែកវាជាពីរប្រភេទគឺ សត្វក្អែកក្រុង និងសត្វក្អែកជនបទ។ ហើយសត្វក្អែកក្រុងវាអាចធ្វើអោយអ្នកឈឺក្បាលនៅពេលព្រឹកចាប់ពីខែមេសាដល់ខែកក្កដា។
រូបភាព tvtropes.org
ចំនុចពិសេសរបស់សត្វក្អែកក្រុង (រូបខាងឆ្វេង) និងសត្វក្អែកជនបទ (រូបខាងស្តាំ) ខុសគ្នាត្រង់ចំពុះ និងក្បាល
តើអ្នកដឹងថាសត្វក្អែកមានសម្លេងជាង ៤០ សម្លេង ច្រើនជាងសម្លេងបក្សីផ្សេងទៀត។ ប្រសិនបើចាប់អារម្មណ៍អ្នកនឹងឃើញថាសត្វក្អែកស្រែកនៅពេលព្រឹក ពេលល្ងាច និងពេលយប់សុទ្ធតែខុសគ្នា។
សម្លេងរបស់សត្វក្អែកស្រែកមានដូចខាងក្រោម៖
- ស្រែកពេលនិយាយជាមួយសត្វក្អែកផ្សេងទៀត
- ស្រែកពេលព្រឹក
- ស្រែកដើម្បីបញ្ជាក់ទីតាំង
- ស្រែកពេលមានគ្រោះថ្នាក់
- ស្រែកពេលប្រញាប់
សត្វក្អែកចូលចិត្តពន្លឺផ្ទៃមេឃពេលល្ងាច ហេតុនេះអ្នកអាចនឹងមើលឃើញសត្វក្អែកត្រដាងស្លាបហើយស្រែកដូចក្នុងវីដេអូ។
បទចម្រៀងនេះនិយាយពី៖ ហេតុអ្វីសត្វក្អែកស្រែកយំ? (なぜカラス鳴くの?) មានឈ្មោះ七つの子 ជាបទចម្រៀងសរសើរអំពីសេចក្តីស្រឡាញ់របស់ម្តាយចំពោះកូន។ បទចម្រៀងនេះបង្រៀនអោយប្អូនៗទាំងអស់ធ្វើជាមនុស្សដែលមានប្រយោជន៍។
ដូច្នេះ “ហេតុអ្វីសត្វក្អែកស្រែកយំ?” នេះជាចម្ងល់របស់ជនជាតិជប៉ុនជាច្រើនមិនមែនមានតែជនបរទេសប៉ុណ្ណោះទេ។
ហើយប្រសិនបើអ្នកសួរជនជាតិជប៉ុន គេប្រាកដជាឆ្លើយថា៖ “カラスの勝手でしょう?” (Karasu no katte deshou? – នេះជាសិទ្ធិរបស់វា)។
Japo សង្ឃឹមថាការបកស្រាយនៃសម្លេងស្រែករបស់ក្អែកអាចធ្វើអោយអ្នកពេញចិត្ត។
Chee