តើជនជាតិជប៉ុនដោះស្រាយស្ថានភាពបែបណានៅពេលក្មេងៗឈ្លោះគ្នា?
អ្វីដែលធ្វើអោយកុមារប្រែជាអាត្មានិយម?
ការតាមចិត្តពេករបស់ឪពុកម្តាយ បំពេញតាមតម្រូវការទាំងអស់ របស់ក្មេង យកចិត្តទុកដាក់ហួសហេតុ… ធ្វើអោយកុមារគ្មានឱកាស ចេះយកចិត្តទុកដាក់ និងចេះយោគយល់អ្នកដ៍ទៃ។
រូបភាព៖ bbmundo.com
កុមារនឹងរស់ក្នុងអារម្មណ៍បានសរសើរ គ្រាន់តែចេះ “ទទួល” ប៉ុន្តែមិនចេះ “អោយ” យូរទៅក្លាយទៅជាទម្លាប់ និងធ្វើអោយក្មេង មានចរិកអាត្មានិយមនៅពេលណាក៍មិនដឹងផង។
រឿងខ្លីខាងក្រោម
រូបភាពបន្ថែម affordcommissions
ក្នុងឱកាសចៃដន្យមួយពេលដែលបានឃើញពីរបៀបដោះស្រាយស្ថានភាពរបស់អ្នកម្តាយជនជាតិជប៉ុនពីរនាក់នៅពេលដែលកូនរបស់ពួកគេឈ្លោះគ្នាបានធ្វើអោយខ្ញុំគិតច្រើនពីវិធីបង្រៀនកូនរបស់ខ្លួន និងចង់ចែករំលេកដល់អ្នកទាំងអស់គ្នា។
ក្មេង A និង B ប្រហែលអាយុ ៤ឆ្នាំ ដោយសារតែដណ្តើមគ្នានូវ របស់លេងតែមួយបានធ្វើអោយក្មេងទាំងពីរឈ្លោះគ្នា និងវាយគ្នាដើម្បីយកអោយបាននូវរបស់លេងនោះ។
អ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះគឺអាកប្បកិរិយាព្រងើយកន្តើយដូចជាគ្មានរឿងអ្វីកើតឡើងរបស់ម្តាយទាំងពីរនាក់ ពួកគេនៅតែ និយាយគ្នាយ៉ាងធម្មតា ពេលខ្លះបែរទៅមើលក្មេងទាំងពីរហើយ ក្រោយមកពួកគេបន្តរឿងដូចជាគ្មានអ្វីកើតឡើង ហើយក៍មិនមករារាំងដែរ។
ក្នុងពេលនោះខ្ញុំពិតជាបានគិតថាហេតុអ្វីសង្គមដែលមានមនុស្សមានអរិយធម៌ល្បីចេះគួរសមដូចជាប្រទេសជប៉ុនបែរជាអត់ចិត្តដូច្នេះ ពួកគេមិនខ្លាចក្មេងទាំងពីរត្រូវរបួសឬ?
លទ្ធផលឈ្លោះប្រកែកគ្នាគឺក្មេង B ដណ្តើមបានរបស់លេង ចំណែកឯក្មេង A ត្រូវបានច្រានដួល និងអង្គុយក្រោមដីប៉ុន្តែអ្វីដែល ប្លែកគឺក្មេងនោះមិនប្រាប់មាក់របស់ខ្លួនទេ។
មិនអាចលាក់បាននូវចម្ងល់នៅក្នុងចិត្តខ្ញុំបានឈានទៅនិយាយជាមួយម្តាយទាំងពីរនាក់៖
រូបភាពបន្ថែម Gnor
- បងស្រីមិនឃើញក្មេងទាំងពីរដណ្តើមរបស់លេងជាមួយគ្នាទេឬ?
- ប្រាកដណាស់ពួកខ្ញុំឃើញ ប៉ុន្តែយ៉ាងម្តេចទៅ?
- យ៉ាងដូចមេ្តចឬ? ហេតុអ្វីបងទាំងពីរមិនរារាំង មិនខ្លាចក្មេងទាំងពីរ ត្រូវរបួសទេឬ?
- ប្រសិនបើឃាត់តើយ៉ាងម៉េចទៅ ក្មេងនេះអាចយល់ពីតម្លៃពិតប្រាកដនៃអ្វីដែលខ្លួនបានធ្វើ។ អ្វីដែលពួកក្មេងកំពុងតែដណ្តើម នោះគឺប្រយោជន៍ផ្ទាល់ខ្លួន ភាពអាត្មានិយមមិនមែនរបស់លេងទេ។ ផ្ទុយពីការរារាំងឃាត់ក្នុងពេលនោះគឺពួកខ្ញុំចង់អោយពួក ក្មេងៗយល់ថាខ្លួនទទួលបានអ្វី និងបាត់បង់អ្វីជាមួយសកម្មភាពរបស់ខ្លួន។
- ចុះប្រសិនបើពួកក្មេងត្រូវរបួសយ៉ាងម៉េចទៅ?
- ក្មេងទាំងពីរនៅតូច របួសបន្តិចបន្តួចប្រសិនបើមានគ្រាន់តែនៅខាងក្រៅស្បែកតែប៉ុណ្ណោះ ប្រហែលជាឈឺបន្តិចប៉ុន្តែថ្ងៃក្រោយ ពួកក្មេងនឹងយល់ថាធ្វើយ៉ាងម៉េចដើម្បីយកបាននូវអ្វីដែលខ្លួនចង់ដោយមិនចាំបាច់ដណ្តើមគ្នាបែបនេះទៀត។
- ត្រូវប៉ុន្តែ…
- សូមមើលទៅក្មេងទាំងពីរនាក់
នៅពេលខ្ញុំមិនទាន់យល់អស់នូវការគិតរបស់គាត់ផងតែពេលបែរមកវិញឃើញក្មេង B មិនសប្បាយចិត្តដោយសារគ្មាននរណា លេងជាមួយហើយក៍យករបស់លេងទៅបបួលក្មេង A លេងជាមួយ ចំណែកក្មេង A ក៍រីករាយដូចជាមិនមានរឿងអ្វីកើតឡើង។
ពេលនោះស្រ្តីម្នាក់បន្តនិយាយ៖
- សូមអោយក្មេងទាំងនោះរស់នៅ “ត្រូវ” តាមអាយុរបស់ខ្លួន ក្មេងខុសពីមនុស្សធំ ធ្វើអ្វីក៏ទៀងត្រង់មិនលាក់លៀម លើកលេងពេលក្មេងមានអារម្មណ៍ថាខ្លាច។ ប្រសិនបើឪពុកម្តាយអ្វីក៏ជួយ នោះក្រោយមកពេលដែលពួកក្មេងជួបរឿងពិបាកជាងក្មេងនឹងមិនដឹងថាត្រូវធ្វើយ៉ាងណា ល្អបំផុតគឺមនុស្សធំគួរតែមើលបាន ហើយ តាមដាន និងជួយពេលពិតជាត្រូវការ។
- ត្រូវណាស់ខ្ញុំយល់ហើយសូមជំរាបលាបងស្រីទាំងពីរ។
ខាងលើនេះគ្រាន់តែជារឿងមួយដែលខ្ញុំចង់ចែករំលេកដល់អ្នកទាំងអស់ពីវិធីដែលបង្រៀនកូនរបស់ឪពុកម្តាយជនជាតិជប៉ុន ប្រាកដណាស់ដើម្បីបង្រៀនកូនត្រូវការរាប់រយពាន់រឿងផ្សេងខុសគ្នាដែលពួកយើងត្រូវដឹង ប៉ុន្តែអ្វីដែលល្អគួរតែវិនិឆ្ឆ័យក៍ដូចជារៀនសូត្រតាមប្រសិនជាអាច។
វិធីយល់ពីចិត្តរបស់កូនក្មេង
ក្រៅពីនេះតាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវចិត្តសាស្រ្តកូនក្មេង របស់ជប៉ុនគឺ៖ កូនក្មេងក្រោមអាយុ ៦ឆ្នាំនឹងឆ្លងកាត់ “រយៈពេលចង់ក្លាយទៅជាម្ចាស់កម្មសិទ្ធិនៃវត្ថុអ្វីមួយ” ក្នុងរយៈពេលនេះកូនក្មេងចង់ “សម្គាល់កន្លែងរបស់ខ្លួន” រាល់អ្វីដែលជារបស់ខ្លួន ទាំងស្រុង។
ហេតុនេះដល់ថ្ងែណាមួយដែលផលប្រយោជន៍ក្លាយទៅជា “ការចង់បានរបស់ខ្លួន” នេះត្រូវដណ្តើម ក្មេងនឹងចាប់ផើមតតាំងដើម្បីដណ្តើមកម្មសិទ្ធិរបស់ខ្លួន។
មនុស្សធំគួរតែយល់ពីចិត្តសាស្រ្តនេះដើម្បីជៀសវាងករណីដែលចាប់បង្ខំអោយក្មេងត្រូវចែករំលេក ឬ “ដណ្តើមយក” របស់លេង របស់វាអោយក្មេងផ្សេង អ្វីទាំងនេះទោះបីងាយស្រួលប៉ុន្តែបើកើតឡើងច្រើនដង នឹងធ្វើអោយប៉ះពាល់យ៉ាងខ្លាំងទៅដល់ផ្លូវចិត្តមិនល្អថ្ងៃក្រោយរបស់ក្មេង។
រូបភាពបន្ថែម vn.theasianparent.
តាមការស្វែងយល់ពីរបៀបដោះស្រាយរបស់ឪពុកម្តាយកម្ពុជាពេលដែលក្មេងដណ្តើមរបស់លេងជាមួយគ្នាភាគច្រើនគឺរារាំងដូចជា៖ “កូនគួរតែអោយប្អូន ឬបងលេងទៅ”…
ប្រហែលជាក្មេងនឹងស្តាប់តាមសំដីរបស់មនុស្សធំពេលនោះប៉ុន្តែក្មេងពិតជាមានអារម្មណ៍ថាពេញចិត្តទេ? ឬក៏គិតថាសូម្បីតែមនុស្ស ដែលស្រលាញ់យើងបំផុតក៏ “កាន់ជើង” អ្នកផ្សេង ពេលនោះ អារម្មណ៍សុវត្ថិភាពរបស់ក្មេងនឹងប្រែប្រួល។
រូបភាពបន្ថែម JamAdvice
ប្រាកដណាស់និយាយយ៉ាងនេះមិនមែនមានន័យថាគាំទ្រ “ភាពអាត្មានិយម” របស់ក្មេង ប៉ុន្តែពួកយើងគួរតែរើសពេលវេលា សាកសមរារាំងអោយត្រូវពេលត្រឹមត្រូវបំផុត។
តាមជនជាតិជប៉ុនសម្មតិកម្មនៃភាពអត់ធ្មន់ចែករំលេកមានប្រភពពីភាពស្មាគចិត្ត និងការអោយតម្លៃ។
ដូចនេះដំបូងបង្អស់គួរតែធ្វើអោយក្មេងមានអារម្មណ៍ថាទទួលបានការអោយតម្លៃ
“របស់លេងនេះគឺជារបស់អ្នកណា?” សំណួរដ៏ងាយស្រួលនេះ អាចធ្វើអោយ “ម្ចាស់កម្មសិទ្ធិ” របស់ក្មេងត្រូវបានទទួលស្គាល់ ជាមួយនឹងការដណ្តើមយកភាពប្រឆាំងក៏កាត់បន្ថយ។
រូបភាពបន្ថែម dinosauriens
ធ្វើអោយក្មេងយល់ពីសកម្មភាពរបស់ខ្លួន
“អូរ តាមពិតឡាននេះគឺជារបស់ A កូនយល់ព្រមអោយមិត្ត លេងជាមួយកូនទេ?” ឬចែលរំលេករបស់លេងជាមួយនឹងមិត្តគឺ ជាក្មេងដែលឆ្លាត ដូចនេះកូនចង់ចែករំលេកជាមួយមិត្តទេ?
ពេលដែលយល់សកម្មភាពរបស់ខ្លួននោះស្មារតីទទួលខុសត្រូវក៏កាន់តែច្រើនជាង។
រូបភាពបន្ថែម edo-tokyo
សូមទុកអោយក្មេងមានស្មារតីទទួលខុសត្រូវជៀសវាងការបង្ខំ
ប្រសិនបើក្មេងមិនយល់ព្រមក៏មិនបង្ខំ ជៀសវាងធ្វើអោយមានផ្លូវចិត្តមិនល្អ ផ្ទុយមកវិញយើងអាចអោយក្មេងនូវជម្រើសផ្សេងគ្នាដូចជា “កូនចូលចិត្តឡាននេះកូនលេងចុះ ប៉ុន្តែកូនអាចអោយមិត្តខ្ចី សៀវភៅនោះបានទេ?”
រូបភាពបន្ថែម BoldSky
ធ្វើជាឪពុកម្តាយនរណាក៏ចង់អោយកូនរបស់ខ្លួនជួបទៅនឹងអ្វីដែលល្អដែរ ប៉ុន្តែតាមចិត្តកូនមិនមែនជាវិធីបង្រៀនកូនល្អទេ។ កូនក្មេងតែងតែរៀនពីជីវិតរស់នៅប្រចាំថ្ងៃ និងវិធីដែលល្អបំផុតគឺមុនធ្វើ សាកល្បងមុនហើយធ្វើអ្វីជាមួយក្មេងដែលអ្នកចង់អោយក្មេង ក៏ធ្វើបែបនោះជាមួយអ្នកដ៏ទៃ ដោយសេចក្តីស្រលាញ់ និងភាពសណ្តោស មិនមែនការជេរស្តីឬក៏វាយក្មេងឡើយ។
រូបភាពបន្ថែម ThePinsta
ជាការពិតណាស់អ្នកត្រូវធ្វើល្អជាមួយកូនប៉ុន្តែក៏ត្រូវធ្វើដូចនេះជាមួយនឹងខ្លួនឯងផង។ អ្នកនឹងមិនមែនជាឪពុកម្តាយដែលពពេញ សេចក្តីស្រលាញ់ប្រសិនបើអ្នកមិនស្រលាញ់ខ្លួនឯង។ លើសពីនេះ កូនរបស់អ្នកនឹងធ្វើតាមអ្វីដែលពួកគេរៀនហើយឃើញពីឪពុកម្តាយ។ ហេតុនេះសូមចាប់ផ្តើមស្រលាញ់ខ្លួនឯងចាប់ពីឥឡូវនេះទៅ។
ប្រែសម្រួល៖ Nori